រដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីប្រជាជន និងសហគ្រាស

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលអាណត្តិ ២០១៦-២០២១ បានសម្រេចភារកិច្ច ដែលបានដាក់ចេញយ៉ាងល្អប្រសើរ ហើយត្រូវបានប្រជាជន និងសហគ្រាស ក៏ដូចជា អង្គការក្នុងប្រទេស និងអន្តរជាតិទទួលស្គាល់តាមរយៈការផ្លាស់ប្ដូរអំពីគ្រប់ទិដ្ឋភាពនៃជីរវភាពរស់នៅខាងសេដ្ឋកិច្ច សង្គម។ ក្រោមការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងបត់បែននោះ រដ្ឋាភិបាលបានសុក្រឹតរបៀបរបប កែទម្រង់បែបបទរដ្ឋបាល ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច កសាង បង្កើតរដ្ឋាភិបាលអេឡិចត្រូនិក កែប្រែក្រឹត្យក្រម វិន័យរដ្ឋបាល។  ដោយហេតុនេះ បាន និងកំពុងពង្រឹងជំនឿទុកចិត្តយ៉ាងរឹងមាំសម្រាប់ប្រជាជន និងសហកមន៍សហគ្រាសផងដែរ។
រដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីប្រជាជន និងសហគ្រាស - ảnh 1 រដ្ឋមន្រ្តី ប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung (រូបវត៖ baochinhphu.vn)

របាយការណ៍របស់រដ្ឋាភិបាលនៅក្នុងសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ បានលើកច្បាស់ថា៖ ក្នុងអាណត្តិកន្លងទៅ សេដ្ឋកិច្ចវៀតណាមមានកំណើនយ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ កំណើន GDP ជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំ ២០១៦ – ២០២០ សម្រេចបានប្រមាណ ៥,៩៩% (ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនខ្ពស់ជាងគេនៅក្នុងតំបន់និងពិភពលោក) ។ ដោយឡែកនៅឆ្នាំ ២០២០ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិដ៏ពោរពេញទៅដោយការលំបាកសាកលប្បងនោះ រដ្ឋាភិបាលនៅតែសម្រេចបានគោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ GDP ក្នុងឆ្នាំ ២០២០ កើន ២,៩១% ហើយវៀតណាមគឺជាប្រទេសតែមួយគត់ដែលមានកំណើនវិជ្ជមានក្នុងចំណោមខឿនសេដ្ឋកិច្ចធំ ៗ ទាំង ៦ នៅអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០២០ ទោះបីទីផ្សារនាំចេញជាច្រើនត្រូវរងការរអាក់រអួលដោយសារជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែការនាំចេញហួសកម្រិតនៅតែសម្រេចបានចំនួនខ្ពស់បំផុត មិនធ្លាប់មានតាំងពីមុនមក រហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។ ការបើកថវិកាចំណាយទុនវិនិយោគសាធារណៈត្រូវបានជំរុញយ៉ាងខ្លាំងក្លា ពោលគឺ នៅឆ្នាំ ២០២០ សម្រេចបាន ៩៧,៤៦% នៃផែនការ ហើយ។ រដ្ឋមន្រ្តី ប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានឲ្យដឹងថា៖ “ការកែលំអបរិយាកាសធុរកិច្ច កាត់បន្ថយប្រាក់ចំណាយ និងការជួយសម្រួល ដល់សហគ្រាសគឺជាអាទិភាពស្នូលមួយរបស់រដ្ឋាភិបាលក្នុងអាណត្តិ ២០១៦-២០២១ ។ ជាមួយទស្សនៈរបស់លោកនាយករដ្ឋមន្ត្រីពីដើមអាណត្តិគឺ ប្តេជ្ញាចិត្តកសាង “រដ្ឋាភិបាលស្ថាបនា សុចរិតភាព និងធ្វើសកម្មភាព” និងរៀបអភិក្រម “យកប្រជាជននិងសហគ្រាសជាមជ្ឈភាពនៃដំណរើការកែទម្រង់និងអភិវឌ្ឍន៍” ។ដូច្នេះ រដ្ឋាភិបាលបានអនុវត្តន៍សកម្មភាពជាច្រើន ជាពិសេសគឺការចេញផ្សាយ សេចក្តីសម្រេចចិត្តលេខ ០២ ស្តីពីការកែលំអបរិយាកាសធុរកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិផងដែរ”។

រដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីប្រជាជន និងសហគ្រាស - ảnh 2លោក  Dau Tuan Anh ប្រធានគណៈកម្មការច្បាប់ នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម(រូបវត៖ baodautu.vn)

ក្នុងអាណត្តិកន្លងទៅ ការចូលរួមយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលបានបង្កើត“ រលក”អំពីកំណែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ យោងតាមលោក  Dau Tuan Anh ប្រធានគណៈកម្មការច្បាប់ នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖“ក្នុងរយៈពេល ៤-៥ ឆ្នាំកន្លងទៅ វៀតណាមបានធ្វើឱ្យប្រសើរឡើងបរិយាកាសធ្វើអាជីវកម្មរបស់វៀតណាមតណាម។ ជាក់ស្ដែង វៀតណាមបានចេញផ្សាយ និងអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១៩ និងសេចក្ដីសម្រេចចិត្តលេខ ០២ របស់រដ្ឋាភិបាលស្ដីពីការបង្កើតបរិយាកាសធ្វើអាជីវកម្មអំណោយផលថែមទៀត។ ទន្ទឹមនឹងនេះ បែបបទអំពីពន្ធគយ ការត្រួតពិនិត្យជំនាញ និងបែបបទសាងសង់ ត្រូវបានកែលម្អ។ គោលដៅរបស់វៀតណាមគឺស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសជួរមុខក្នុងតំបន់អាស៊ាន ។ ពិតណាស់ថា ក្នុងរយៈពេលកន្លងទៅ វៀតណាមតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការរៀបចំណាត់ថ្នាក់របស់ធនាគារពិភពលោក និងវេទិកាសេដ្ឋកិច្ចពិភពផងដែរ”។

ដោយយល់ស្របនឹងទស្សនៈនេះលោក Nguyen Quoc Hiep ប្រធានសម្ព័ន្ធសមាគមអ្នកម៉ៅការសំណង់វៀតណាមបានឲ្យដឹងថា៖ “រដ្ឋាភិបាលនិងសភាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការកែលំអបរិយាកាសធ្វើអាជីវកម្មដែលទាក់ទងនឹងរបៀបរបប។ ជាក់ស្ដែង យើងបានធ្វើកំណែទម្រង់លើមាត្រាច្បាប់ជាច្រើនដូចជា ច្បាប់សំណង់ ច្បាប់ដីធ្លី និងច្បាប់វិនិយោគ ដោយបានដោះស្រាយបញ្ហាជាច្រើនសម្រាប់សហគ្រាស។ ឧទាហរណ៍ថា ការកែលម្អបែបបទអំពីសំណង់ និងការកែលម្អបែបបទនៃច្បាប់វិនិយោគ ដើម្បីបង្កើតច្រករបៀបគតិយុត្តិយ៉ាងជ្រះស្រឡះថែមទៀត សម្រាប់សហគ្រាសធ្វើសកម្មភាពផងដែរ”។

ដើម្បីពង្រីកលទ្ធផលទាំងនេះរដ្ឋាភិបាលអាណត្តិក្រោយនឹងបន្តបង្កើតដំណោះស្រាយរយៈពេលវែង ដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីឱ្យសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកថ្មី។ ដោយហេតុនេះ សំដៅរក្សាល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