សាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quy អ្នកវិទ្យាសាស្រ្តឈានមុខគេក្នុងវិស័យកសិកម្មវៀតណាម

Chia sẻ
(VOVWORLD) -មានអាយុ៧០ឆ្នាំ ដែលបានចំណាយរយៈពេល៥០ឆ្នាំសម្រាប់បម្រើផ្នែកកសិកម្មវៀតណាមនោះ សាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quy ជាអ្នកវិទ្យាសាស្ត្រមួយរូបដែលមានទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាជីវ សាស្ត្រ បន្តពូជ និងបង្កាត់ពូជផងដែរ។ បច្ចុប្បន្នលោកជាប្រ ធានវិទ្យាស្ថានស្រាវជ្រាវសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យាអាស៊ី-ប៉ាស៊ីហ្វិក ប្រធានសមាគមវិទ្យាសាស្ត្រអភិវឌ្ឍន៍ជនបទវៀតណាម និងជាអគ្គនាយកទស្សនា វដ្តីវិទ្យាសាស្ត្រអភិវឌ្ឍន៍ជនបទ វៀតណាម។ 


សាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quý កើតឆ្នាំ១៩៤៨ មានស្រុកកំណើតនៅ ខេត្ត Ha Nam។ បន្ទាប់ពីបញ្ចប់បរិញាប័តនៅសាកលវិទ្យាល័យហាណូយ កាលពី ឆ្នាំ១៩៧០ ហើយតាំងពីនោះមក លោកបានភ្ជាប់និស្ស័យជាមួយការងារបង្កាត់ពូជ ស្រូវថ្មី។ លោកបានរួមចំណែកសកម្មក្នុងការជួយជំនះពុះពារការខ្វះស្បៀងអាហារ សម្រាប់វៀតណាមកាលពីមុននេះដោយបង្កាត់ពូជស្រូវរាប់សិបប្រភេទដែលផ្តល់នូវ ផលិតភាពនិងគុណភាពដូចជា DT 10, VS1, Son Lam 1 ជាដើម។ សាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quy រំលឹកឡើងវិញថា៖

        “កាលនៅកាន់ដំណែងជាប្រធានវិទ្យាសា្ថនបន្តពូជកសិកម្មនោះ ខ្ញុំនិងសហ ការី បានបង្កាត់ពូជស្រូវនិងដំណាំចំនួន៣០ប្រភេទ។ ដល់ឆ្នាំ១៩៩៥ ខ្ញុំទទួលបាន ពានរង្វាន់ដែលមានការរួមចំណែកសម្រាប់ការអភិវឌ្ឍស្រូវអង្ករវៀតណាម ពីអង្គការ អភិវឌ្ឍន៍កសិកម្មនិងស្បៀងអាស៊ី-ប៉ាស៊ីហ្វិក។ ខ្ញុំបានចូលរួមកសាងសំណង់ស្រាវជ្រាវ វិទ្យាសាស្ត្រ ស្តីពីកសាងផែនទីបច្ចេកវិទ្យាផលិតស្រូវអង្ករនៅវៀតណាម។ នាឆ្នាំ ២០១៤ វិទ្យាស្ថានបន្តពូជកសិកម្មត្រូវបានអង្គការស្បៀងនិងកសិកម្មពិភពលោក (FAO) និងស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) ប្រគល់ពានរង្វាន់ឆ្នើមបំផុត លើពិភពលោកចំពោះសំណង់នេះផងដែរ”។

        សាស្ត្រាចារ្យ - បណ្ឌិត Tran Duy Quy ក៏មានចំណេះដឹងខ្ពស់អំពីដំណាំផ្សេង ៗទៀតជាពិសេសគឺផ្កានិងដើមឈើលំអរ។ លោកធ្លាប់កាន់ដំណែងជាប្រធានសមាគមផ្កាអ័រគីដេក្រុងហាណូយ។ និយាយអំពីសាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quy លោក Vuong Duy Nguyen ប្រធានខុទ្ទកាល័យសមាគមចិញ្ចឹមសត្វនិងដើមឈើលំអហាណូយបានឲ្យដឹង ថា៖

