គោរពនិងពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន

Chia sẻ
(VOVWORLD) - របាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ស្ដីពីឯកសារដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលត្រូវបាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានអនុគណៈកម្មាធិការទទួលបន្ទុកឯកសារ បានលើកច្បាស់ថា៖ ក្នុងការងារទាំងអស់របស់បក្សនិងរដ្ឋ ជ្រាបជ្រួតយ៉ាងជ្រាលជ្រៅជានិច្ចនូវទស្សនៈ “ ប្រជាជនជាឬសគល់” ជឿជាក់ គោរព និងពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។
គោរពនិងពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ̣(រូបថត៖ VGP)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថាពីការអនុវត្តការងារផ្លាស់ប្ដូរថ្មីជាក់ស្ដែងនោះ ជាពិសេសគឺក្នុងរយៈពេល ៥ ឆ្នាំ នៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តលើកទី ១២ នោះ បក្សកុម្មុយនិស្តវៀតណាមបានដកពិសោធន៍ដ៏មានតម្លៃចំនួន ៥។ ក្នុងនោះមានមេរៀនអំពីការយកប្រជាជនធ្វើជាឬសគល់។ លោកបានអះអាងថា៖ “ប្រជាជនជាមជ្ឈភាព ហើយក៏ជាកត្តាគន្លឹះនៃការងារផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិ។ រាល់គោលការណ៍ និងគោលនយោបាយត្រូវស្ដែងចេញពីជីវភាពរស់នៅ បំណងប្រាថ្នា សិទ្ធិ និងផលប្រយោជន៍សមស្របរបស់ប្រជាជន ហើយយកសុភមង្គល សេចក្ដីសុខសម្បូរធូធាររបស់ប្រជាជនជាគោលដៅ ដើម្បីខិតខំប្រឹងប្រែង។ រឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធរវាងបក្សនិងប្រជាជន ពឹងផ្អែកលើប្រជាជនដើម្បីកសាងបក្ស; ពង្រឹង និងពង្រីកជំនឿជឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបសង្គមនិយមផងដែរ”។

សូមបញ្ជាក់ដែរថា ប្រការគ្រប់បែបយ៉ាងសុទ្ធតែបានចាប់ប្រភពពីប្រជាជន ហើយការយកប្រជាជនជាឬសគល់ គឺជាមេរៀនធំ ដែលត្រូវបានប្រមូលផ្ដុំក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃការកសាងនិងការពារប្រទេសជាតិរបស់ប្រជាជាតិ ហើយត្រូវបានបក្សកុម្មុយនីស្តវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៩០ ឆ្នាំកន្លងទៅ។ មេរៀននេះនឹងត្រូវបានបក្សកុម្មុយនីស្តវៀតណាមបន្តពង្រីកយ៉ាងខ្លាំងក្លាជាងទៀតនាដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