ប្រជាកសិករស្រុក CU CHI ទីក្រុងហូជីមិញធ្វើអ្នកមានពីការចិញ្ចឹមគោយកទឹកដោះ

THANH TRUNG – VINH PHONG
Chia sẻ

(VOV)_ពង្រីករាល់ឧត្តមភាពអំពីទីតាំងភូមិសាស្ត្រនិង
ធនធានដី ស្រុក Cu Chi ទីក្រុង​ហូជីមិញ (ភាគខាង
ត្បូងវៀតណាម) កំពុងអនុវត្តកម្មវិធីគោលដៅជាតិអំពី​ការកសាងជនបទថ្មីប្រកបដោយប្រសិទ្ធិភាព អាស្រ័យ
ដោយការអនុវត្តបណ្ដារូបសណ្ឋានផលិតកម្មតាមទិសអភិវឌ្ឍន៍កសិកម្ម 
របស់ទីក្រុងពីឥឡូវនេះដល់ឆ្នាំ២០២០។ ក្នុងចំណោមរូបសណ្ឋានកំពុង
អនុវត្តប្រកបដោយប្រសិទ្ធិភាពទាំងនេះ លេច​ធ្លោបំផុតគឺរូបសណ្ឋាន
ចិញ្ចឹម​គោ​យក​ទឹកដោះ។

(VOV)_ពង្រីករាល់ឧត្តមភាពអំពីទីតាំងភូមិសាស្ត្រនិងធនធានដី ស្រុក Cu Chi
ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណាម) កំពុងអនុវត្តកម្មវិធីគោលដៅជាតិអំពី​ការកសាងជនបទថ្មីប្រកបដោយប្រសិទ្ធិភាព អាស្រ័យដោយការអនុវត្តបណ្ដារូប
សណ្ឋានផលិតកម្មតាមទិសអភិវឌ្ឍន៍កសិកម្ម របស់ទីក្រុងពីឥឡូវនេះដល់ឆ្នាំ​២០២០។ ក្នុងចំណោមរូបសណ្ឋានកំពុងអនុវត្តប្រកបដោយប្រសិទ្ធិភាពទាំងនេះ 
លេច​ធ្លោបំផុតគឺរូបសណ្ឋានចិញ្ចឹម​គោ​យក​ទឹកដោះ។

ប្រជាកសិករស្រុក CU CHI ទីក្រុងហូជីមិញធ្វើអ្នកមានពីការចិញ្ចឹមគោយកទឹកដោះ - ảnh 1
កសិដ្ឋានចិញ្ចឹកគោយកទឹកដោះ (រូបថតៈ zing.vn)

        ដោយមានវាលស្មៅល្វឹងល្វើយសម្រាប់ចិញ្ចឹម គោជាង៦០ពាន់ក្បាល ស្រុក 
Cu Chi បាន​ក្លាយទៅជាមជ្ឈមណ្ឌលចិញ្ចឹម​គោ​យក​ទឹកដោះរបស់ទីក្រុង​ហូជី​មិញ។ 
របរចិញ្ចឹម​គោ​យក​ទឹកដោះកំពុងនាំមកនូវប្រសិទ្ធិភាពខ្ពស់ខាងសេដ្ឋកិច្ច​ខ្ពស់ សំរាប់
ប្រជាកសិករនៅឃុំ ទីរួមស្រុក ចំនួន២០។ នៅទីនេះ មាន​កសិដ្ឋានចិញ្ចឹម​គោ​យក​ទឹកដោះជាច្រើនកន្លែង ដោយទ្រង់ទ្រាយចិញ្ចឹមមានគោចំនួន​ពី​៣០​ដល់២០០
ក្បាល។ Tan Thanh Dong នាបច្ចុប្បន្ន ជាឃុំមាន​បរិមាណ​គោយកទឹកដោះ២ម៉ឺន
ក្បាល ជាតំបន់ចិញ្ចឹមគោច្រើនជាងគេ។ របរចិញ្ចឹម​គោ​យក​ទឹកដោះនេះមិនគ្រាន់
តែនាំមកនូវជីវភាពរស់នៅសម្បូរធូ​ធារសំ​រាប់​គ្រួសារ​ចំនួន១ពាន់៦រយគ្រួប៉ុណ្ណោះ
ទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់គ្រួសារដាំស្មៅចំនួនរាប់ពាន់គ្រួទៀត។ គ្រួសាររាប់រយគ្រួក្នុងឃុំបានមានប្រាក់ចំណូលជាងមួយពាន់លានដុងក្នុងមួយឆ្នាំ។

ប្រជាកសិករស្រុក CU CHI ទីក្រុងហូជីមិញធ្វើអ្នកមានពីការចិញ្ចឹមគោយកទឹកដោះ - ảnh 2
កសិករយកទឹកដោះ

