យុត្តិធម៌និងសីលធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម

VAN-TUAN
Chia sẻ

(VOVWORLD) - នៅថ្ងៃទី ២២ ខែសីហា តុលាការសាលាឧទ្ធរណ៍ទីក្រុងប៉ារីស នឹងធ្វើសេចក្តីសម្រេចលើ បណ្តឹងរបស់លោកស្រី Tran To Nga ជនជាតិបារាំងដើមកំណើតវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ១៤ ក្នុងនោះមានក្រុមហ៊ុន Monsanto ពីបទផលិត និងជួញដូរថ្នាំសម្លាប់ស្មៅដែលផ្ទុកសារធាតុឌីអុកស៊ីត (ជាតិគីមីពុល ពណ៌លឿងទុំ) ផ្គត់ផ្គង់ដល់យោធាអាមេរិកសម្រាប់ប្រើប្រាស់ក្នុងអំឡុងសង្គ្រាមវៀតណាម។ លក្ខណៈសុច្ចរិតនៃបណ្តឹងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមតិសាធារណៈអន្តរជាតិ។ ទន្ទឹមនឹងនោះ ក៏បន្តការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការថែទាំ ជនរងគ្រោះរាប់លាននាក់រងសារធាតុគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីតផង។

យុត្តិធម៌និងសីលធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម - ảnh 1នៅខាងក្រៅតុលាការសាលាឧទ្ធរណ៍ប៉ារីស (រូបថត៖ Anh Tuan/VOV-Paris)

នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គ្មានសង្រ្គាមគីមីណាមួយ អាចប្រៀបធៀបបានទាំងទំហំ និងពេលវេលា នៃសង្រ្គាមគីមី ដែលយោធាអាមេរិកប្រតិបត្តិការនៅវៀតណាម (១៩៦១ - ១៩៧១)។ វាបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនវៀតណាមរាប់លាននាក់ បំផ្លាញបរិស្ថានរស់នៅ ដែលនឹងត្រូវចំណាយពេលវេលា កម្លាំង និងថវិកាច្រើនទើបអាចស្តារឡើងវិញបានដែរ។

តស៊ូដើម្បីការពារសិទ្ធិមនុស្ស

នៅព្រឹកថ្ងៃទី៧ ឧសភា តុលាការសាលាឧទ្ធរណ៍ក្រុងប៉ារីសបានបើកសវនាការលើបណ្តឹងរបស់លោកស្រី Tran To Nga។ មនុស្សជាង ២០០ រយនាក់ រួមមានអាណិកជនវៀតណាម  និងជនជាតិបារាំងបានចូលរួមក្នុងយុទ្ធនាការគាំទ្រលោកស្រី Tran To Nga មុនពេលប្រព្រឹត្តទៅសម័យបើកសវនាការ។ វត្តមានរបស់សមាជិកសភាបារាំង និងសារព័ត៌មានមួយចំនួន ក៏បង្ហាញដែរថា មតិសាធារណៈជនក្នុងប្រទេសបារាំងមានការចាប់អារម្មណ៍ និងគាំទ្រលោកស្រី Nga ក្នុងបណ្តឹងនេះ។ លោកស្រី Sandrine Rousseau សមាជិការសភាគណបក្សបៃតង (បារាំង) បានសង្កត់ធ្ងន់ថា៖ “ក្នុងនាមជាអ្នកការពារបរិស្ថាន ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រី Tran To Nga ហើយសង្ឃឹមថា នាងឈ្នះពាក្យបណ្ដឹងនេះ។ ខ្ញុំនឹងប្រើឥទ្ធិពលទាំងអស់របស់ខ្លួន ដើម្បីជួយលោកស្រី Nga យកឈ្នះ។ ជម្នះនេះ មិនត្រឹមតែក្នុងផ្នែកយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងន័យនយោបាយដែរ ពោលគឺត្រូវមានការទទួលស្គាល់ សង់សំណង និងស្តារឡើងវិញផង”។

យុត្តិធម៌និងសីលធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម - ảnh 2លោកស្រី Sandrine Rousseau សមាជិកសភាគណបក្សបៃតង (រូបថត៖ Anh Tuan/VOV-Paris)

ក្នុងនាមជាយុវជនវ័យក្មេងម្នាក់ លោក Tom Tallieu ជឿជាក់ថា ការគាំទ្រដល់លោកស្រី Tran To Nga គឺចាំបាច់ នៅពេលដែល ផលវិបាកនៃសារធាតុគីមីពណ៌លឿងទុំនៅតែប៉ះពាល់ដល់មនុស្សរាប់លាននាក់។

“ខ្ញុំបានចលនាមិត្តភ័ក្តិរបស់ខ្ញុំ ព្រោះពួកគេមិនដឹងថា មានអ្វីខ្លះបាននិងកំពុងកើតឡើងនៅប្រទេសវៀតណាម ហើយពួកគេបានឮអំពីគ្រាប់បែក Napalm ប៉ុន្តែមិនដឹងអ្វីទាំងអស់អំពីសារធាតុគីមីពណ៌លឿងទុំនេះទាល់ តែសោះ។ សព្វថ្ងៃនេះ នៅមានមនុស្សជាច្រើនកើតជំងឺមហារីក និងខូចទ្រង់ទ្រាយដោយសារថ្នាំពុលនោះ។ ជាមួយនឹងបណ្តឹងបែបនេះ យើងអាចផ្លាស់ប្តូរវិធីដែលក្រុមហ៊ុនគីមីដំណើរការ ហើយនោះជាប្រការចាំបាច់ណាស់”។

