ពីការជក់ចិត្តនឹងស្រូវអង្ករដល់គម្រោងស្រាវជ្រាវ "បាយហូបភ្លាម"

Chia sẻ

(VOVWORLD) - ក្នុងរយៈពេលត្រឹម ៦ នាទីតែប៉ុណ្ណោះ ជាមួយនឹងអានុភាពពី ៣៥០ដល់៤៥០វ៉ាត់ នៃមីក្រូវ៉េវ ផលិតផលអង្ករហូបភ្លាម បានក្លាយទៅជាគ្រាប់បាយសក្រអូប ទន់ និងស្ងួត មិនសូវខុសពីអង្ករដែលចម្អិនក្នុងចង្ក្រានបាយអគ្គីសនីរយៈពេលជាង ៣០ នាទីនោះឡើយ។ វាជាផលិតផល "បាយហូបភ្លាម" ដ៏ពិសេសរបស់ក្រុមនិស្សិតស្រី មកពីសាកលវិទ្យាល័យឧស្សាហកម្មម្ហូបអាហារទីក្រុងហូជីមិញ។

ពីការជក់ចិត្តនឹងស្រូវអង្ករដល់គម្រោងស្រាវជ្រាវ "បាយហូបភ្លាម" - ảnh 1ក្រុមនិស្សិតស្រីទទួលបានពានរង្វាន់និងគ្រូបង្រៀនលោក Nguyen Hoang Anh។

ក្រុមនិស្សិតស្រីរួមមានកញ្ញា Duong Thi Hong Phuong កញ្ញា Vo Thi Hong Nhung កញ្ញា Tran Thi Huynh Nhu កញ្ញា Le Thi Yen Lin និងកញ្ញា Nguyen Ngoc Diem Hang ក្រោមការដឹកនាំរបស់អនុបណ្ឌិត Nguyen Hoang Anh គ្រូបង្រៀនក្នុងដេប៉ាតឺម៉ង់ឧស្សាហកម្មម្ហូបអាហាររបស់សាលា។ កញ្ញា Tran Thi Huynh Nhu សមាជិកានៃក្រុមស្រាវជ្រាវចែករំលែកថា ក្រុម របស់នាងបានជ្រើសរើសប្រភេទអង្ករឈ្ងុយឆ្ងាញ់របស់វៀតណាមដើម្បីស្រាវជ្រាវ ផលិតបាយហូបភ្លាមនេះ តាមនោះបង្កើតភាពសម្បូរបែបសម្រាប់ផលិតផលធ្វើពីស្រូវអង្ករនៅលើទីផ្សារ។

“យើងខ្ញុំពិតជាសង្ឃឹមថា មនុស្សរាល់គ្នានឹងទទួលយកផលិតផលនេះ ហើយអាចអភិវឌ្ឍន៍ផលិតផលជាច្រើនថែមទៀតដែលទាក់ទងនឹងស្រូវអង្ករ។ វៀតណាមជាប្រទេសផលិតស្រូវអង្ករ ដូច្នេះហើយយើងខ្ញុំពិតជាចង់លើកកំពស់តម្លៃនៃគ្រាប់ស្រូវ ក៏ដូចជាលើកកំពស់តម្លៃសម្រាប់កសិករឲ្យកាន់តែច្រើនថែមទៀត”។

យោងតាមក្រុមស្រាវជ្រាវ អង្ករសម្រាប់ផលិតបាយហូបភ្លាម ត្រូវបានផលិតចេញពីស្រូវដែលទើបបានប្រមូលផល ដើម្បីធានាបាននូវភាពស្រស់ ផ្អែម និងក្លិនក្រអូបពិសេស។ ដើម្បីធានាបាននូវគុណភាព ក្រុមបានជ្រើសរើសពូជអង្ករ Dai ក្រអូបលេខ ៨ (ជាប្រភេទអង្កររបស់ក្រុមហ៊ុនចំកាត់ស្រូវអង្ករវៀតណាម ហើយជាអង្ករមួយក្នុងចំណោមពូជអង្ករឆ្ងាញ់បំផុតទាំង ៣ របស់វៀតណាមក្នុងឆ្នាំ ២០២២) ដែលទើបតែបានប្រមូលផលរួច។ នៅពេលប្រើប្រាស់ អ្នកប្រើប្រាស់ត្រឹមតែចាក់ទឹកចូលតាមអត្រាដែលបានណែនាំនៅលើកញ្ចប់ បន្ទាប់នោះដាក់ចូលក្នុងមីក្រូវ៉េវក្នុងរយៈពេលប្រហែល ៦ នាទី។ ចំពោះដំណាក់កាលនីមួយៗ ក្រុមបានសាកពិសោធន៍ជាច្រើនដងដើម្បីកែតម្រូវអត្រាឱ្យបានសមស្របនឹងដំណាក់កាលនីមួយៗ។ កញ្ញា Yen Lin សមាជិកាក្រុមបានឲ្យដឹងបន្ថែមទៀតថា៖

