វេទិកាសកលអំពីស្បៀងអាហារនិងកសិកម្ម

Chia sẻ
(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែមករា នៅរដ្ឋធានីប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ វេទិកាសកលអំពីស្បៀងអាហារ និងកសិកម្ម (GFFA) ឆ្នាំនេះផ្តោតការ ពិភាក្សាលើដំណោះស្រាយក្នុងការកសាងប្រព័ន្ធស្បៀងអាហារសកលសម្រាប់អនាគត ក្នុងនោះ ផ្តល់អាទិភាពភ្លាមៗដល់ការប្រមូលផ្ដុំធនធានដើម្បីបញ្ចប់ គ្រោះអត់ឃ្លាន ទាំងស្រុងនៅលើពិភពលោក។
វេទិកាសកលអំពីស្បៀងអាហារនិងកសិកម្ម - ảnh 1រូបថត៖ AFP/TTXVN
រៀបចំឡើងដោយក្រសួងស្បៀងអាហារនិងកសិកម្មសហព័ន្ធអាល្លឺម៉ង់ វេទិកាសកលប្រចាំឆ្នាំអំពីស្បៀងអាហារ និងកសិកម្ម (GFFA) គឺជាគំនិតផ្តួចផ្តើម ដើម្បីបង្កើត វេទិកាពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងគោលនយោបាយស្បៀងអាហារ និង កសិកម្មនៅលើពិភពលោក។ប្រធានបទនៃវេទិកាលើកទី១៦ឆ្នាំនេះគឺ “ប្រព័ន្ធស្បៀង អាហារសម្រាប់អនាគត៖ រួមកម្លាំងដើម្បីពិភពលោកដែលគ្មានភាពអត់ឃ្លាន”។
ពន្លឿនការអនុវត្តគោលដៅ SDGs
នៅក្នុងសារដែលបានផ្ញើចេញ មុនវេទិកាឆ្នាំនេះ អ្នករៀបចំបានឲ្យដឹងថា ពិភពលោកនៅសល់
តែ ៧ ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ក្នុងនោះគោលដៅមួយក្នុងចំណោម គោលដៅសំខាន់បំផុត (SDG លេខ ២) គឺការលុបបំបាត់ភាពអត់ឃ្លានត្រឹមឆ្នាំ ២០៣០ ប៉ុន្តែជាមួយនឹងស្ថានភាពបច្ចុប្បន្ន លទ្ធភាពសម្រេចបានគោលដៅទាំងនេះ កំពុង ទទួលរងការគំរាមកំហែង។ លោកស្រី Reena Ghelani អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិទទួលបន្ទុកការបង្ការ និងឆ្លើយតនឹងភាពអស់ឃ្លានបានធ្វើអធិប្បាយថា៖
“ជម្លោះប្រដាប់អាវុធបានបំផ្លិចបំផ្លាញប្រព័ន្ធស្បៀងអាហារ បំផ្លាញជីវភាពរស់ នៅ និងរុញច្រានប្រជាជនឲ្យចាកចេញពីផ្ទះរបស់ពួកគេ បណ្ដាលឱ្យមនុស្សជាច្រើនស្ថិតក្នុង ស្ថានការណ៍រងគ្រោះនិងអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុត។ ពេលខ្លះផលប៉ះពាល់ទាំងនេះគឺជា អនុផលនៃសង្គ្រាម ប៉ុន្តែជារឿយៗ វាត្រូវបានបង្កឡើងដោយចេតនានិងខុសច្បាប់ ដោយប្រើប្រាស់ភាពអត់ឃ្លានដូចយុទ្ធវិធីមួយនៃសង្គ្រាមអញ្ចឹង”។
នៅក្នុងបរិបទនោះ GFFA ឆ្នាំនេះនៅទីក្រុងប៊ែកឡាំង បានកំណត់គោលដៅ ជំរុញកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ឆ្ពោះទៅអនាគត ហើយដាស់មនសិការ មជ្ឈដ្ឋានអ្នកតាក់តែងគោលនយោបាយនៅតាមប្រទេសនានា អំពីភាពបន្ទាន់នៃ ការពន្លឿនការអនុវត្ត SDGs។ វេទិកាឆ្នាំនេះផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន ៤ រួមមាន៖ ការជំរុញផលិតកម្មប្រកបដោយចីរភាព និងអធិបតេយ្យភាពស្បៀង អាហារ; ការជួយទ្រទ្រង់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពបត់បែននិងចីរភាព; ការ កាត់បន្ថយការបាត់បង់និងខ្ជះខ្ជាយស្បៀងអាហារ; ពង្រឹងក្រុមងាយរងគ្រោះ។ អ្នកតាក់តែងគោលនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំអាជីវកម្ម និងសមាជិកសង្គម ស៊ីវិលប្រមាណ ២០០០ នាក់បានចូលរួមពិភាក្សានិងតភ្ជាប់គ្នាទៅវិញទៅមក។
វេទិកាសកលអំពីស្បៀងអាហារនិងកសិកម្ម - ảnh 2កសិករបើកត្រាក់ទ័របិទផ្លូវហាយវេនៅជិតទីក្រុង Rijssen ប្រទេសហូឡង់ ដើម្បីប្រឆាំងជំទាស់នឹងគោលនយោបាយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដោយបិទកសិដ្ឋានចំនួន ៣ ពាន់កន្លែង។ (រូបថត៖ Getty)
