កសិករជើងចាស់ជនជាតិ Tay ជាមួយនឹងសេចក្ដីប្រាថ្នាធ្វើជាអ្នកមាននៅស្រុកព្រំដែន

Chia sẻ
(VOVWORLD) - ដោយមានការប្តេជ្ញាចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ចលើដីព្រៃនៃស្រុកកំណើត “កសិករជើងចាស់” Hoang Trong Dung (នៅភូមិ Son Hong ឃុំ Gia Cat ស្រុក Cao Loc ខេត្ត Lang Son) បានអនុវត្តន៍យ៉ាងក្លាហាននូវគំរូដាំដើមឈើហូបផ្លែនិងរុក្ខជាតិឱសថប្រចាំតំបន់ បង្កើតផលិតផលដែលទទួលបានការពេញនិយមពីទីផ្សារ នាំមកនូវប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែខិតខំព្យាយាមនាំក្រុមគ្រួសាររួចផុតពីភាពក្រីក្រ ប៉ុណ្ណោះទេ លោក Hoang Trong Dung ថែមទាំងបានរីកសាយភាយសេចក្ដីប្រាថ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃភ្នំ ហើយមានការរួមវិភាគទានជាច្រើនក្នុងចលនាកសាងជនបទថ្មីនៅមូលដ្ឋានទៀតផង។ ក្នុងឆ្នាំ ២០២២ "កសិករជើងចាស់" Hoang Trong Dung ត្រូវបានលើកតម្កើងជាកសិករមួយរូបក្នុងចំណោមកសិករឆ្នើមវៀតណាមទាំង១០០រូប។
កសិករជើងចាស់ជនជាតិ Tay ជាមួយនឹងសេចក្ដីប្រាថ្នាធ្វើជាអ្នកមាននៅស្រុកព្រំដែន - ảnh 1“កសិករជើងចាស់” Hoang Trong Dung។ (រូបថត៖ VOV)

ពីផ្លូវជាតិលេខ ៤B យើងខ្ញុំបានឆ្លងកាត់ផ្លូវបេតុងតូចមួយប្រវែងជិត ៣គីឡូម៉ែត្រ ដើម្បីទៅដល់ផ្ទះលោក Hoang Trong Dung នៅភូមិ Son Hong ឃុំ Gia Cat ស្រុក Cao Loc ខេត្ត Lang Son ។ ផ្ទះតូចស្ថិតនៅកណ្ដាលសួនច្បារពណ៌ខៀវស្រងាត់ ខាងក្រោយផ្ទះគឺទួលភ្នំធំមួយដែលដាំដើមឈើហូបផ្លែ និងរុក្ខជាតិឱសថជាច្រើនប្រភេទ... សួនច្បារដាំដើមទន្លាប់រួមជាមួយដើមឈើហូបផ្លែជាច្រើនប្រភេទផ្សេងទៀតរបស់លោក Dung កំពុងចូលដល់រដូវប្រមូលផល។ លោក Hoang Trong Dung បានរៀបរាប់ថា តាំងពីជាង ២០ ឆ្នាំមុន លោកបានចាប់ផ្តើមស្វែងយល់អំពីផ្លែទន្លាប់គ្មានគ្រាប់ Bao Lam ហើយ៖

“តាំងពីនៅអាយុ ១៧-១៨ឆ្នាំ ខ្ញុំបានជក់ចិត្តនឹងការអភិវឌ្ឍសេដ្ឋកិច្ចចម្ការព្រៃឈើហើយ។ តាំងពីពេលនោះមក ខ្ញុំបានស្រាវជ្រាវអំពីពូជប្រចាំមូលដ្ឋាន ជាពិសេសដើមទន្លាប់គ្មានគ្រាប់ Bao Lam ដែលត្រឹមតែអាចដាំបាននៅតាមតំបន់ព្រំដែន Cao Loc ប៉ុណ្ណោះ មិនអាចដាំនៅកន្លែងផ្សេងបានទេ។ ផ្លែឈើនេះត្រូវបានអ្នកប្រើប្រាស់វាយតម្លៃខ្ពស់ណាស់ ព្រោះមានរសជាតិឈ្ងុយឆ្ងាញ់ ហើយមានអត្ថប្រយោជន៍ដល់សុខភាពទៀតផង។ សហករណ៍របស់ខ្ញុំមាននៅមូលដ្ឋានចំនួន ៧ ជាមួយនឹងសមាជិក ២៣ នាក់ សមាជិកម្នាក់ៗជាម្ចាស់កសិដ្ឋាន ជាមេក្រុមដែលរួមគ្នាណែនាំ ចលនា ហើយឃោសនាដល់បងប្អូនដទៃទៀត ធ្វើតាមគំរូដាំដើមទន្លាប់នេះ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ”។

