ទំនៀមទំលាប់ធ្វើសក្ការះបូជាព្រះម៉ែនៅវៀតណាម

LAN ANH Theo VOVWORLD -
Chia sẻ

ទំនៀមទំលាប់ធ្វើសក្ការះបូជាព្រះម៉ែជាជំនឿសាសនា
ប្រពៃណីរបស់ប្រជាជនវៀតណាម។សម្មភាពនេះបានចាប់
បដិសន្ឋិឡើងក្នុងការតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពាន
ព្រមទាំងទប់ទល់នឹងគ្រោះធម្ម​ជាតិ។រាប់ពាន់ឆ្នាំកន្លងមក
ទំនៀមទំលាប់ធ្វើសក្ការះបូជាព្រះម៉ែជាផ្នែក១ក្នុងជីវភាពរស់នៅខាងស្មា​រតីរបស់
ប្រជាជន​វៀតណាម។

Vovworld-ការធ្វើសក្ការះបូជាព្រះម៉ែជាទំនៀមទំលាប់មានតាំងពីយូរមកហើយនៅ
ប្រទេសវៀតណាម។វាមានប្រភពដើមពីទំលាប់ធ្វើសក្ការះបូជាបណ្តា​ទេពធីតាជា
តំណាងឲ្យធម្មជាតិដូចជាព្រះម៉ែដី ព្រះម៉ែទឹកនិងព្រះម៉ែស្រូវ។ស្តីពីទំនៀមទំលាប់
នេះសាស្រ្តចារ្យNgo Duc Thinh នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សវ​ប្បធម៌
ជំនឿសាសនាវៀតណាម ចាត់ទុកថា៖កាលពីយូ​យារៗណាស់មកជនវៀតណាម
គោរពជំនឿសាសនាធ្វើសក្ការះបូជាព្រះម៉ែពីព្រោះថាព្រះម៉ែជាអ្នកគ្រប់គ្រងពិភព
លោកការពារឲ្យម​នុស្ស។លោកអោយដឹងថា៖“ ជំនឿ​ធ្វើសក្ការះបូជាព្រះម៉ែ មិនយក
ចិត្តទុកដាក់ដល់ពិភពរបស់មនុស្សក្រោយពីស្លាប់ទេ​ប៉ុន្តែយកចិត្តទុកដាក់ដល់ជីវ
ភាពប​ច្ចុប្ប​ន្ន​កាលក្នុងបំណងនាំមកនូវប្រការចំនួន៣។នោះគឺជាសុខភាព​ វិបុលសុខ
 កុសលផលបុណ្យ។នោះគឺជាទំនៀមទំលាប់រស់របស់ជនវៀតណាម។     “


                       

ទំនៀមទំលាប់ធ្វើសក្ការះបូជាព្រះម៉ែនៅវៀតណាម - ảnh 1
រូបថត អិនធឺណែត

តាមលោកNguyen  Tien Dung ​អ្នកឯកទេសស្រាវជ្រាវនៅមជ្ឈមណ្ឌលវប្បធម៌ជំនឿ
សាសនារបស់ជ នវៀតណាមថា៖“ពីមុនមកជនវៀតណាមមានប្រពៃណីគោរពអ្នក
ម្តាយ  ។ម្តាយជាជាអ្នកថែរក្សាកូនចៅឲ្យមានជីវិតរស់នៅសុខសាន្តជាប្រការស្រេច។“
មានទេវតានិង​ទេពធីតារំនួន៦០អង្គក្នុងការធ្វើសក្ការះបូជាព្រះម៉ែក្នុងនោះខ្ពស់ជាងគេ
គឺព្រះឥន្ទ។ទេវតានិង​ទេពធីតាផ្សេងៗគឺជាតួអង្គព្រេង​ឬអ្នកដែលស្ថិតគង់វង្សរ៍ក្នុង​
ប្រវត្តិសាស្រ្ត។នោះគឺជាបណ្តាវីរះជនក្នុងកិច្ចការការពារមាតុប្របទេសនិងកសាង
ប្រទេសជាតិ។ សាស្រ្តចារ្យNgo Duc Thinhបន្ថែមទៀតថា៖“ទំនៀមទំលាប់ធ្វើសក្ការះ
បូជាព្រះម៉ែរបស់ប្រជាជ នវៀតណាមបានបង្ហាញពីប្រពៃណីហូបទឹកនឹកដល់ប្រភព
បុព្វបុរស និងវីរះបុរសជាតិ។និយាយតាមបែបផ្សេង  នេះគឺជាលិទ្ឋិស្នេហាជាតិក្រោម
រូបភាពស្មារតី។“


​​​​​                        

ទំនៀមទំលាប់ធ្វើសក្ការះបូជាព្រះម៉ែនៅវៀតណាម - ảnh 2
រូបថត អិនធឺណែត

ផ្សារភ្ជាប់កត្តាព្រលឹងជាមួយសិល្បះទំនៀមទំលាប់ធ្វើសក្ការះបូជាព្រះម៉ែជាទស្សនីយ
ភាពប្រជាប្រិយដ៍ពិសេសដែលនាំមកនូវជំនឿជាក់និងភាពក្លៀវក្លាសំរាប់អ្នកចូលរួម។
ជំនឿសាសនាជាច្រើនត្រូវបានផ្សាយចូលវៀតណាមប៉ុន្តែជំនឿធ្វើសក្ការះបូជាព្រះម៉ែ
នៅដើរតួនាទីសំខាន់ក្នុងជីវភាពរបស់ប្រជាជនវៀតណាមដដែល៕

ប្រតិកម្មទៅវិញ