កសិកម្មនិងការប្រែប្រួលអាកាសធាតុ
សម្រាប់ប្រទេសម្ចាស់ផ្ទះអាឡឺម៉ង់ GFFA ឆ្នាំនេះត្រូវបានប្រារព្ធឡើងចំពេល ដែលបញ្ហាកសិកម្មកំពុងក្លាយជាក្ដីកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាលប្រទេសនេះ ដោយ ការដែលកសិករអាល្លឺម៉ង់រាប់ម៉ឺននាក់បានធ្វើបាតុកម្មនិងបិទផ្លូវចរាចរណ៍អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក នៅរដ្ឋធានី ប៊ែកឡាំង និង កន្លែងជាច្រើនទៀត។ បាតុកម្ម ដំបូងៗ ផ្តោតលើការទាមទារឲ្យបន្តឧបត្ថម្ភតម្លៃប្រេងឥន្ធនៈ បន្ទាប់មករីករាលដាលដល់ ប្រធានបទផ្សេងទៀត ក្នុងនោះមានការមិនពេញចិត្តចំពោះគោលនយោបាយមួយ ចំនួនស្ដីពីបម្រែបម្រួលអាកាសធាតុ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ កសិករ កាន់តែច្រើនឡើងៗនៅបណ្ដាប្រទេសអ៊ឺរ៉ុប កំពុងប្រឆាំងជំទាស់នឹងគោលនយោបាយ បរិស្ថានដែលអឺរ៉ុបអនុវត្តន៍ ដោយហេតុផលថា គោលនយោបាយទាំងនេះមានការ ចំណាយថ្លៃពេក និងជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម។
យោងតាម FAO ការសម្របសម្រួលរវាងការអភិវឌ្ឍកសិកម្ម និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កាន់តែបង្កឡើងបញ្ហាប្រឈមដ៏ធំ។ ទោះជាយ៉ាង ណាក៏ដោយ ប្រការសំខាន់នោះគឺចាំបាច់ត្រូវផ្លាស់ប្តូរមនសិកាជាមុនសិន។ លោក Kaveh Zahedi នាយកការិយាល័យទទួលបន្ទុកការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងបរិស្ថានរបស់ FAO បានធ្វើអត្ថាធិប្បាយថា៖
“កសិដ្ឋានមិនត្រឹមតែជាកន្លែងផលិតអាហារប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាកន្លែងផលិតថាមពលកកើតឡើងវិញទៀតផង។ ថាមពលនោះនឹងត្រូវបានប្រើប្រាស់ នៅហ្នឹងកសិដ្ឋាន ផ្ទះកញ្ចក់ សម្រាប់ការបូមទឹក ប្រព័ន្ធធារាសាស្រ្ត ឬបញ្ចូលទៅក្នុង បណ្តាញអគ្គិសនី។ លើសពីនេះ កាកសំណល់កសិកម្មអាចប្រែក្លាយទៅជាជីវឥន្ធនៈ ផងដែរ។ ទាំងនេះគឺជាដំណោះស្រាយកសិកម្មឆ្លាតវៃ និងជាការងារដែល FAO កំពុង អនុវត្តន៍ជាមួយប្រទេសនានា”។
យោងតាមតួរលេខរបស់ FAO ប្រព័ន្ធកសិកម្ម-ស្បៀងអាហារកំពុងបំភាយ ប្រហែល ១/៣ នៃបរិមាណឧស្ម័នផ្ទះកញ្ចក់របស់ពិភពលោកជារៀងរាល់ឆ្នាំ ដូច្នេះ តម្រូវការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មកសិកម្មបែបប្រពៃណីតាមទិសដៅបៃតង និង និរន្តរភាព នឹងកាន់តែចាំបាច់បន្ទាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការផ្លាស់ប្តូរនេះក៏ដើម្បី ឆ្លើយតបនឹងតថភាពដែលថា នៅឆ្នាំ ២០៥០ យ៉ាងហោចណាស់ ១០% នៃផ្ទៃដី កសិកម្មបច្ចុប្បន្នលើពិភពលោក នឹងមិនអាចប្រើប្រាស់បានដោយសារតែការប្រែប្រួល អាកាសធាតុ។ ដូច្នេះ នៅ GFFA ឆ្នាំនេះ FAO នឹងជំរុញកម្មវិធីភាពជាដៃ គូរវាង FAO និង យន្តការបរិស្ថានសកល (GEF) ដើម្បីជួយឧបត្ថម្ភប្រទេសនានាក្នុង ការអភិវឌ្ឍប្រព័ន្ធកសិកម្ម-ស្បៀងអាហារដោយសម្របខ្លួនទៅនឹងបរិស្ថាន។ បច្ចុប្បន្ន FAO កំពុងអនុវត្តន៍កម្មវិធីនេះជាមួយប្រទេសជាង ១២០ ដោយមានធនធានហិរញ្ញ វត្ថុជាង ១,៥ ពាន់លានដុល្លារអាមេរិក ជួយកាត់បន្ថយការបំភាយឧស្ម័នចំនួន ៥០០ លានតោន និងគ្រប់គ្រងប្រកបដោយចីរភាពនូវផ្ទៃដីកសិកម្មចំនួន ១០០ លាន ហិកតា៕

ប្រតិកម្មទៅវិញ