ក្រោយពីរយៈពេលរាប់សិបឆ្នាំដែល “ធ្វើបណ្ដើរ ហើយរៀនបណ្ដើរ” ទើបលោក Dung អាចក្រេបបានបទពិសោធន៍ និងវិធីសាស្រ្តថែទាំដើមឈើ ប្រកបដោយប្រសិទ្ធភាព របៀបប្រើប្រាស់ផលិតផលជីវសាស្រ្តដោយសមហេតុផល ដើម្បីអោយដើមទន្លាប់ចេញផ្លែបានច្រើន និងមិនសូវត្រូវសត្វល្អិតចង្រៃបំផ្លាញ តាមនោះ រួមចំណែកនាំមកនូវចំណូលប្រចាំឆ្នាំដោយស្ថិរភាពសម្រាប់ម្ចាស់ចម្ការនានា។ លោកស្រី Chu Thi Hop អនុប្រធានសមាគមកសិករឃុំ Gia Cat ស្រុក Cao Loc បានឲ្យដឹងថា៖

“គំរូរបស់លោក Hoang Trong Dung គឺជាគំរូសេដ្ឋកិច្ចគ្រួសារឆ្នើមនៃស្រុក ។ លោក Dung បានចូលរួមយ៉ាងសកម្មក្នុងចលនារបស់សមាគមកសិករ ដោយបានជួយសមាជិកកសិករដទៃទៀតយ៉ាងយកចិត្តទុកដាក់ ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច ពីនោះពង្រីកគំរូដាំដំណាំកសិកម្មនៅមូលដ្ឋាន ជាជំហានដំបូងបានជួយឲ្យជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានស្ថិរភាព"។

កសិករជើងចាស់ជនជាតិ Tay ជាមួយនឹងសេចក្ដីប្រាថ្នាធ្វើជាអ្នកមាននៅស្រុកព្រំដែន - ảnh 2គំរូសេដ្ឋកិច្ចរបស់លោក Dung ជាគំរូសេដ្ឋកិច្ចគ្រួសារឆ្នើមនៃមូលដ្ឋាន។

ក្រៅពីដើមទន្លាប់គ្មានគ្រាប់ លោក Hoang Trong Dung ក៏បានក្លហានដាំផ្កាចន្ទន៍និងដើមស្រល់ រួមផ្សំនឹងការចិញ្ចឹមមាន់ម្រាមជើង ៦ Mau Son ដែលនាំមកនូវប្រាក់ចំណូលសរុបជាង ៥០០ លានដុងក្នុងមួយឆ្នាំ។ ដោយបានរកឃើញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារប្រកបដោយស្ថិរភាព លោកតា "កសិករជើងចាស់" មិនស្ទាក់ស្ទើរចែករំលែកអាថ៌កំបាំងដល់បងប្អូនក្នុងភូមិដោយក្ដីសង្ឃឹមថាគ្រប់គ្នានឹងមានជីវភាពសម្បូរធូធារលើទឹកដីស្រុកកំណើតរបស់ខ្លួន។

“ខ្ញុំពិតជាសង្ឃឹមថា ប្រជាជននឹងបានដឹងពីបទពិសោធន៍ ដើម្បីរួមគ្នាសិក្សា និងផ្លាស់ប្តូរ ពង្រីកជាបន្ត។ សំណាក់កសិករយើងខ្ញុំ មានភាពឧស្សាហ៍ព្យាយាម ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចទេ បើមានការណែនាំយ៉ាងត្រឹមត្រូវ និងវិទ្យាសាស្ត្រ ពិតជានឹងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ណាស់។ គំរូ និងវិធីសាស្រ្តថែទាំ ដាក់ជីប្រកបដោយប្រសិទ្ធភាពដែលបងប្អូនអាចសិក្សាគឺជា "ដងសន្ទូច" ដើម្បីជួយបងប្អូន គឺជាប្រការជាក់ស្តែងបំផុត ដែលនាំមកនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពបំផុត។

ដោយមានកិត្តិយសជាកសិករម្នាក់ក្នុងចំណោមកសិករ១០០នាក់ទូទាំងប្រទេស ទទួលបានកិត្តិនាមជា “កសិករវៀតណាមឆ្នើម” ប៉ុន្តែលោក Dung នៅតែគិតថា ខ្លួនពិតជាមិនសក្តិសមនោះទេ ព្រោះលោកគិតថាបទពិសោធន៍ក្លាយជាអ្នកមានពីដីព្រៃនៅស្រុកកំណើត ត្រូវបានរីកសាយភាយហើយរួមចំណែកជួយបងប្អូនជនរួមជាតិលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី ពិតជាកិត្តិយសបំផុត៕

ប្រតិកម្មទៅវិញ