ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសហគមន៍សេដ្ឋកិច្ចអាស៊ានអភិវឌ្ឍន៍

VOVworld
Chia sẻ

(VOVworld)-អស់រយៈពេល១ឆ្នាំ ចាប់តាំងពីពេល
សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានចាប់បដិ
សន្ធិមក លក្ខណៈងាយស្រួលបំផុតដោយសហគមន៍
នេះនាំមកសម្រាប់ វៀតណាម នោះគឺបង្កើតឡើង
បរិយាកាសស្ថិរភាព ជាពិសេសបង្កើតបានតំបន់សេដ្ឋ កិច្ច ពាណិជ្ជកម្ម
រួមនិងមូលដ្ឋានផលិតកម្មរួម។ ឆ្នាំដំបូងរបស់ AEC បានកន្លងផុតទៅ
ដោយទទួលបានសញ្ញាវិជ្ជមានជាច្រើន ហើយ AEC នៅបន្តជាកម្លាំង
ចលករដើម្បី វៀតណាមអនុវត្តការផ្លាស់ប្តូរថ្មី សមស្រប និងឈានដល់
ធ្វើសមាហរណកម្មកាន់តែ ស៊ីជម្រៅទៅក្នុង AEC សម្រាប់ដំណាក់កាលថ្មី។

(VOVworld)-អស់រយៈពេល១ឆ្នាំ ចាប់តាំងពីពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន
 (AEC) បានចាប់បដិសន្ធិមក លក្ខណៈងាយស្រួលបំផុតដោយសហគមន៍នេះនាំ
មកសម្រាប់ វៀតណាម នោះគឺបង្កើតឡើងបរិយាកាសស្ថិរភាព ជាពិសេសបង្កើត
បានតំបន់សេដ្ឋ កិច្ច ពាណិជ្ជកម្មរួមនិងមូលដ្ឋានផលិតកម្មរួម។ ឆ្នាំដំបូងរបស់
AEC បានកន្លងផុតទៅ ដោយទទួលបានសញ្ញាវិជ្ជមានជាច្រើន ហើយ AEC នៅ
បន្តជាកម្លាំងចលករដើម្បី វៀតណាមអនុវត្តការផ្លាស់ប្តូរថ្មី សមស្រប និងឈាន
ដល់ធ្វើសមាហរណកម្មកាន់តែ ស៊ីជម្រៅទៅក្នុង AEC សម្រាប់ដំណាក់កាលថ្មី។

ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសហគមន៍សេដ្ឋកិច្ចអាស៊ានអភិវឌ្ឍន៍ - ảnh 1
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសហគមន៍សេដ្ឋកិច្ចអាស៊ានអភិវឌ្ឍន៍


        AEC បានចាប់បដិសន្ធិនាចុងខែធ្នូឆ្នាំ២០១៥។ AEC បានបើកចេញឱកាស
ទាក់ទងផ្ទាល់និងបើកទូលាយទីផ្សារក្នុងប្លុកអាស៊ានដោយមានចំនួនប្រជាជន
៦២៥លាននាក់ហើយ GDP ជារៀងរាល់ឆ្នាំទទួលបានជិត៣ពាន់ពាន់លានដុល្លារ
 អាមេរិក។ក្នុងរយៈពេល១ឆ្នាំកន្លងទៅ  AEC បានគូសសញ្ញានូវកិច្ចសហប្រតិបត្តិ
ការ វិជ្ជមានជាច្រើនរវាងអាស៊ានជាមួយដៃគូនានាក្នុងប្លុកនិងតំបន់ដទៃលើពិភព
លោក។ចំពោះវៀតណាមវិញ AEC បានគូសសញ្ញានូវការធ្វើសមាហរណកម្មក្នុង
តំបន់ រួមចំណែកក្នុងការអនុវត្តគោលដៅផ្លាស់ប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិង
ធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។

        AEC បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍

        ក្នុងចំណោមសសរទ្រូងចំនួន៣នោះ AEC ត្រូវបានចាត់ទុកថាដើរតួនាទី
សំខាន់បំផុត។ ការវិវឌ្ឍន៍របស់ AEC ជាបុព្វបទសម្រាប់ជម្រុញការអភិវឌ្ឍន៍សសរ
​ទ្រូងនៅសល់ចំនួន២។ គោលដៅរបស់ AEC គឺកសាងទីផ្សារនិងមូលដ្ឋានផលិត
កម្មឯកភាព តំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងមួយ តំបន់អភិវឌ្ឍន៍ស្មើគ្នាមួយ
 និងចូលរួមការធ្វើសមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកលលោក។ អស់រយៈ
ពេល១ឆ្នាំដែល AEC បានបង្កើតមក ប្រទេសអាស៊ាននានាបានជម្រុញយ៉ាងឆាប់ៗ
នូវដំណើរការកាត់បន្ថយពន្ធ កែទម្រង់បែបបទគយនិងវិធានការមួយចំនួនសម្រាប់
បង្កលក្ខណៈងាយស្រួលឲ្យវិស័យពាណិជ្ជកម្មផ្សេងៗទៀត។ អនុរដ្ឋមន្ត្រីក្រសួង
ការបទេសវៀតណាម លោក Le Hoai Trung បានអះអាងថា៖