“យើងខ្ញុំនឹងស្រាវជ្រាវពូជស្រូវអង្កមួយចំនួនទៀត។ ក្រៅពីពូជស្រូវ Dai ក្រអូបលេខ៨ នៅមានពូជស្រូវផ្សេងទៀតដូចជា ST25 OM18 ឬ IR504 ជាដើម ដើម្បីអាចអភិវឌ្ឍន៍ផលិតផលនេះលើពូជស្រូវជាច្រើន មិនមែនតែ Dai ក្រអូបលេខ ៨ ប៉ុណ្ណោះទេ”។

ពីការជក់ចិត្តនឹងស្រូវអង្ករដល់គម្រោងស្រាវជ្រាវ "បាយហូបភ្លាម" - ảnh 2ផលិតផល "បាយហូបភ្លាម"។

យោងតាមអនុបណ្ឌិត Nguyen Hoang Anh គ្រូបង្រៀនក្នុងដេប៉ាតឺម៉ង់បច្ចេកវិទ្យាអាហារ នៃសាកលវិទ្យាល័យឧស្សាហកម្មអាហារទីក្រុងហូជីមិញ ការលំបាកមួយចំពោះ “បាយហូបភ្លាម” នោះគឺប្រភពវត្ថុធាតុដើម ព្រោះការផលិតស្រូវអង្ករនាបច្ចុប្បន្នកំពុងដំណើរការតាមខ្នាតតូច ដូច្នេះការបង្កើតភាពសុទ្ធសាធសម្រាប់ផលិតផលគឺពិបាកណាស់។ នាបច្ចុប្បន្ន ផលិតផលនេះទទួលបានការយកចិត្តទុកដាក់ជាច្រើនពីអាជីវកម្ម ក្នុងនោះក្រុមហ៊ុន FoodTech និង Saigon Food ក៏មានការពិភាក្សាអំពីការផ្ទេរបច្ចេកវិទ្យាផងដែរ។ ក្រុមស្រាវជ្រាវ និងសាលាត្រៀមខ្លួនជាស្រេចផ្ទេរប្រគល់ដំណើរការនេះ សូម្បីតែកែសម្រួលប៉ារ៉េម៉ែត្របច្ចេកទេសឱ្យសមស្របទៅនឹងពូជស្រូវប្រចាំតំបន់នីមួយៗផងដែរ។ អនុបណ្ឌិត Nguyen Hoang Anh បានឲ្យដឹងថា៖

“ដើម្បីឱ្យផលិតផលអាចត្រូវបានដាក់លក់នៅលើទីផ្សារ និងធ្វើពាណិជ្ជកម្មបាន គ្រូណែនាំនិងសមាជិកក្រុមនឹងបន្តធ្វើគម្រោងឲ្យមានលក្ខណៈជំនាញជាង ជាមួយនឹងប៉ារ៉ាម៉ែត្រដែលមានស្ថេរភាពជាង ដូច្នេះនៅពេលផ្ទេរទៅឱ្យអាជីវកម្ម នឹងមានភាពត្រឹមត្រូវជាង”។

ដំណើរការផលិតបាយហូបភ្លាម និងផលិតផលពីបាយហូបភ្លាម៖ រសជាតិប្រៃ (បាយសាច់ផាត់ បាយសារ៉យ បាយល្ងខ្មៅ) រសជាតិផ្អែម (អាទីសូក្រហម matcha) ដាច់ខាតមិនប្រើប្រាស់សារធាតុបន្ថែម និងសារធាតុរក្សាទុក ដូច្នេះងាយស្រួលអនុវត្តន៍នៅក្នុងក្រុមហ៊ុនស្បៀងអាហារ សហគ្រាសផលិតនិងធ្វើអាជីវកម្មស្រូវអង្ករនៅវៀតណាម។ ផលិតផលបាយហូបភ្លាមរបស់ក្រុមនិស្សិតនៃសកលវិទ្យាល័យឧស្សាហកម្មអាហារទីក្រុងហូជីមិញ មិនត្រឹមតែមានលក្ខណៈអនុវត្តជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកំពស់តម្លៃគ្រាប់អង្ករ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករដាំស្រូវ ដែលជាប្រៀបខ្លាំងនៃតំបន់ដីសណ្ដទន្លេ Cuu Long និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