អង្គភាពអាជីវកម្មវៀតណាមប្រែក្លាយ “ការលំបាកទៅជាឱកាស” ក្នុងបរិបទនៃជំងឺរាតត្បាតសកល Covid-19

Chia sẻ
(VOVWORLD) - ជំងឺរាតត្បាតសកល Covid-19 កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរភាគច្រើនដល់ស្ថានភាពផលិតកម្ម និងអាជីវកម្មរបស់សហគ្រាសជាច្រើន ដែលកំពុងប្រតិបត្តិការក្នុង    វិស័យផ្សេងៗគ្នា។ ប៉ុន្តែនេះក៏ជាឱកាសមួយសម្រាប់វិស័យនានាស្វែងរកឱកាស ដើម្បីអភិវឌ្ឍនិងរកទិសដៅថ្មីផងដែរ។ អង្គភាពអាជីវកម្មជាច្រើនកំពុងបោះជំហានទៅមុខ ដើម្បី ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺ Covid-19 តាមរយៈការផ្លាស់ប្តូរផលិតផល ផ្លាស់ប្តូរទម្រង់ធ្វើអាជីវកម្មយ៉ាងសកម្ម និងបន្សាំទាន់ពេលវេលាជាមួយនឹងការផ្លាស់ប្តូរក្នុងទម្លាប់ប្រើប្រាស់របស់ប្រជាជនផងដែរ ។
អង្គភាពអាជីវកម្មវៀតណាមប្រែក្លាយ “ការលំបាកទៅជាឱកាស” ក្នុងបរិបទនៃជំងឺរាតត្បាតសកល Covid-19 - ảnh 1 អង្គភាពអាជីវកម្មជាច្រើននៅតែខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដើម្បីរស់រានមានជីវិតទោះបីមានការលំបាកយ៉ាងខ្លាំងក៏ដោយ (រូបថត៖ VOV)

យោងតាមការគណនា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមមានសហគ្រាសចំនួន ៣៥.០០០ បានដកខ្លួនចេញពីទីផ្សារ ហើយត្រូវបញ្ឈប់ប្រតិបត្តិការនិងរសាយចោលដោយជំងឺរាតត្បាត Covid-19។ នេះគឺជាតួរលេខនៃសហគ្រាស ដែលបញ្ឈប់ប្រតិបត្តិការនិងរំលាយចោលដ៏ខ្ពស់បំផុតចាប់តាំងពីមុនរហូតមកដល់ពេលនេះ។ ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមក ចំនួនសហគ្រាសដែលបានបង្កើតថ្មី ក៏ទាបជាងចំនួនសហគ្រាសដែលត្រូវបង្ខំចិត្តឲ្យដកចេញពីទីផ្សារដែរ។ ប៉ុន្តែអង្គភាពអាជីវកម្មជាច្រើននៅតែស្វែងរកទិសដៅថ្មីសម្រាប់ខ្លួន ក៏ដូចជានិន្នាការលក់ចេញសម្រាប់ផលិតផល ដែលក្នុងនោះមាន   សម្ព័ន្ធក្រុមហ៊ុន Amaccao គឺជាឧទាហរណ៍មួយ។ ដោយមានអង្គភាពសមាជិកចំនួន ២១ ដែលមានផ្នែកមុខរបរជាសម្បូរបែប ក្រៅពីវិស័យសេវាកម្មដែលបានរងផលប៉ះពាល់អវិជ្ជមានដោយជំងឺឆ្លងរាតត្បាតនេះក៏ដោយ ប៉ុន្តែនាពេលនេះផ្នែកអាជីវកម្មមួយចំនួនរបស់អង្គភាពនេះនៅតែកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងបង្គួរផងដែរ។ លោក To Van Nhat អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Amaccao បានមានប្រសាសន៍ថា៖

« យើងខ្ញុំបានវិនិយោគលើគ្រឿងម៉ាស៊ីននិងឧបករណ៍ រួមទាំងចាប់យកឱកាសនេះយ៉ាងឆាប់រហ័ស។ ជាបណ្តើរៗ គេបានក្លាយជាអតិថិជន ហើយជឿទុកចិត្តលើផលិតផលរបស់យើងខ្ញុំ។ ឥឡូវនេះគឺជាពេលវេលាដើម្បីបង្កើតការជឿទុកចិត្តជាមួយអតិថិជន។ នេះគឺជារបៀបដែលយើងខ្ញុំរកឃើញឱកាស ដើម្បីអះអាងអំពីឋានៈរបស់ខ្លួនផងដែរ»។

ក្នុងបរិបទនៃការផ្ទុះជំងឺ Covid-19 សហគ្រាសវៀតណាមមានដ៏ស្វាហាប់ក្នុងការច្នៃប្រឌិត និងផ្លាស់ប្តូរប្រភពផ្គត់ផ្គង់វត្ថុធាតុដើមទីផ្សារ រួមទាំងដំណើរការផលិតកម្មនិងវិធីផលិតកម្មជាដើម ដើម្បីអនុវត្តបច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម និងឈានចូលទីផ្សារ។ លើសពីនេះទៀត ការរក្សាទំនាក់ទំនងរវាងនិយោជកនិងនិយោជិកគឺមានសារៈសំខាន់ណាស់សម្រាប់អង្គភាពអាជីវកម្មដើម្បីស្តារផលិតកម្មអាជីវកម្មឡើងវិញ និងអភិវឌ្ឍន៍នាពេលអនាគតផងដែរ។ លោក Nguyen Dong Ha ប្រធានផ្នែក Marketing នៃអគ្គក្រុមហ៊ុន Vietchem បានឲ្យដឹងថា នៅពេលដែលអង្គភាពអាជីវកម្មសព្វថ្ងៃនេះ បានជួបការលំបាកក្នុងទីផ្សារលក់ចេញ នោះជាងពេលណាៗទាំងអស់ គប្បីជំរុញការបំផុសចលនាឃោសនា ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញរបស់វៀតណាមផងដែរ។ ចំណុចនេះនឹងជួយឲ្យស្វែងរកបានទីផ្សារសម្រាប់ផលិតផល តាមនោះសហគ្រាសអាចអភវិឌ្ឍន៍ឲ្យបានល្អថែមទៀតនាពេលអនាគត។ លោក  Nguyen Dong Ha បានចែករំលែកថា៖