“សមិទ្ធិធំបំផុតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននោះគឺដំណើរការអនុវត្តរាល់ផែន
 ការដែលបានដាក់ចេញលើវិស័យសេដ្ឋកិច្ច​ដូចជាបន្តជម្រុញការចរចារលើកិច្ចព្រម
 ព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEF) រវាងបណ្តាប្រទេសអាស៊ី
-ប៉ាស៊ីហ្វិកជាមួយអាស៊ានអំពីតំបន់ពាណិជ្ជកម្មសេរី អនុវត្តគោលនយោបាយតភ្ជាប់
 ក្នុងអាស៊ាននិងរវាងអាស៊ានជាមួយសហគមន៍ដទៃទៀត”។

        ដើម្បីទទួលបានគោលដៅកសាងតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងមួយ 
 នាពេលកន្លងទៅ AEC បានឆ្ពោះទៅសកម្មភាពស្នូលចំនួន៤នោះគឺ គោលនយោ
​បាយប្រកួតប្រជែង ការពារអតិថិជន ការពារកម្មសិទ្ធិបញ្ញានិងអភិវឌ្ឍន៍ហេដ្ឋារចនា
 សម្ព័ន្ធ។ ទន្ទឹមជាមួយគ្នានោះ អាស៊ានក៏បាន​ឯកភាពជម្រុញការចរចារលើបណ្តា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយ 
ជាពិសេសចូលរួមយ៉ាងខ្លាំងក្លាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលសំដៅធ្វើ សមាហ
រណកម្មទៅក្នុងខឿនសេដ្ឋកិច្ចសកល។

       AEC នាំមកឱកាសដ៏ធំសម្រាប់វៀតណាម

        ការរីកធំធាត់របស់សម្ព័ន្ធសមាគមតាមរយៈការបង្កើត AEC នោះគឺនាំមកនូវ
ផល ប្រយោជន៍ជាក់ស្តែងសម្រាប់តំបន់ទាំងមូលក្នុងនោះមានវៀតណាម។ AEC
 បាន បង្កលក្ខណៈឲ្យវៀតណាមមានឱកាសទាក់ទងផ្ទាល់ជាមួយទីផ្សារធំធេង
ជាង។ ហើយក៏តាមរយៈ AEC នោះនឹងបង្កើនការទាក់ទាញសម្រាប់បរិយាកាស
ធ្វើអាជីវ កម្មរបស់វៀតណាម។ សាស្រាចារ្យរង បណ្ឌិត Trinh Thi Thu Huong អនុ
ប្រធាន ដេប៉ាឌឺម៉ង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ នៃមហាវិទ្យាល័យពាណិជ្ជ
កម្មក្រៅ ប្រទេសបានចាត់ទុកថា៖

        “ឱកាសសម្រាប់អង្គភាពអាជីវកម្មវៀតណាមគឺឃើញច្បាស់លាស់ហើយ។
ទីផ្សារនេះគឺជាទីផ្សារមានចំនួនប្រជាជនជាង៦០០លាននាក់ដែលឈរលំដាប់ទី៣
លើពីភពលោក។ហើយទីផ្សារនេះនៅក្បែរយើង ពោលគឺ ចម្ងាយភូមិសាស្រ្តរវាង
វៀតណាមជាមួយប្រទេសក្នុងតំបន់មិនសូវឆ្ងាយដូចជារវាងវៀតណាមជាមួយ EU
អាមេរិកឬជប៉ុនទេ។ ដូច្នេះ អង្គភាពអាជីវកម្មនានាត្រូវឃើញច្បាស់នូវផលប្រយោជ
 ន៍នៅក្បែខ្លួនដែរ”។

        ខ្នះខ្នែងធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយក្នុងអាស៊ាន

        អាចអះអាងបានថា AEC ជាសសរទ្រូងមួយក្នុងអាស៊ានបានចាប់បដិសន្ធិ
ហើយ ដំណើការសកម្មភាពនោះ បាននាំកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពក្នុង
អាស៊ាន ឡើងកំពស់ថ្មី។ អាស៊ានកំពុងក្លាយទៅជាតំបន់សំខាន់ ទាក់ទាញការយក
ចិត្តទុក​ដាក់របស់ប្រទេសដៃគូក្រៅតំបន់ដែរ។ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំ
នៅវៀត ណាម លោក Haike Manning បានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងនូវែលហ្សេឡង់
ជាមួយអាស៊ានក្នុងនោះវៀតណាមជាសមាជិកភាពសំខាន់មួយ។ នូវែលហ្សេឡង់
 និងអាស៊ានបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។​ប្រការនេះសម្តែងនូវការសន្យា
 និងការគោរពរបស់យើងខ្ញុំចំពោះអាស៊ានក្នុងទិសដៅអភិវឌ្ឍន៍សម្បូររុងរឿង”។

        AEC មួយធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយនោះ នឹងនាំមកនូវផលប្រ
យោជន៍មិនតិចតួចសម្រាប់វៀតណាមឡើយ។ ក្នុងឆ្នាំ២០១៧ វៀតណាមបន្ត
ម្ចាស់ការដាក់ចេញសំណើរនិងគោលគំនិតរួមជាមួយអាស៊ានជម្រុញអនុវត្តផែនការ
សហគមន៍សេដ្ឋកិច្ចអាស៊ាន បង្រួញគម្លាតអភិវឌ្ឍន៍ បម្រើគោលដៅរៀបចំរចនា
សម្ព័ន្ធសេដ្ឋកិច្ចនិងធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