សហគ្រាសវៀតណាមផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត ដើម្បីធ្វើសមាហរណកម្ម

Chia sẻ
(VOVWORLD) -"សហគ្រាសត្រូវកំណត់ការផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិតគឺជាកម្លាំងចលករ និងជាដំណោះស្រាយល្អបំផុត ដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់សហគ្រាសក្នុងបរិបទដែលការធ្វើសមហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅ និងពេញលេញ"។ 
សហគ្រាសវៀតណាមផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត ដើម្បីធ្វើសមាហរណកម្ម - ảnh 1 ការផ្លាស់ប្ដូរទៅជាឌីជីថលគឺជាកត្តាកំណត់ផលិតភាពពលកម្ម (រូបថត៖KT)

នេះគឺជាសាររបស់រដ្ឋាភិបាលវៀតណាម ដែលបានផ្ញើទៅកាន់សហគ្រាសនានា។ ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងយន្តការជួយឧបត្ថម្ភសហគ្រាសអនុវត្តន៍ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព គឺជាបញ្ហាធំដែលដាក់ចេញឲ្យសហគ្រាស និងក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាបច្ចុប្បន្ននេះ។

បញ្ញានិងការច្នៃប្រឌិតកំពុងក្លាយជាកត្តាសំខាន់ដែលកំណត់សមត្ថភាពប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ការផ្លាស់ប្ដូរថ្មី ប្រកបដោយការច្នៃប្រឌិតគឺជានិន្នាការរបស់សហគ្រាសវៀតណាមក្នុងបដិវត្តន៍
ឧស្សាហកម្ម ៤.០ នេះតែម្ដង។ផលិតភាពពលកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងបដិវត្តន៍ឧស្សាហកម្ម។ ការផ្លាស់ប្ដូរឌីជីថលគឺជាកត្តាកំណត់ ផលិតភាពពលកម្មនៅក្នុងបដិវត្តន៍ ៤.០។

នាបច្ចុប្បន្ននេះ ផលិតភាពពលកម្មរបស់វៀតណាមមានតម្លៃប្រមាណជា ៤០០០ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ / ឆ្នាំ។ ហេតុដូច្នេះហើយ សហគ្រាសគប្បីធ្វើការកែលម្អ ផ្លាស់ប្ដូរជាឌីជីថលដើម្បីបង្កើនផលិតភាពពលកម្ម។ លោក Hoang Nam Tien ប្រធានក្រុមហ៊ុន FPT Software បានមានប្រសាសន៍ថា៖

“នាបច្ចុប្បន្ននេះ សហគ្រាសណា ដែលមានភាពឆាប់រហ័សនឹងទទួលបានជោគជ័យ។ ហេតុដូច្នេះហើយ ទាំងសហគ្រាសខ្នាតធំ មធ្យម និងតូចគឺត្រូវផ្លាស់ប្ដូរឲ្យទៅជាឌីជីថលយ៉ាងឆាប់រហ័សផងដែរ”។

ចំណែកឯលោក បណ្ឌិត Nguyen Dinh Cung ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា៖

“ការត្រិះរិះ និងរបៀបរបបគឺជាឧបសគ្គធំបំផុតរបស់វៀតណាម។ យើងគប្បីផ្លាស់ប្ដូររបៀបរបប ដើម្បីបង្កើតកម្លាំងចលករ ក៏ដូចជាជួយសហគ្រាសផ្លាស់ប្ដូរថ្មី ប្រកបដោយជោគជ័យផងដែរ”។

តាមលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានឱ្យដឹងថា ដោយមានការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិចនាពេលបច្ចុប្បន្ននេះ សហគ្រាសខ្នាតតូចបំផុតអាចទាក់ទងផ្ទាល់ជាមួយទីផ្សារពិភពលោកតាមរយៈសេដ្ឋកិច្ចឌីជីថល ដើម្បីធ្វើអាជីវកម្ម។ លោក Vu Tien Loc បានឲ្យដឹងថា៖

“យើងកំពុងប្រឈមមុខនឹងដំណើរការការផ្ទេរប្តូរជាច្រើន ប៉ុន្តែការផ្ទេរប្តូរឌីជីផលគឺជាដំណើរការផ្ទេរប្ដូរសំខាន់បំផុត ហើយជាគ្រឹះស្ថាននៃខឿនសេដ្ឋកិច្ចវៀតណាម។ រដ្ឋាភិបាលបានបង្កើតបរិយាកាស។ ហើយសហគ្រាសបានដើរតួនាទីជាមជ្ឈមណ្ឌលនៃការផ្លាស់ប្ដូរថ្នី ច្នៃប្រឌិត ផ្លាស់ប្ដូរឌីជីថល។ គោលដៅរបស់វៀតណាមគឺអភិវឌ្ឍន៍ដោយចីរភាពនាពេលអនាគត”។

អញ្ជើញថ្លែងនៅក្នុងវេទិកា CEO  ឆ្នាំ២០១៩ដោយប្រធានបទ” “សហគ្រាសផ្លាស់ប្ដូរថ្មី ប្រកបដោយដោយការច្នៃប្រឌិត ពីការត្រិះរិះ ដល់ការធ្វើសកម្មភាព”ដែលទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា៖ បក្សនិងរដ្ឋប្រកាន់ខ្ជាប់នឹងគោលការណ៍ជំរុញខ្លាំងការផ្ទេរប្ដូររូបសណ្ឋានកំណើនដោយផ្អែកលើការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីលើកម្ពស់ផលិតភាព គុណភាព និងការប្រកួត ប្រជែង នៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលកាន់តែកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ពង្រឹងខឿនម៉ាក្រូសេដ្ឋកិច្ច និងបង្ករាល់ លក្ខណៈ ងាយស្រួលសម្រាប់សហគ្រាស។

“តាមរយៈការផ្លាស់ប្ដូរថ្មីអំពីការត្រិះរិះនោះ សហគ្រាសគប្បីធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ឲ្យទាន់ទេលវេលា ដើម្បីទទួលបាន លទ្ធផលជាក់ស្ដែងអំពីការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតលើវិស័យនីមួយៗ និងសហគ្រាសនីមួយៗ។ សហគ្រាសនីមួយៗត្រូវដើរតួនាទីជាមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត។ ក្នុងបុព្វហេតុនេះ សហគ្រាសនានាត្រូវសាមគ្កីគ្នា និងរួមដំណើរជាមួយគ្នា។ រដ្ឋាភិបាល និងក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាសន្យារួមដំណើរជាមួយសហគមធុរកិច្ចផងដែរ”។

តាមរយៈការផ្លាស់ប្ដូរប្រកបដោយការច្នៃប្រឌិត សហគ្រាសអាចអភិឌ្ឍន៍ដោយចីរភាព និងមានភាពប្រកួតប្រជែងនៅលើទីផ្សារ។ មានកត្តាជាច្រើនដែលបានកំណត់សមត្ថភាពច្នៃប្រឌិតប្រកបដោយការផ្លាស់ប្ដូររបស់សហគ្រាស។ នោះគឺការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ សមត្ថភាពប្រកួតប្រជែងរបស់ជួរបុគ្គលិក លទ្ធភាពដោះស្រាយព័ត៌មាន ប៉ុន្តែសំខាន់បំផុត គឺជាកត្តាមនុស្ស៕

ប្រតិកម្មទៅវិញ