រាល់តំលៃវិចិត្រសិល្បៈវៀតណាមតាមរយៈគំនូរខ្មុកម្រាក់និងគំនូរក្រដាស do របស់វិចិត្រករ Mai Dac Linh

Theo VOVWORLD -
Chia sẻ
Vovworld-គំនូរខ្មុកម្រាក់និងគំនូរលើក្រដាស do ជិត៣០
ផ្ទាំងរបស់វិចិត្រករ Mai Dac Linh នៅពិពណ៌ “ការជឿជាក់
និងពេលវេលា” ដែលទើបនឹងបានតាំង​បង្ហាញនៅបារាំង បានបន្សល់ទុកចំពោះមហាជនចូលចិត្តសិល្បៈបារាំងនូវ​ចំណាប់អារម្មណ៍ពិបាកបំភ្លេចបានអំពិវិចិត្រសិល្បៈសម័យវៀតណាម។
ប្រមូល​រចនាបទសូន្យរូបទ្វីបអឺរ៉ុបដោយមានរសិល្បៈទស្សនវិទ្យាអាស៊ីបូព៌ា
ដ៏ជ្រាលជ្រៅ គំនូរ​របស់ Mai Dac Linh បានប្រើប្រាស់នូវភាសារបស់លោក
ខាងលេចដើម្បី​និយាយ​អំពីតំលៃវៀតណាម។


រាល់តំលៃវិចិត្រសិល្បៈវៀតណាមតាមរយៈគំនូរខ្មុកម្រាក់និងគំនូរក្រដាស do របស់វិចិត្រករ Mai Dac Linh - ảnh 1
វិចិត្រករ Mai Dac Linh (VOV)

        Vovworld-“ការជឿជាក់និងពេលវេលា” ជាពិពណ៌បុគ្គលដមបូងរបស់​វិចិត្រករ
Mai Dac Linh នៅបារាំងជាមួយគំនូរខ្មុកម្រាក់ចំនួន១៣ផ្ទាំងនិងគំនូរ​ក្រដាស do
ចំនួន១០ផ្ទាំង។

        វណ្ណកម្មខ្មុកម្រាក់នីមួយៗសុទ្ធតែជាការប្រមូលផ្ដុំរាល់តំលៃប្រពៃណី
ទោះ​បី​ជាមានព័រលឿងរឺបៃតងក្រហមជាច្រើនក្តិ រាល់ព័រនោះសុទ្ធតែមានច្រើន
ជាន់​ច្រើនថ្នាក់ក្នុងគំនូរ “ពេលវេលាក្នុងដៃ” “ម្នាក់ឯង” ជាដើម។ ចំណុចពិសេស
​មួយ​ទៀតត្រូវបានឃើញក្នុងវណ្ណកម្មរបស់លោកគឺភាពសម្របរាល់វត្ថុធាតុ
ប្រពៃណី​របស់ខ្មុកម្រាក់វៀតណាមជាមួយភាសាសូន្យរូបទំនើប ដើម្បីបង្ហាញ
ស្មារតី​សិល្បៈ​បូព៌ា។ Mai Dac Linh បានចែករំលែកអំពីគោលគំនិតនិពន្ធរបស់
លោក​ថា៖

        “វៀតណាមជាប្រទេសកសិកម្មនិងភូមិនីមួយៗសុទ្ធតែមានវត្តមួយ ស្មារតី​ពុទ្ធសាសនាចំពោះជនវៀតណាមគឺច្បាស់លាស់។ តាំងពីយូរយាមក ដូនតា​យើងបានប្រើប្រាស់វត្ថុធាតុខ្មុកម្រាក់ដើម្បីធ្វើរូបព្រះពុទ្ធបដិមារ ធ្វើឧបករសែន​
ព្រេន ឧបករក្នុងពិធីការពុទ្ធសាសនា។​ ខ្ញុំក៏ចង់បញ្ជូន១ផ្នែកនូវស្មារតី​មនុស្ស​
សាស្ត្រ ស្មារតីពុទ្ធសាសនាចូលក្នុងគំនូរខ្មុកម្រាក់របស់ខ្លួន នោះជាប្រការ​ដើម្បី​និយាយនិងសន្ទនាជាច្រើនចំពើទស្សនិកជន។”