យុត្តិធម៌និងសីលធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម - ảnh 3លោកស្រី Tran To Nga (រូបថត៖ Anh Tuan/VOV-Paris)

ការតស៊ូទាមទារយុត្តិធម៌របស់លោកស្រី Tran To Nga និយាយដោយឡែក និងការតស៊ូមុននោះរបស់ជនរងគ្រោះវៀតណាមដោយជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីត ប្រឆាំងនឹងក្រុមហ៊ុនគីមីរបស់អាមេរិកនិយាយរួម គឺ សមស្របតាមនិន្នាការទូទៅរបស់មនុស្សជាតិ នោះគឺការតស៊ូដើម្បីការពារសិទ្ធិមនុស្ស៖ សិទ្ធិត្រូវបានរស់នៅ សិទ្ធិក្នុងការស្វែងរកសុភមង្គល។ ក្នុងសិទ្ធិមនុស្ស ជនរងគ្រោះដោយសារធាតុពុលពណ៌លឿងទុំ/ឌីអុកស៊ីត រងការដកហូតធាតុមូលដ្ឋានទាំងនោះ។ ប្រជាជនវៀតណាមជាច្រើននាក់រងសារធាតុពុលពណ៌លឿងទុំ/ឌីអុកស៊ីត បានក្លាយទៅជាជនពិការដោយសារតែ ខូចសរសៃប្រសាទ ខ្វិន ពិការភ្នែក...។ មិនត្រឹមតែប៉ុណ្ណោះ កូនចៅរបស់ពួកគេជាច្រើននាក់បានក្លាយទៅជាពិការតាំងពីកំណើត ដោយសារស្នាមរោគពុលពណ៌លឿងទុំ/ឌីអុកស៊ីត ពីឪពុកម្តាយ និងជីដូនជីតារបស់ពួកគេផងដែរ។ ក្នុងពេលជាមួយគ្នានោះ  ជនដែលសាបព្រួសគ្រោះមហន្តរាយសារធាតុពុលពណ៌លឿងទុំ/ឌីអុកស៊ីត នៅតែអះអាងថា ខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងកិច្ចការពារ និងគោរពសិទ្ធិមនុស្ស។

គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការថែទាំ និងជួយឧបត្ថម្ភ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត

អស់ជាច្រើនទសវត្សរ៍មកហើយ បក្ស និងរដ្ឋវៀតណាមតែងតែមានគោលនយោបាយពិសេសដើម្បីសម្រាលការឈឺចាប់របស់ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីត។ ពោលគឺ ជារៀងរាល់ឆ្នាំ រដ្ឋបានចំណាយប្រាក់ជាង ១០ ពាន់ពាន់លានដុង (ជាង ៤២០លានដុល្លារអាមេរិក) លើការឧបត្ថម្ភប្រចាំខែ ថែទាំសុខភាព ការស្តារនីតិសម្បទាដល់ជនរងគ្រោះ និង ជួយឧបត្ថម្ភដល់តំបន់លំបាក ជាពិសេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ មនុស្សជាង ៣២០ពាន់ នាក់ដែលបានចូលរួមក្នុងសង្រ្គាមតស៊ូ និងកូនបង្កើតរបស់ពួកគេ ដែលរងជាតិគីមីពុល នេះ មានសិទ្ធិទទួលរបបគោលនយោបាយអនុគ្រោះសម្រាប់អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។ គ្រួសារដែលមានជនពិការ ក្នុងនោះមានគ្រួសារជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត មានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាព និងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។  មានភូមិសន្តិភាព ភូមិមិត្តភាព មជ្ឈមណ្ឌលជាច្រើនដែលចិញ្ចឹមបីបាច់ជនរងគ្រោះរាប់ពាន់នាក់ ភាគច្រើនជាកុមារ ខូចទ្រង់ទ្រាយដោយសារឥទ្ធិពលនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ផងដែរ។

យុត្តិធម៌និងសីលធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម - ảnh 4លោក Tom Tallieu បានអត្ថាធិប្បាយថា ការគាំទ្រលោកស្រី Tran To Nga គឺជាភាពចាំបាច់ (រូបថត៖ Anh Tuan/VOV-Paris)

មុននេះ២០ឆ្នាំ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០០៤ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ក៏ត្រូវបានបង្កើតឡើង ដោយមានមុខងារការពារសិទ្ធិជនរងគ្រោះ និងជាអ្នកតំណាងស្របច្បាប់សម្រាប់ជន រងគ្រោះក្នុងទំនាក់ទំនងជាមួយអង្គការ និងបុគ្គលក្នុងនិងក្រៅប្រទេស។

ការប្រយុទ្ធទាមទារយុត្តិធម៌ និងសីលធម៌សម្រាប់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម ក៏ជាការតស៊ូប្រយុទ្ធដើម្បីការ ពារសិទ្ធិមនុស្សជាមូលដ្ឋាន។  ទោះបីជានៅតែត្រូវឆ្លងកាត់ការលំបាក និងភាពស្មុគស្មាញជាច្រើនក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងទាំងនោះនឹងមិនចេះហត់នឿយឡើយ៕

ប្រតិកម្មទៅវិញ