ប្រទេសវៀតណាមមានកម្លាំងផ្ទៃក្នុងគ្រប់គ្រាន់ដើម្បីលោតផ្លោះទៅមុខនិងស្ថិរភាពសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩

Chia sẻ

(VOVWORLD) - វៀតណាមកំពុងគ្រប់គ្រងដោយជោគជ័យ ជំងឺរាត្បាតកូវីដ-១៩ រលកទី ៤ ដែលជារលកមានកម្រិតស្មុគស្មាញបណ្តាល ឱ្យមានផលវិបាកច្រើនជាងការឆ្លងរាលដាលបីលើកមុននោះ។ ការដឹកនាំយ៉ាងខ្លាំងក្លារបស់បក្សនិងរដ្ឋាភិបាលរួមទាំងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ដោយបាវចនាថា “ពឹងផ្អែកលើប្រជាជន ពង្រីកកម្លាំងរបស់ប្រជាជន” បានបង្កើនការជឿទុកចិត្ត និងបង្កើតឡើងកម្លាំងសមកាលកម្ម ការសម្របខ្លួននិងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ ដើម្បីនាំប្រទេសជាតិវិលត្រឡប់ទៅរកសភាពធម្មតាតាមបែបគន្លងថ្មីនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ប្រទេសវៀតណាមមានកម្លាំងផ្ទៃក្នុងគ្រប់គ្រាន់ដើម្បីលោតផ្លោះទៅមុខនិងស្ថិរភាពសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ការធ្វើតេស្តរកមេរោគកូវីដ -១៩ ទ្រង់ទ្រាយធំ ដើម្បីតាមដាននិងកំណត់កន្លែងមានករណី F0 នៅវៀតណាម (រូបថត៖ VOV)

ជំងឺរាតត្បាតកូវីដ -១៩ ជាមួយនឹងការលេចចេញនូវវីរុសបំប្លែងខ្លួនដែលតាបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមានពេលមួយបានលេចចេញហានិភ័យនៃការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងផ្នែកផលិតកម្មជាច្រើន ដោយកំណត់ឱកាស អភិវឌ្ឍន៍និងរារាំងសន្ទុះកំណើននៃទីផ្សាររបស់វៀតណាម។ ទោះបីជាត្រូវប្រឈមមុខនឹងគុណវិបត្តិជាច្រើនក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមើលឃើញថាកម្លាំងពលំនិងលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍរបស់ វៀតណាមត្រូវបានរក្សាដដែលហើយវៀតណាមនឹងមានស្ថិរភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ខណៈដែលមានដំណោះស្រាយសមស្របដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត។

សាធារណៈមតិអន្តរជាតិប៉ុន្មានថ្ងៃនេះបានបង្ហាញថា ជំងឺរាតត្បាតកូវីដ-១៩ មិនអាចយកឈ្នះវៀតណាមបានទេ ពីព្រោះវៀតណាមមានកម្លាំងផ្ទៃក្នុងយ៉ាងរឹងមាំជាមួយប្រជាជនជិត ១០០ លាននាក់ ដែលពោរពេញដោយភាពស្វាហាប់។  កត្តាមូលដ្ឋានដែលជួយសេដ្ឋកិច្ចវៀតណាមក្នុងការទប់ទល់នឹងបញ្ហាប្រឈមបណ្តាលពីជំងឺរាតត្បាតបច្ចុប្បន្នគឺវៀតណាម មានចំនួនប្រជាជន វ័យក្មេងនិងមូលដ្ឋានផលិតកម្មរឹងមាំ។ លោក Warrick Cleine នាយកប្រតិបត្តិក្រុមហ៊ុន KPMG ប្រចាំប្រទេសវៀតណាមបានលើកឡើងថា “មនុស្សគ្រប់គ្នាសុទ្ធតែស្ថិតក្នុងវ័យអាយុក្មេងហើយមានការងារធ្វើនៅក្នុងកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់”។ លោក Michael Kolakari ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនវិនិយោគ VinaCapital បាននិយាយថា សមត្ថភាពផលិតរបស់ វៀតណាមមិនត្រូវប្រឈមនឹងការគំរាមកំហែងណាមួយ ពីប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួននៅឡើយ។ ទន្ទឹមជាមួយគ្នានោះ កម្លាំងពលកម្មរបស់វៀតណាមទទួលបានការវាយតម្លៃខ្ពស់បើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនពហុជាតិ។ វណ្ណៈកណ្តាលនៅវៀតណាមកំពុង កើនឡើងយ៉ាងឆាប់រហ័ស ដែលមានប្រាក់ចំណូលកើនឡើងជួយដល់ការប្រើប្រាស់ក្នុងប្រទេស។ ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសបានកើនឡើងយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនបរទេសយ៉ាងច្រើនបន្តការវិនិយោគនៅវៀតណាមផងដែរ។