« ខណៈដែលទីផ្សារនាំចេញជួបប្រទះឧបសគ្គដូចនាបច្ចុប្បន្ន នោះការរក្សានិង    ជម្រុញសកម្មភាពនាំចេញគឺពិតជាពិបាកណាស់។ សកម្មភាពដែលមានលក្ខណៈរយៈពេលវែងនឹងត្រូវបានលើកយកមកពិចារណា។ ហេតុដូច្នេះដើម្បីសង្គ្រោះខ្លួន ឯងសហគ្រាសគប្បីផ្តោតសំខាន់លើទីផ្សារក្នុងប្រទេស ដោយចាត់ទុកនេះគឺជាដំណោះស្រាយយករយៈពេលខ្លីចិញ្ចឹមរយៈពេលវេងផងដែរ។ ក្នុង "គ្រោះអាសន្ន " មាន "ឱកាស" ហើយនោះគឺជាឱកាសដ៏ល្អមួយសម្រាប់អង្គភាពអាជីវកម្ម ដើម្បីវាយតម្លៃចំពោះសមត្ថភាពជាក់ស្តែងរបស់ខ្លួនឡើងវិញក្នុងការលំបាកនេះ និងអាចធ្វើកំណែទម្រង់ឡើងវិញនូវរចនាសម្ព័ន្ធសហគ្រាសរបស់ខ្លួនឲ្យបានល្អថែមទៀតផងដែរ។ ការវាយតម្លៃចំពោះបញ្ហាប្រឈមតាមវិធីជាក់ស្តែងថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អៗក្នុងការនាំឱ្យអង្គភាពអាជីវកម្មរបស់ខ្លួនឲ្យគេចរួចផុតពីវិបត្ដិនេះតែម្តង»។

អង្គភាពអាជីវកម្មវៀតណាមប្រែក្លាយ “ការលំបាកទៅជាឱកាស” ក្នុងបរិបទនៃជំងឺរាតត្បាតសកល Covid-19 - ảnh 2 លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) (រូបថត៖ vov)

រីឯលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានអះអាងថា ក្នុងបរិបទដែលសេដ្ឋកិច្ចជួបការលំបាករួមនៅទូទាំងប្រទេសនោះ ពាណិជ្ជករ សហគ្រាសនិមួយៗក៏ចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីលើកកំពស់គុណភាពផលិតផល និងផ្លាស់ប្តូរថ្មីនូវវិធីលក់ទំនិញ និងទីផ្សារនាំចេញផងដែរ។ លោក Vu Tien Loc បានឲ្យដឹងថា៖

«សហគ្រាសចាំបាច់ត្រូវមានភាពម្ចាស់ការដើម្បីជួយសង្គ្រោះខ្លួនឯង។ សំខាន់គឺត្រូវស្វែងរកវិធីសន្សំការចំណាយ។ ទីពីរគឺការទទួលបាននូវអភិក្រមជាមួយគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ហើយធ្វើយ៉ាងដូចម្តេចដើម្បីរក្សាការងារធ្វើសម្រាប់ពលករតាមវិធីផ្សេងគ្នាជាច្រើន ពីព្រោះថាការរក្សាធនធានមនុស្ស ការរក្សាទំនាក់ទំនងដែលតភ្ជាប់រវាងនិយោជកនិងនិយោជិកគឺមានសារៈសំខាន់សម្រាប់អង្គភាពអាជីវកម្ម នៅពេលដែលស្តារឡើងវិញនិងអភិវឌ្ឍនាពេលក្រោយ។ ម៉្យាងវិញទៀត សហគ្រាសត្រូវបន្សាំខ្លួនដើម្បីជំនះពុះពារការលើការលំបាក ព្រមទាំងត្រូវតែកែទម្រង់នូវចំរចនាសម្ព័ន្ធអភិបាលកិច្ច ការធ្វើទីផ្សារ ជាពិសេសគឺការផ្លាស់ប្តូរឌីជី    ថល។ យើងត្រូវពឹងផ្អែកលើវិស័យឌីជីថល ដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងផលិតកម្មនិងអាជីវកម្មផងដែរ»។

ទន្ទឹមជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរជន អង្គភាពអាជីវកម្ម នាបច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានអនុវត្តកញ្ចប់ជួយឧបត្ថម្ភយ៉ាង ខ្លាំងក្លាដល់សហគ្រាស និងគ្រប់ផ្នែកមុខរបរដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺរាតត្បាត Covid-19។ កញ្ចប់ប្រាក់ឥណទានសម្រាប់ការផ្តល់ជំនួយចំនួន ២៥០ ពាន់ពាន់លានដុង (ស្មើនឹង ១០,៥ ពាន់លានដុល្លារអាមេរិក) និង ៣០ ពាន់ពាន់លានដុង (ស្មើនឹង ១,៨ ពាន់លានដុល្លារអាមេរិក) នឹងត្រូវបានអនុវត្តដើម្បីជួយដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ក៏ដូចជាសម្រាប់សហគមន៍សហគ្រាស និងធានាសន្តិសុខសង្គមក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