ប្រជាជន​ឃុំ Lang ខេត្ត Quang Nam ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ដាំ​ដើម​បាគីច

Chia sẻ
(VOVWORLD) - ឃុំ Lang ជាឃុំមួយក្នុងចំណោមឃុំដាំដើមបាគីចស្នូលនៅស្រុក Tay Giang ខេត្ត Quang Nam។ ដោយអាស្រ័យលើការដាំដើមបាគីច ប្រជាជនឃុំ Langបានរួចផុត ពី ភាពក្រីក្រ ហើយជីវភាពកាន់តែត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាជន​ឃុំ Lang ខេត្ត Quang Nam ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ដាំ​ដើម​បាគីច - ảnh 1ក្រោយពីប្រមូលផលហើយ កាហ្វេអាចលក់ផ្ទាល់នៅកន្លែងទិញ ឬទិញដោយឈ្មួញ។ រូបថត៖ VOV

ឃុំ Lang មានគ្រួសារជាង ៦៥០ គ្រួ ជាមួយប្រជាជនជាង ២ ៥០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ Co Tu។ ប្រជាជននៅទីនេះបានជ្រើសរើសដើមបាគីចពណ៌ស្វាយជាដំណាំដាំដុះស្នូលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Bríu Pố ព្រឹទ្ធាចារ្យភូមិនៅឃុំ Lang បានឲ្យដឹងថា៖ “បាគិចជារុក្ខជាតិវល្លិមានថ្នាំងនីមួយៗ ដូចដើមដំឡូងជ្វា ងាយដុះ ហើយត្រូវការការថែទាំតិចតួច។ ខ្ញុំហៅដើមបាគីចជាដើមខ្ជិល។ ជាមធ្យម ដាំដើមបាគីចចំនួន ៥ គុម្ព គឺអាចទទួលបានទិន្នផល ១ គីឡូក្រាម ហើយទទួលបានចំណូលជាង ១០០ លានដុង (៤ ១២០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ដើមបាគីចគឺជាដើមឈើមួយក្នុងចំណោមដើមឈើជួយលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ តាមការប៉ាន់ប្រមាណថា គ្រួសារប្រមាណពី ៦៥% ទៅ ៧០% ក្នុងឃុំបានលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រដោយដាំដើមបាគីចផងដែរ”។

បច្ចុប្បន្ននេះ នៅឃុំ Lang បានបង្កើតតំបន់អភិរក្សដើមបាគីចពណ៌ស្វាយទំហំ ៦ហិកតាក្រោមព្រៃធម្មជាតិ។ ថ្នាក់ដឹកនាំឃុំបានលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាជនអភិវឌ្ឍន៍គំរូដាំដើមបាគីច។ ពួកគេត្រូវបានជួយណែនាំ និងបណ្តុះបណ្តាលបច្ចេកទេសបណ្តុះកូនឈើ បច្ចេកទេសដាំ ការថែទាំ និងការកែច្នៃបឋមដើមបាគីច។ លោកមេភូមិ Bhling Phát មកពីឃុំ Lang បានឲ្យដឹងថា៖ “ទិសដៅអភិវឌ្ឍរុក្ខជាតិឱសថនៅភូមិសាស្ត្រឃុំ Lang គឺដាំដើមបាគីចពណ៌ស្វាយ។ ដោយឡែកភូមិ Pơr’ning ក៏មានសួនចំការដាំដើមបាគីច ដែលមានទំហំជិត ១០ ហិកតា។ ក្នុងចំណោមគ្រួសារដែលដាំដើមបាគីច លេចធ្លោបំផុតគឺគ្រួសារលោក Cơlâu Thái Ngọc ដែលបានដាំដើមបាគីចជិត ៥ ហិកតា។ គំរូដាំដើមបាគីចរបស់គ្រួសារលោក Cơlâu Thái Ngọc គឺល្អណាស់ ពោលគឺដាំផង និងបន្តពូជផង ដើម្បីបម្រើគ្រួសារដែលមានតម្រូវការ។  ដើមបាគីច ១ គីឡូក្រាមមានតម្លៃ ៥០ មឺនដុង (ជាង ២០ ដុល្លារអាមេរិក / គីឡូក្រាម) ។ ដើមបាគីចគឺជារុក្ខជាតិឱសថដ៏មានតម្លៃ ហើយមានផលប្រយោជន៍ច្រើនណាស់ ពោលគឺ មើមបាគីចអាចត្រាំស្រាដើម្បីព្យាបាលជំងឺឈឺ សន្លាក់ឆ្អឹង និងជួយរាងកាយមានសុខភាពល្អផងដែរ”។