ជំងឺរាតត្បាតកូវីដ -១៩ បានបើកចេញកាលានុវត្តន៍ថ្មីសម្រាប់សេដ្ឋកិច្ចវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថលដោយបង្ហាញពីសក្តានុពលនៃការច្នៃប្រឌិតថ្មី ដែលផ្សាភ្ចាប់នឹងបច្ចេក វិទ្យាឌីជីថលនិងបដិវត្តន៍ឧស្សាហកម្ម ៤.០។ យោងតាមក្រុមហ៊ុនស្រាវជ្រាវនិងស្ទង់មតិបច្ចេកវិទ្យា Technavio, ឧស្សាហកម្មឧបករណ៍អេឡិចត្រូនិករបស់វៀតណាមនឹងរីកចម្រើនក្នុងអត្រាប្រចាំឆ្នាំ ១៩% ឬប្រហែល ៦.១៦ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០២០-២០២៤។ គេហទំព័រ Digitimes ក៏បានបង្ហាញថា ឧស្សាហកម្មឧបករណ៍អេឡិចត្រូនិកវៀតណាម ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ យោងតាមទិសដៅដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី ១៣ គឺ៖ “បច្ចេកវិទ្យាឌីជីថលនឹងបង្កើតផលិតផលក្នុងស្រុកសរុប ៣០% បើប្រៀបធៀបទៅនឹង ៨% នាបច្ចុប្បន្ននេះ”។ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបានអភិវឌ្ឍន៍យ៉ាងលឿនបំផុតនៅក្នុងតំបន់។ ធនាគារវៀតណាមស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (fintech) ដោយផ្លាស់ប្តូរការគ្រប់គ្រងទិន្នន័យពីសំណុំឯកសារក្រដាសទៅជា “ការគណនាពពកកុំព្យូទ័រ”។ វៀតណាមត្រូវបានវាយតម្លៃថា  មានចក្ខុវិស័យ សម្រាប់ជំហានលោតផ្លោះពីការផលិតបច្ចេកវិទ្យាទាបទៅវិស័យនៃសេដ្ឋកិច្ចថ្មីដែលមានតម្លៃបន្ថែមនិងបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម ៤.០ និងការផ្លាស់ប្តូរបច្ចេក វិទ្យាឌីជីថល។

ប្រទេសវៀតណាមមានកម្លាំងផ្ទៃក្នុងគ្រប់គ្រាន់ដើម្បីលោតផ្លោះទៅមុខនិងស្ថិរភាពសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 2ស្មារតីនៃការជួយទំនុកបំរុងគ្នាទៅវិញទៅមក ត្រូវបានលើកកម្ពស់នៅក្នុងប៉ុន្មានថ្ងៃដែលប្រទេសទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត  (រូបថត៖ កាសែតប្រជាជន)

ប្រការមានសារៈសំខាន់ខ្លាំង នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេសបានជួយវៀតណាមជំរុញពាណិជ្ជកម្មក្នុងបរិបទនៃជំងឺរាតត្បាត។ បន្ទាប់ពីអនុវត្តន៍កិច្ចព្រមព្រៀង EVFTA អស់រយៈពេលមួយឆ្នាំមក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិង EU បានកើនឡើងជាវិជ្ជមាន ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញរវាងភាគីទាំងពីរសម្រេចបាន ២៧,៦៧ ពាន់លានដុល្លារ កើនឡើង ១៨,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ (នៅពេលកិច្ចព្រមព្រៀងមិនទាន់ចូលជាធរមាន)។ យោងតាមអង្គការ Economist Intelligence Unit  វៀតណាមបានវ៉ាដាច់ចិននិងឥណ្ឌាក្នុងទិដ្ឋភាពពាណិជ្ជកម្មមួយចំនួន ដូចជាគោលនយោបាយវិនិយោគផ្ទាល់ពីបរទេស ពាណិជ្ជកម្មបរទេសនិងការផ្លាស់ប្តូររូបិយវត្ថុ។ វៀតណាមក៏បានដាក់ចេញនូវគោលនយោ បាយដើម្បីរក្សាអត្ថប្រយោជន៍នៃថ្លៃដើមផលិតកម្មទាប។ ការដែលអាមេរិកនិងវៀតណាមបាន ឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីគោលនយោបាយអត្រាប្តូរប្រាក់បានជួយប្រទេសទាំងពីរដកចេញ “បន្លា” ដែលជាកត្តាបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងទំនាក់ទំនងទ្វេភាគី ដោយផ្តល់ឱកាសឱ្យវៀតណាមវិលត្រឡប់ទៅរកសន្ទុះនៃកំណើនខ្ពស់ដោយការនាំចេញ និងជួយវៀត ណាមរក្សាបានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ហើយបន្តក្លាយជាគោលដៅវិនិយោគគួរឲ្យទាក់ទាញ។ យោងតាម Fitch Solution ទោះបីជានៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ តំបន់ឧស្សាហកម្មនានារបស់វៀតណាមនៅតែទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើនផងដែរ។

យ៉ាងណាមិញ ជំងឺរាតត្បាតកូវីដ -១៩ បានបង្កការលំបាកជាច្រើនដល់វៀតណាម ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស សកម្មភាពដ៏ប្តូរផ្តាច់របស់រដ្ឋាភិបាលនិងប្រព័ន្ធនយោបាយ វិបត្តិនេះក៏ហាក់ដូចជាឱកាសមួយ ដើម្បីបញ្ឆេះកម្លាំងពលំជាតិ ដោយទាក់ទាញការស្រុះចិត្តគំនិតនិងការគាំទ្រពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ សម្រាប់កំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ តាមនោះ មានជំនឿជាក់ដើម្បីដំណោះស្រាយត្រឹមត្រូវរបស់រដ្ឋាភិបាល ស្តីពីការសម្របខ្លួននិងការរស់នៅជាមួយជំងឺរាតត្បាតកូវីដ -១៩ នឹងជួយវៀតណាម បង្កើតចំណុចលោតផ្លោះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

ប្រតិកម្មទៅវិញ