(VOVworld)-ចំពោះជនគ្រប់រូប និងវិចិត្រសិល្បៈ ទីក្រុងហាណូយជាមនោអារម្មណ៍
គ្មានទីបញ្ចប់។ ដោយរបៀបខ្លួន វិចិត្រករម្នាក់គូគំនូរនានាដែលបង្កើនភាពស្អាតនៃ
ទីក្រុងហាណូយ ជាពិសេសគឺបណ្តាវិថីពីអតីតកាលដល់បច្ចុប្បន្នកាល។
ប្រហែលជា មានតែអតីតវិចិត្រករ Bui Xuan Phai ទើបនឹងបានផ្លុំព្រលឹង របស់
ទីក្រុងហាណូយ នាប៉ុន្មានឆ្នាំ៥០ ឆ្នាំ៦០ និង ៧០របស់សតវត្សទី២០។ ពេល
លោកនៅរស់ វិចិត្រករ Bui Xuan Phai ធ្លាប់សរសេរថា “ល្អស្អាតសោភ័ណ្ឌភាពរបស់
ទីក្រុងហាណូយគឺស្របនឹងមនុស្សម្នាក់ៗ។ វិថីបុរាណ ផ្ទះបុរាណរបស់ទីក្រុងហា
ណូយ គឺស្អាតអស្ចរ្យក្នុងគំនូណាស់។”។
|
វិថីបុរាណហាណូយតាមរយៈគំនូរបស់វិចិត្រករ Bui Xuan Phai |
ទោះបីជាក្នុងជីវិត របស់ខ្លួន លោកបានគូរគំនូរជាច្រើនក្តី ប៉ុន្តែទស្សនិកជន
នៅតែអះអាងថា វិចិត្រករ Bui Xuan Phai មាន ទេពកោសល្យក្នុងការគូរគំនូរអំពី
ហាណូយ។ លោកបានបន្សល់ទុកឲ្យទីក្រុងហាណូយកេរិ៍ដំណែល១ គឺគំនូរវិថី
ហាណូយដោយចរន្តនៃជីវភាព រស់នៅដោយឡែក។ វិចិត្រករ Bui Thanh Phuong
កូនក្រុសរបស់អតីតវិចិត្ររ Bui Xuan Phai បានឲ្យដឹងថា៖
“ក្នុងគំនូររបស់ឪពុកខ្ញុំ សំលៀកបំពាក់របស់អ្នកដំណើរគឺពោះពេញទៅដោយ
ពត៌មាន។ មជ្ឈដ្ឋានអ្នកជំនាញអាចមើលឃើញទិដ្ឋភាពទាំងនោះនោះ ដើម្បីអះ
អាងថា រូបគំនូរនេះ បានគូរនាឆ្នាំណា។ ឧទ្ទាហ៍ដូចរូបលោកតាកាន់ឆ័ត្រ ពាក់អាវ
ដៃវែង មានន័យថា រូបគំនូនេះពិតជាបានគូរ ពីបន្មានឆ្នាំ៦០មុននេះ ”
ពីលក្ខណៈបុរាណ ហាណូយក្នុងក្រសែភ្នែករបស់វិចិត្រករសម័យ មាន
លក្ខណៈខុសពីមុន។ ចំពោះវិចិត្រករ Nguyen Truong ឬហៅថា Etcetera Nguyen គឺ
ទោះបីជារូបគំនូរនោះធំឬតូចគឺប៉ុន្តែ រូបទាំងនោះបង្ហាញពីភាព អូរអររបស់ទីក្រុង
ហាណូយដដែល។ មានជនខ្លះយល់ឃ់ញថា គំនូររបស់លោក Nguyen Truong មាន
លក្ខណៈប្រហាក់ប្រហែលអតីតវិចិត្រករ Bui Xuan Phai។ គាត់ះអធិប្បាយថា
ទីក្រុងហាណូយ ក្នុងក្រសែភ្នែករបស់កុម៉ា រស់នៅឆ្ងាយពីស្រុកកមណើត ដែល
ចង់រក្សាក្នុងបះដូង នូវរូបភាពហាណូយ ទាំងអស់។លោកឲ្យដឹងថា៖
“ខ្ញុំចង់គូរទីក្រុងហាណូយឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ខ្ញុំបានអាន
និង មើលគំនូររបស់អតីតវិចិត្រករ Bui Xuan Phai ។ប៉ុន្តែ ខ្ញុំខំប្រឹងប្រែងជ្រើសរើស
ឲ្យ ខ្លួនចំណុចអំពីហាណូយដូចជាជន១រូប ដែលមានការជក់ចិត្ត ស្វែងយល់វប្ប
ធម៏ ដ៏ជ្រាលជ្រៅរបស់បុព្វបុរស”។
|
គំនូរអំពីហាណូយរបស់វិចិត្រករ Bui Xuan Phai |
ហាណូយក្នុងគំនូរកាន់តែជាក់ស្តែងជាងក្នុងក្រសែភ្នែករបស់ទស្សនិកជន
ពេលដែល វិចិត្រករជ្រើសរើស ឆ្លុះបញ្ចាំង បញ្ហាសម័យកាល។ វិចិត្រករ Nguyen
Ngoc Dan ជាអ្នកនិពន្ធរបស់តាំងពិព័រគំនូរចំនួន៣គឺ “ឆ្លងកាត់វិថី” ឆ្នាំ២០០៧ “វិថី”
ឆ្នាំ២០១២ និង “ច្រកល្ហក”នាឆ្នាំ២០១៣។វណ្ណៈកម្មាទាំងនេះ បាននាំមកឲ្យទស្ស
និកជន នូវអារម្មណ៍អំពីហាណូយវិសេសវិសាល១ក្នុងសម័យ នគរបនីយកម្ម។
លោកបានចែករំលែកថា៖
“បណ្តាអ្នកស្រាវជ្រាវស្រឡាញ់ ហាណូយរាប់ពាន់ឆ្នាំវប្បធម៌ ជាកន្លែងប្រ
មូលនិង មានពន្លឺចែងចាំង។ ចំពោះខ្ញុំវិញ ហាណូយជាតំបន់ដីពោពេញទៅ
ដោយអនុស្សាវរីយ៍” ។
ដោយសារសេចក្តី ស្រឡាញ់ចំពោះហាណូយ បណ្តាវិចិត្រករបានដម្កើង
សោភ័ណ្ឌភាពល្អស្អាត របស់ហាណូយ និងផ្ទេសេចក្តី ស្រឡាញ់នេះ ទៅជន
វៀតណាមក្នុងនិងក្រៅប្រទេសគយគន។ ក្នុងនោះមាន មនុស្សដែលគ្មាន
ឪកាសដាក់ជើងលើតំបន់ដីរាប់ពាន់ឆ្នាំនេះ៕