វៀតណាម​មាន​អត្តពលិក​២​រូប ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អត្តពលិកឆ្នើម​បំផុត​នៅ​ស៊ីហ្គេម-​៣១

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា អនុគណៈកម្មាធិការបច្ចេកទេស និងវិជ្ជាជីវៈនៃស៊ីហ្គេម ៣១ បានឲ្យដឹងថា បានជ្រើសរើសអត្តពលិកឆ្នើមចំនួន ៤រូប ដែលត្រូវតែងតាំងជាអត្តពលិកឆ្នើមប្រចាំស៊ីហ្គេមលើកទី ៣១។
វៀតណាម​មាន​អត្តពលិក​២​រូប ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អត្តពលិកឆ្នើម​បំផុត​នៅ​ស៊ីហ្គេម-​៣១ - ảnh 1អត្តពលិក Nguyen Thi Oanh។ (រូបថត៖ Huy Hung/ TTXVN)

ក្នុងនោះកីឡាវៀតណាមមានបេក្ខជូនចំនួន ២ រូប គឺជាកីឡាករហែលទឹក Nguyen Huy Hoang និង កីឡាការិនីផ្នែកអត្តពលកម្ម Nguyen Thi Oanh។ អត្តពលិកចំនួនពីររូបផ្សេងទៀត រួមមានកីឡាការិនីហែលទឹក Jing Wen Quah (សិង្ហបុរី) និងកីឡាករផ្នែកអត្តពលកម្មថៃ Joshua Robert Atkinson។

អត្តពលិក Joshua Robert Atkinson យកឈ្នះមេដាយមាសចំនួន ៤ គ្រឿងលើវិញ្ញាសារ៖ ៤០០ ម៉ែត្រ ៨០០ ម៉ែត្រ រត់ប្រណាំងចម្រុះ ៤០០ ម៉ែត្រ ៤ដង រត់ប្រណាំង៤០០ ម៉ែត្រ៤ដង។ អត្តពលិក Nguyen Thi Oanh ដណ្តើមបានមេដាយមាសឯកត្តជនចំនួន ៣គ្រឿង លើវិញ្ញាសាអត្តពលកម្ម៖ ១.៥០០ ម៉ែត្រ, ៥,០០០ ម៉ែត្រ, រត់ឆ្លងកាត់ឧបសគ្គ ៣,០០០ ម៉ែត្រ។ កីឡាករហែលទឹក Nguyen Huy Hoang បានឈ្នះមេដាយមាសលើវិញ្ញាសា ៤០០ ម៉ែត្រសេរីស្ទីល ៨០០ ម៉ែត្រសេរីស្ទីល ១៥០០ ម៉ែត្រសេរីស្ទីល ២០០ ម៉ែត្រ មេអំបៅ និងហែលទឹកប្រណាំង ២០០ ម៉ែត្រ៤ដង។ ក្នុងពេលជាមួយគ្នានេះ កីឡាការិនីហែលទឹក Jing Wen Quah ដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង និងបំបែកកំណត់ត្រាមួយនៃស៊ីហ្គេម។

បញ្ជីឈ្មោះកីឡាករ-កីឡាការិនីឆ្នើមនៅស៊ីហ្គេមលើកទី៣១ នឹងត្រូវបានប្រកាសក្នុងពិធីបិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម៣១) នាប់ថ្ងៃទី២៣ ខែឧសភា នៅវិមានអត្តពលកម្មក្នុងផ្ទះទីក្រុងហាណូយ៕

 

ប្រតិកម្មទៅវិញ