Go Cong - ភូមិធ្វើទូអាសនៈដូនតាដ៏ល្បីល្បាញនៅតំបន់ណាមបូ

Trúc Thi; Vĩnh Phong
Chia sẻ
(VOVWORLD) - សែនដូនតាគឺជាទំនៀមទម្លាប់ប្រពៃណី ហើយមានទីតាំងដ៏សែនពិសេសក្នុងជីវភាពខាងស្មារតីរបស់ប្រជាជាតិវៀតណាម។ ក្នុងនោះ ទីសក្ការៈបូជា គឺជាកន្លែងដ៏ពិសិដ្ឋ ហើយអាសនៈគ្រួសារក៏ជាកន្លែងបង្ហាញទឹកចិត្តគោរពចំពោះប្រភពដើមរបស់ខ្លួន។ នៅខេត្ត Tien Giang មានភូមិរបរធ្វើទូអាសនៈដូនតាដ៏ល្បីល្បាញនៅតំបន់ណាបូ៖ គឺភូមិ Go Cong ។
Go Cong - ភូមិធ្វើទូអាសនៈដូនតាដ៏ល្បីល្បាញនៅតំបន់ណាមបូ - ảnh 1ភូមិធ្វើទូអាសនៈដូនតាដ៏ល្បីល្បាញនៅតំបន់ណាមបូ (រូបថត៖ VNA)

ស្ថិតនៅភូមិ Ong Non ឃុំ Tan Trung ទីរួមខេត្ត Go Cong មានចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុង My Tho ខេត្ត Tien Giang តាមទិសខាងកើត ភូមិរបរធ្វើទូអាសនៈដូនតា Go Cong គឺជាភូមិរបរប្រពៃណី ដែលបានបង្កើតឡើងជាងមួយសតវត្សរ៍មកហើយ។ 

ទូអាសនៈដូនតា Go Cong មានភាពល្បីល្បាញតាំងពីយូរយារណាស់មកហើយ ជាមួយការរចនាយ៉ាងហ្មត់ចត់ ដែលតភ្ជាប់គ្នាដោយឈើ ពោលគឺមិនប្រើប្រាស់ដែកគោល ឬខ្ចៅឡើយ។ ជាពិសេស ទោះបីជាឆ្លង់កាត់ច្រើនជំនាន់ហើយក៏ដោយ  វត្ថុធាតុដើមសម្រាប់ធ្វើទូអាសនៈដូនតាគឺជាឈើដ៏សាមញ្ញដដែល។ តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់ជាងនៅ Go Cong បន្ទះឈើបានក្លាយទៅជាទូអាសនៈដូនតាដ៏ស្រស់ស្អាត។ លោក Ngo Tan Loc ម្ចាស់មូលដ្ឋានផលិតទូអាសនៈដូនតា Ba Duc ដែលជាកូនទី ៧ របស់លោក Ba Duc ហើយជា "អ្នកបន្តវេន" របស់គ្រូដើមនៅទីនេះបានឲ្យដឹងថា៖ “ចាប់ពីចន្លោះឆ្នាំ ១៩៩៥ -១៩៩៧ មក របរនេះអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាណាស់។យុវជន និងនារីនៅទីនេះមានការងារធ្វើទាំងអស់គ្នា។ កាលពីមុន ដូនតាខ្ញុំធ្វើដោយដៃ ប៉ុន្តែបច្ចុប្បន្ននេះ មានម៉ាស៊ីលជួយសម្រួលការងារខ្លះៗហើយ”។