        ក្រៅពីឃុំ Tan Thanh Dong គោយកទឹកដោះនៅបានចិញ្ចឹមនៅឃុំ An Phu,
An Nhon Tay , Pham Van Coi, Tan Thanh Tay , Phuoc Vinh An ។ នេះ​គឺ​ជា​កន្លែង
ផ្គត់ផ្គង់ទឹកដោះគោធំសំរាប់ក្រុមហ៊ុនទឹកដោះគោធំបំផុតនៅវៀតណាម ដូចជា៖ 
Vinamilk , Duck Lady, …លៗ ដោយមានតំលៃ១៣ ៥០០​ដុង​សំរាប់ទឹកដោះគោ
ស្រស់មួយគីឡូក្រាម នាបច្ចុប្បន្ន ប្រសិនបើចិញ្ចឹមគោ១០​ក្បាល ប្រជាកសិករ
អាចរកចំណេញបាន៦០០លានដុងក្នុង១ឆ្នាំ។ ទោះបីជាមានប្រាក់ចំណូលខ្ពស់
ក្តី ប៉ុន្តែដើម្បីអនុវត្តន៍រូបសណ្ឋាននេះ ប្រជាកសិករត្រូវមានទុនច្រើនដើម្បីទិញ
គោពូជ …ជាដើម។ ដូច្នេះ ដើម្បីដោះស្រាយការលំបាកសំរាប់អ្នក​ចិញ្ចឹម​គោ​យក​ទឹកដោះ ទីក្រុងហូជីមិញបានមានគោល​នយោបាយអោយខ្ចីទុន​អនុគ្រោះចំពោះ
អ្នកចិញ្ចឹម​គោ​យក​ទឹកដោះ។ បង Nguyen Hung Dung នៅភូមិ​ទី៣​ ឃុំ Tan Thanh
Dong បានអោយដឹងថា៖

        “ ដោយសារមានការយកចិត្តទុកដាក់ពីទីក្រុង គ្រួសារខ្ញុំបានខ្ចីទឹកប្រាក់
ចំ​នួន​៥០០លានដុង ដើម្បីទិញគោយកទឹកដោះ និងបើកទូលាយផលិតកម្ម។
 ហើយ​នាបច្ចុប្បន្នគឺឃើញថា នាំមកនូវលទ្ធផលជាក់ស្ដែង។”

ប្រជាកសិករស្រុក CU CHI ទីក្រុងហូជីមិញធ្វើអ្នកមានពីការចិញ្ចឹមគោយកទឹកដោះ - ảnh 3
ទឹកដោះគោស្រស់

        ក្រៅពីការជួយឧបត្ថម្ភខាងទុននោះ ទីក្រុងហូជីមិញក៏បានបើកបណ្ដាថ្នាក់​បណ្ដុះបណ្ដាល ជួយប្រជាកសិករអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងការ​ចិញ្ចឹមគោ។ លោក Truong Van Noi អ្នកចិញ្ចឹមគោយកទឹកដោះ១នាក់​នៅភូមិ​ទី៣
 ឃុំ Tan Thanh Dong ស្រុក Cu Chi បានអោយដឹងថា៖

        “ ការចិញ្ចឹម​គោ​យក​ទឹកដោះនេះ គឺជារបរលំបាក។ ​ប៉ុន្តែ ​យើងខំប្រឹងប្រែង
ធ្វើទើបឆ្លងកាត់បាន។ ជាពិសេសគឺ លំបាកបំផុតក្នុងការ ថែទាំ។  មន្ទីរកសិកម្ម
ទីក្រុងបានជួយឧបត្ថម្ភយើងខ្ញុំអំពី បច្ចេកទេស  របៀបចិញ្ចឹម…បានជា ប្រជា
កសិករនឹងនរចិត្តបង្កើនបរិមាណគោយកទឹកដោះ។”

        ដ៏ស្រែមួយហិកតាដាំស្រូវអាចផ្តល់ប្រាក់ចំណូលជិត៣​០លានដុងក្នុងមួយ
ឆ្នាំ ​ប៉ុន្តែផ្ទៃដីស្មៅ ចិញ្ចឹម​គោ​យក​ទឹកដោះ១ហិកតានាំមកនូវប្រាក់ ចំណូល១៥០
លានដុង កើនឡើង៥ដង។ លោក Nguyen Huu Hoai Phu អនុប្រធានគណៈ
កម្មាធិការប្រជាជនស្រុក Cu Chi បានអោយដឹងថា៖

        “ មុននោះ ស្រុក Cu Chi មានផ្ទៃដីដាំស្រូវចំនួនពី១៧ដល់​១៨ហិកតាផ្តល់
​ទិន្ន​ផល​ទាប។ យើងខ្ញុំបានណែនាំផ្ទេរប្តូរទៅដាំស្មៅ ចិញ្ចឹមគោយកទឹកដោះ​
ដោយមាន​ទិន្នផលខ្ពស់។ មុននោះ គោមួយក្បាលផ្តល់ទឹកដោះ ពី៣ដល់៣,៥
តោន/ក្បាល​ ប៉ុន្តែនា​បច្ចុប្បន្ន គោយកទឹកដោះរបស់ Cu Chi អាចផ្តល់ទឹក​ដោះ
រហូត ​ដល់៦តោន/ក្បាល។”

ប្រជាកសិករស្រុក CU CHI ទីក្រុងហូជីមិញធ្វើអ្នកមានពីការចិញ្ចឹមគោយកទឹកដោះ - ảnh 4
រូបថតៈ zing.vn

        ចិញ្ចឹមគោយកទឹកដោះជារូបសណ្ឋាន១ក្នុងចំណោមរូបសណ្ឋាននានា
មានប្រសិទ្ធិភាពដែលបានស្រុក Cu Chi អនុវត្ត ដូចជា៖​រូបសណ្ឋានចិញ្ចឹម​បន្លែ​
សុវត្ថិ​ភាព​ ​រូបសណ្ឋានដាំផ្កា…លៗ។ រូបសណ្ឋានទាំងនេះបានជួយប្រជាកសិករ
នៅ​ទីនេះកាត់​បន្ថយភាពក្រីក្រ និងឈានទៅធ្វើអ្នកមាននៅនឹងតំបន់ដីស្រុក
កំណើតរបស់ខ្លួន៕        

ប្រតិកម្មទៅវិញ