ប្រជាជន​ឃុំ Lang ខេត្ត Quang Nam ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ដាំ​ដើម​បាគីច - ảnh 2សហករណ៍ជាច្រើនបានវិនិយោគលើឧបករណ៍ទំនើបៗ ដើម្បីបម្រើដល់ការផលិត និងកែច្នៃ។ រូបថត៖ VOV

ទន្ទឹមនឹងការអភិវឌ្ឍន៍តំបន់ដាំដុះ និងអភិរក្សតំបន់ដាំបាគីច នាបច្ចុប្បន្ន ស្រុក Tay Giang ក៏មានសិប្បកម្មធ្វើអាជីវកម្មដើមបាគីច និងផលិតផលធ្វើពីដើមបាគីចដូចជា៖ Chinh Chau, Duc Huy និងសិប្បកម្មតូចៗមួយចំនួនដូចជា៖ សហករណ៍ Thien Binh, សហករណ៍កសិកម្ម Ch'Om, Ga Ry ។ អង្គភាពអាជីវកម្មទាំងនេះបានចូលរួមសហការគ្នាផ្គត់ផ្គង់គ្រាប់ពូជ ផលិតកម្ម និងការប្រមូលលក់ដើមបាគីចជាមួយប្រជាជន។ ផលិតផលពីដើម Ba Kich ត្រូវបានអភិវឌ្ឍន៍យ៉ាងសម្បូរបែប និងកែច្នៃយ៉ាងស៊ីជម្រៅ។ ផលិតផលធ្វើពីដើមបាគីចមួយចំនួនត្រូវបានទទួលស្គាល់ជាផលិតផល OCOP (កម្មវិធីជាតិមួយឃុំមួយផលិតផលមួយ) ដូចជា៖ តែរុក្ខជាតិបាគីច ស្រាបាគីច និងបាគីច។

យោងតាមផែនការ ដល់ឆ្នាំ២០២៥ ខេត្ត Quang Nam នឹងអភិរក្ស និងអភិវឌ្ឍន៍តំបន់វត្ថុធាតុដើមរុក្ខជាតិឱសថចំនួន ៩ ប្រភេទ (យិនស៊ិន បាគីចស្វាយ អ័រគីដេ រមៀត និង Dinh Lang ជាដើម) ជាមួយនឹងផ្ទៃដីដាំរុក្ខជាតិឱសថសម្រេចបានជិតជិត ៤ ម៉ឺន ហិកតា។ លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ “ខេត្ត Quang Nam មានរុក្ខជាតិឱសថជាច្រើន។ គោលការណ៍របស់ខេត្ត Quang Nam គឺក្លាយទៅជាមជ្ឈមណ្ឌលឱសថនៃតំបន់ភូមិភាគកណ្ដាល និងតំបន់ខ្ពង់រាបភាគកណ្តាល។ គោលការណ៍នេះត្រូវបានលោកនាយករដ្ឋមន្ត្រីយល់ព្រមផងដែរ”។

ឃុំ Lang ត្រូវបានប្រៀបប្រដូចជា”មាតុធានី”ដាំដើមបាគីចនៅខេត្ត Quang Nam។ បច្ចុប្បន្ននេះ នៅឃុំ Lang គ្រួសារមួយបានដាំដើមបាគីចយ៉ាងហោចមួយរយដើម ហើយមានគ្រួសារខ្លះដាំដើមបាគីចរាប់ពាន់ដើម។ មិនត្រឹមតែជួយលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅទីនេះបានផ្លាស់ប្តូរជីវិត ហើយក្លាយទៅជាអ្នកមានដោយដាំដើមបាគីចផងដែរ៕

ប្រតិកម្មទៅវិញ