ដើម្បីធ្វើទូអាសនៈដូនតាមួយ ដែលទទួលបានការនិយមចូលចិត្តពីអតិថិជននោះ ជាងបានបង្កើតការរចនាថ្មីជាច្រើនតាមទិសទំនើប បង្កើនចំនួនសសរ និងក្បូរក្បាច់លំនាំចម្រុះ ប៉ុន្តែនៅតែរក្សាសម្រស់សុខុដមរមនារវាងប្រពៃណី និងទំនើប។ លោក Pham Van Nam មកពីឃុំ Tan Trung បានឲ្យដឹងថា៖ ទូអាសនៈដូនតា Go Cong សហសម័យមានសសរជាច្រើន ហើយមានការរចនាស្រស់ស្អាត ទំនើបជាងមាន។ បើកាលពីមុន ទូអាសនៈដូនតា Go Cong បែបប្រពៃណីមានសសរត្រឹមតែពី ៤ ទៅ ៦ ប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន ទូអាសនៈដូនតាមានសសររហូតដល់ ២១ ហើយមានតម្លៃរហូតដល់រាប់សែនដុល្លារអាមេរិក។ បើទោះបីឆ្លងកាត់ការឡើងចុះជាច្រើនក៏ដោយ ប៉ុន្តែប្រជាជននៅភូមិរបរនេះនៅតែប្រកបជាមួយរបរនេះពីដូនតារហូតមកដល់ពេលនេះ។ លោក Pham Van Nam បានចែករំលែកថា៖ “បើប្រៀបធៀបទៅនឹងរបរផ្សេងៗទៀត របរជាងឈើបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ នាបច្ចុប្បន្ន ឃុំ Tan Trung មិនមានគ្រួសារក្រីក្រទៀតឡើយ។ កាលពីមុនត្រូវចំណាយពេលពី២ទៅ៣ខែ ទើបធ្វើបានទូអាសនៈដូនតាមួយ ប៉ុន្តែនាបច្ចុប្បន្ននេះយើងខ្ញុំអាចធ្វើលឿនជាងមុន។ ជាពិសេស មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មបានជួយឧបត្ថម្ភ៣០%  នៃតម្លៃគ្រឿងម៉ាស៊ីនបច្ចេកវិទ្យា ហើយបងប្អូនប្រជាជនក៏បានស្រុះចិត្តគំនិតគ្នាបរិច្ឆាកដីធ្លី ដើម្បីពង្រីកផ្លូវភូមិរបរផងដែរ”។

Go Cong - ភូមិធ្វើទូអាសនៈដូនតាដ៏ល្បីល្បាញនៅតំបន់ណាមបូ - ảnh 2ភូមិធ្វើទូអាសនៈដូនតាដ៏ល្បីល្បាញនៅតំបន់ណាមបូ (រូបថត៖ VNA)

ក្រៅពីផលិតទូអាសនៈដូនតា មូលដ្ឋានរបស់លោក Nam ក៏បានពង្រីកផលិតកម្មបន្ថែមទៀត ដូចជា៖ តុ កៅអី salon ធ្វើពីឈើ។ នាពេលថ្មីៗនេះ មូលដ្ឋានរបស់លោកបានដំឡើងឧបករណ៍សម្ងួតឈើ ជំនួសឱ្យរបៀបហាលឈើដោយពន្លឺព្រះអាទិត្យពីមុន។ “កាលពីមុនផលិតផលដាក់លក់ត្រឹមតែនៅខេត្តជិតខាងប៉ុណ្ណោះ។ បច្ចុប្បន្ននេះផលិតផលរបស់ឃុំត្រូវបានដាក់លក់នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស”។

“ទីផ្សារបច្ចុប្បន្ននេះ និយមចូលចិត្តទូអាសនៈដូនតាណាស់។ រោងចក្ររបស់ខ្ញុំផលិតទូអាសនៈដូនតាប្រមាណរាបពាន់ សម្រាប់ដាក់លក់នៅតំបន់ដីសណ្តទន្លេ Cuu Long និងទីក្រុងហូជីមិញ”។ “នៅពេលប្រកបរបរជាងឈើ ជីវភាពគ្រួសារត្រូវបានលើកកម្ពស់ យ៉ាងល្អប្រសើរផងដែរ”។

នាឆ្នាំ ២០០៤ គណៈកម្មាធិការប្រជាជនខេត្ត Tien Giang បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបង្កើត “ភូមិរបរប្រពៃណីទូអាសនៈដូនតា Go Cong” ដែលជាភូមិរបរដើមដំបូងមួយរបស់តំបន់។ ឃុំ Tan Trung ទាំងមូលមានគ្រួសារប្រមាណ ៨០% បានប្រកបរបរធ្វើទូអាសនៈដូនតាជាមួយនឹងមូលដ្ឋានផលិតកម្មជាង ១៥០ ទាំងផលិតកម្ម និងកែច្នៃ ដោយប្រមូលផ្តុំពលករមានអាជីពរាប់ពាន់នាក់។ ភូមិរបរធ្វើទូអាសនៈដូនតានៅភូមិ Ong Non ឃុំ Tan Trung កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយផលិតផលមិនត្រឹមតែត្រូវបានបញ្ចេញលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់បរទេសទៀតផង។ ប្រជាពលរដ្ឋនៅទឹកដី Go Cong កំពុងបន្តមរតកពីដូនតា អភិរក្ស និងពង្រីករបរប្រពៃណី ដើម្បីនាំផលិតផលទូអាសនៈដូនតា Go Cong ជាលក្ខណៈវប្បធម៌ក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាជនវៀតណាមជារៀងរហូត៕

ប្រតិកម្មទៅវិញ