        “សាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quy ជាជំនាញការខាងស្រូវអង្កជួរមុខពិភពលោក។ ឆ្នាំ២០០២ លោកត្រូវបានវិទ្យាសា្ថនអ្នកល្បីឈ្មោះរបស់អាមេរិកវាយតម្លៃថា ជាអ្នកវិទ្យាសាស្ត្រមួយក្នុងចំណោមអ្នកវិទ្យា សាស្ត្រដែលមានឥទ្ធិពលលើពិភព លោក។ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក៏បានអញ្ជើញសាស្ត្រាចារ្យជួយកសាងពាណិជ្ជសញ្ញាអង្ករបស់រដ្ឋធានីហាណូយសម្រាប់បម្រើការនាំចេញផងដែរ”។

សាស្ត្រាចារ្យ-បណ្ឌិត Tran Duy Quy ជាជនវៀតណាមម្នាក់គត់ដែលទទួល បានការអញ្ជើញចូលរួមសន្និសីទស្តីពីបន្តពូជវិទ្យានៅប្រ ទេសរុស្ស៊ីនាឆ្នាំ១៩៧៨ នៅប្រទេសឥណ្ឌានាឆ្នាំ១៩៨៣និងនៅប្រទេសកាណាដានាឆ្នាំ១៩៨៨ ។ រហូតមកដល់ពេលនេះ លោកទទួលបានពានរង្វាន់ VIFOTEC ចំនួន៤លើក អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងពានរង្វាន់ជាតិអំពីការបង្កាត់ពូជស្រូវនាឆ្នាំ២០០៥។ លោកបានរដ្ឋ ប្រគល់គ្រឿងឥស្សិរយយសពលកម្មថ្នាក់៣ផងដែរ។ អញ្ជើញសំណេះ សំណាល អំពីគម្រោងការនាពេលអនាគត។ លោក Tran Duy Quy បានឲ្យដឹងថា

“នាពេលខាងមុខ ខ្ញុំមានបំណងអនុវត្តដោយព្រមៗគ្នានូវបច្ចេក វិទ្យាជឿនលឿនបំផុតសំដៅលើកកម្ពស់តម្លៃរបស់ស្រូវអង្ករវៀតណាម ។ ពោលគឺពីការបង្កាត់ពូជដល់ការផលិតនិងកែច្នៃគុណភាពស្រូវ។ យើងខ្ញុំបានផ្តោតសំខាន់លើការកសាង ពាណិជ្ជសញ្ញាអង្កររបស់វៀត ណាមលើឆាកអន្តរជាតិ។ ថ្វីត្បិតបច្ចុប្បន្ននេះមានពូជអង្ករបស់វៀត ណាមមិនសូវឆ្ងាញ់ដូចអង្ករថៃក៏ដោយប៉ុន្តែនាពេលខាងមុខវៀតណាម នឹងប្រឹងប្រែងបង្កាត់ពូជស្រូវឲ្យបានឆ្ងាញ់ដូចថៃនិងឈាន ដល់ការហួសថៃកុំបីខាន”។

        សាស្តរាចារ្យ-បណ្ឌិត Tran Duy Quy ទើបនឹងបានសម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមជ្រើសរើសនិងឧទ្ទេសនាមក្នុងសៀវភៅ “សាស្ត្រាចារ្យ វៀតណាមទាំង១០០រូបដែលលះបង់ជីវិតដើម្បីវិជ្ជាជីវៈ”។ ដោយរាល់ការរួមវិភាគ ទានដ៏ធំធេងរបស់ខ្លួននោះ លោកសក្តិសមជាអ្នកវិទ្យាសាស្ត្រមួយរូប មានកិត្យានុ ភាពនិងមានទេពកោសល្យរបស់ផ្នែកកសិកម្មវៀតណាម៕


ប្រតិកម្មទៅវិញ