       ដោយហេតុននោះ ក្នុងការដាក់ឈ្មោះសំរាប់វណ្ណកម្មនីមួយៗដូចជា “សុប៉ិន​
ហោះហើរ” “បទចម្រៀងរដូវក្តៅ” វិចិត្រករក៏បានផ្ញើរទៅក្នុងព្រលឹង​ទស្សនិកជន រាល់គោលគមនិតនៃព្រលឹង។

        ស្ដីអំពីគំនូររបស់ Mai Dac Linh អ្នកទិតៀនវិចិត្រសិល្បៈបារាំង Corinne de
Menonville អ្នកនិពន្ធនៃសៀវភៅ “វិចិត្រសិល្បៈសម័យវៀតណាម” បានសង្កត់​ធ្ងន់
ថា៖

         “រាល់ចំណុចវិសេសវិសាលបំផុតគឺរបៀបវិចិត្រករ Linh បានប្រើប្រាស់​
បច្ចេកទេសខ្មុកម្រាក់ បង្កើតឡើងនូវព័រដ៏ស្រស់ស្អាត។ ក្បូរក្បាច់ផ្កាឈូបស្គរ​​សំរិទ្ធ
 Dong Son រូបភាពប្រពៃណីវៀតណាមត្រូវបានលោកបញ្ជូនដ៏ជោគជ័យ​ទៅក្នុង
ខ្មុកម្រាក់។ ក្នុងពេលលោកគូរគំនុរក្រដាស do ជាប្រភេទក្រដាស​ប្រពៃណីពិសេស
ក្នុងគំនូរ Dong Ho របស់វៀតណាម ការច្នៃប្រឌិតរបស់លោក​វិសេសណាស់។ ការ
ច្នៃប្រឌិតដោយឥតឈប់ឈររបស់វិចិត្រករ Mai Dac Linh បានបង្កើតឡើងវណ្ណកម្ម
ដ៏ពិសេស​រួមផ្សំរវាងខាងកើតនិងខាងលិច បន្តបញ្ជូន​រាល់តំលៃវៀតណាមក្នុងគំនូរ
ទោះបីជាខ្មុកម្រាក់រឺក្រដាស do ក្តី។”

         រីឯលោកស្រី Anne Coralie Phachan ប្រធានបន្ទប់គំនូរ Victoria មានការ​ចាប់
អារម្មណ៍ពិសេសចំពោះការដែលវិចិត្រករបានច្នៃប្រឌិតខ្សែលើគំនុរក្រដាស do។
តាមលោកស្រីថា នោះជាផ្លូវនៃគំនិតអរូបីនិងតាមពេលវេលា បណ្ដាខ្សែគូរ​ដោយ
ព័ររបស់វិចិត្រករនឹងមិនសូវដិតល្អ រីឯផ្លូវលើខ្សែនឹងច្បាស់លាស់ជាងនិង​បង្កើត
ចំណាប់អារម្មណ៍ដ៏ល្អ។

         ប្រសិនបើសិល្បៈជាបេសកជននៃព្រលឹងប្រជាជាតិ​ជួយឲ្យជនគ្រប់រូបនៅ​ខឿនវប្បធម៍ផ្សេងៗគ្នាអាចមានមនោសញ្ចេតនានិងបង្កើនការយល់ដឹងគ្នាទៅ​
វិញទៅមក ក្នុងពេលមកដល់គំនូររបស់វិចិត្រករ Mai Dac Linh អ្នកស្រឡាញ់​សិល្បៈនៅបារាំងនឹងបានមកនឹងព្រលឹងវៀតណាមដោយងាយស្រួល៕

ប្រតិកម្មទៅវិញ