បុណ្យតេតនៅទីក្រុងហូជីមិញ

TO TUAN Theo VOV -
Chia sẻ

VOV-និទាឃៈរដូវថ្មីបានមកដល់លើទឹកដីវៀតណាម។
រួមជាមួយប្រជាជន​នៅគ្រប់ទិសទីនៅទូទាំងប្រទេស
ប្រជាជនទីក្រុងហូជីមិញកំពុងអំណរស្វាគម​និទាឃៈ
​រដូវឆ្នាំម្សាញ់សំរិទ២០១៣។ បទយកការណ៍របស់ To
Tuan អ្នកយក​ព័ត៌មាន​នៃវិទ្យុសំលេងវៀតណាមបានឆ្លុះបញ្ចាំងបរិយាកាសទទួលបុណ្យតេតនៅ​ទីក្រុងហូជីមិញ។

បុណ្យតេតនៅទីក្រុងហូជីមិញ - ảnh 1
បុណ្យតេតនៅទីក្រុងហូជីមិញ


        VOV-ក្នុងឆ្នាំ២០១២កន្លងទៅ ក្នុងកាលៈទេសៈលំបាករួម ប៉ុន្តែទីក្រុង
ហូជីមិញ​នៅ​ទទួលបានរាល់សមិទ្ធិគួរឲ្យកត់សម្គាល់។ នោះគឺល្បឿន​កំណើន
GDP របស់ទីក្រុងនៅកើនឡើង៩,២% កើនជា១,៨៣ដងបើប្រៀប​នឹង​កំរិត​មធ្យម
របស់ប្រទេសទាំងមូល។ ក្នុងឆ្នាំកន្លងទៅបណ្ដាសំណង់ហេដ្ឋាន​រចនា​សម្ព័ន្ធ
ដែលសំរេចបានរួមចំណែកធ្វើឲ្យមុខម៉ាត់របស់ទីក្រុងមានការផ្លាស់ប្តូរក្នុងនោះ
មានសំណង់​ផ្លូវក្រោមដី Thu Thiem ជាសំណង់ទំនើបបំផុតនៅដំបន់អាស៊ី-
អាគ្នេយ៍និងអាគ៌ា​សំណង់​ស្ពាន់ផ្លូវគោកទំនើបផ្សេងៗទៀត។

        ក្នុងប៉ុន្មានថ្ងៃនេះ ទូទាំងទីក្រុងហាក់ដូចជាបានពាក់អាវថ្មីចំរុះព៌ណ។ នៅ​កណ្ដាលទីក្រុងកន្លែងណាក៏ពោពេញទៅដោយចង្កៀងផ្កាសម្លេងកំសាន្តរបស់
កុមារ។ បណ្ដាវិថីនៅខ័ណ្ឌទី១ ជំវិញផ្សារ Ben Thanh វិហារកាតូលិក Duc Ba ដូច​
ជាវិថី Nguyen Du, Dong Khoi, Nguyen Hue ជាដើម​ត្រូវបានតុបតែង​ដោយ​ចង្កៀង​ផ្កាមានរាងម្សាញ់ជានិមិត្តរូបរបស់ឆ្នាំម្សាញ់សំរិទ២០១៣។ ​ប៉ុន្តែលេចធ្លោបំផុត
នៅជាបរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។ ពេញ​លើវិថី
គឺផ្ការាប់ម៉ឺទងចម្រុះព៌ណ។

បុណ្យតេតនៅទីក្រុងហូជីមិញ - ảnh 2
បណ្ដាវិថីនៅខ័ណ្ឌទី១ ជំវិញផ្សារ Ben Thanh វិហារកាតូលិក Duc Ba ដូចជាវិថី Nguyen Du, Dong Khoi, Nguyen Hue ជាដើមត្រូវបានតុបតែងដោយចង្កៀងផ្កាមានរាងម្សាញ់ជានិមិត្តរូបរបស់ឆ្នាំម្សាញ់សំរិទ២០១៣។

        ពិធីបុណ្យផ្ការួមជាមួយបណ្ដាកម្មវិធីសំដែងសិល្បៈរាំម៉ុងសាយលើវិថីធ្វើឲ្យ​ទឹកចិត្តអ្នកចូលរួមកាន់តែសប្បាយរីករាយ។​បងស្រី Huynh Thi Tam ជាជន​មួយ
រូបនៅវិថី Le Van Sy ខ័ណ្ឌទី១០បានសំណេះសំណាលថា៖

        “ខ្ញុំបានឃើញថានៅទីនេះគ្រប់រូបសប្បាយរីករាយណាស់​។ គេ​ទទួល
និទាឃៈរដូវជាមួយស្មារតីយ៉ាងអូអរអធិកអធម្ម។​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសូម ប្រសិទ្ធិពរជនគ្រប់រូប​ទទួល​បុណ្យតេតសប្បាយរីករាយសុភមង្គល់និងសង្ឃឹមថា ក្នុងឆ្នាំថ្មីអ្វីៗផ្លាស់ប្តូរតាមទិសល្អបំផុត។”

បុណ្យតេតនៅទីក្រុងហូជីមិញ - ảnh 3
លេចធ្លោបំផុតនៅជាបរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។

        រីឯលោក Do Van Khai អ្នកសង្កាត់​ An Khanh មួយនាក់ខ័ណ្ឌទី២​ទីក្រុង
ហូជីមិញបានឲ្យដឹងថា​មុននេះមកកណ្ដាលទីក្រុងត្រូវចំណាយពេលវេលា
សំរាប់ជិះ​សាឡាង​តែឥឡូវនេះគ្រាន់តែចំណាយប៉ុន្មាននាទី​ធ្វើដំណើរឆ្លងផ្លូវ
ក្រោមដី ​Thu Thiem ឆ្លងកាត់ទន្លេ Sai Gon។

        “ចូលឆ្នាំថ្មីខ្ញុំចង់ឲ្យប្រទេសជាតិមានការកែលំអរខាងសេដ្ឋកិច្ច។ ​សេដ្ឋកិច្ច
ឆ្នាំកន្លងទៅ​ជួប​ការ​លំបាក​ខ្ញុំមានចំណងថាឈានចូលឆ្នាំថ្មីស្ថានភាពល្អជាងមាន
ភាពងាយស្រួលជាងឆ្នាំចាស់។ សូមប្រសិទ្ធិពរឲ្យមិត្តវ័យក្មេងប្រជាជនទីក្រុងឆ្នាំថ្មី
មួយសប្បាយរីករាយនិងពោពេញទៅដោយសុភមង្គល។”

បុណ្យតេតនៅទីក្រុងហូជីមិញ - ảnh 4
ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនាការបាញ់កាំជ្រួចផ្កានោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។

        និទាឃៈរដូវឆ្នាំនេះ ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនា​
ការបាញ់កាំជ្រួច​ផ្កា។ នោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។​ដែលត្រូវបាន
សាងសង់ជារាងទងផ្កាឈូកដោយ​កញ្ចក់បង្កើតចំណុចពិសេសនៃបរិយាកាស
ស្ថាប័ត្យកម្ម ក្លាយទៅជានិមិត្ត​រូបឲ្យ​ការ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសកម្មរបស់ទីក្រុង។
លោក​Do Quoc Le អ្នកបំរើនៅ​អាគ៌ា​បានឲ្យដឹងថា៖

        “នៅនាទីចូលឆ្នាំថ្មីពិធីស្វាគមអំណរឆ្នាំថ្មីត្រូវបានរៀបចំឡើងនោទីនេះពី
ម៉ោង១០ដល់ម៉ោង១២និង៣០នាទីជាមួយកម្មវិធីចម្រៀងតូរតន្ត្រីនិងពិសារតែ។
រួមជាមួយនោះ​នៅមាន​កម្មវិធីរាំម៉ុងសាយជូនអ៊ាំងបាវទៀតផង។​ មុនពេល
ត្រឡប់មកគ្រួសារវិញបានថតរូបទុកជា​អនុស្សាវរីយ៍៕”

ប្រតិកម្មទៅវិញ