លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (នៅកណ្ដាល) នៅក្នុងសន្និសីទសន្ទនាជាមួយប្រជាកសិករវៀតណាម។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះស្មារតី ភាពក្លៀវក្លា ទំនួលខុសត្រូវ ភាពស្មោះត្រង់ និងភាពបើកចំហររបស់តំណាងកសិករ អ្នកជំនាញ និងសហគ្រិន ជាពិសេសបញ្ហាដែលត្រូវបានលើកយកមកពិភាក្សាគឺត្រឹមត្រូវនិងជាក់ស្ដែងចំពោះការអភិវឌ្ឍន៍នៃវិស័យកសិកម្ម ជនបទនិងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករនាបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បក្ស រដ្ឋ តែងតែប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ហើយបានចេញផ្សាយគោលជំហរ គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដែលបញ្ជាក់ពីតួនាទី ឋានៈនៃវិស័យកសិកម្ម ជនបទ និងកសិករក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះ លេចធ្លោគឺសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៧ នីតិកាលទី១០ ស្តីពីកសិកម្ម កសិករ និងជនបទ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖
“នាពេលកន្លងទៅ រដ្ឋាភិបាលបានស្នើ ហើយកំពុងអនុវត្តន៍កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សូម្បីតែក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ការចូលរួម និងការរួមដំណើររបស់រដ្ឋសភា រដ្ឋាភិបាលបានចេញផ្សាយគោលនយោបាយរូបិយវត្ថុជាច្រើនដូចជា កាត់បន្ថយអត្រាការប្រាក់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជន និងអាជីវកម្ម។ ទន្ទឹមនឹងនោះគឺ គោលនយោបាយសារពើពន្ធដូចជាការលើកលែងកាត់បន្ថយពន្ធ ការចំណាយ ថ្លៃអគ្គិសនី ថ្លៃទឹក”។
តាមពិតទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិកម្មវៀតណាមត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ឆ្ពោះទៅរកភាពទំនើប; មានការអភិវឌ្ឍន៍ទាំងទំហំ កម្រិតផលិតកម្ម គុណភាពកំណើន; ទីផ្សារប្រើប្រាស់ត្រូវបានពង្រីក ទំហំនាំចេញកើនឡើងយ៉ាងខ្លាំង។ រចនាសម្ព័ន្ធសេដ្ឋកិច្ច ការងារជនបទ មានវឌ្ឍនភាពជាវិជ្ជមាន; ការកសាងជនបទថ្មីត្រូវបានសម្រេចរួចរាល់មុនកាលកំណត់
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានកែលម្អឲ្យបានស្របគ្នា និងទំនើបជាងមុន។ ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់កសិករត្រូវបានលើកកម្ពស់ ហើយអត្រាគ្រួសារក្រីក្របានថយចុះយ៉ាងឆាប់រហ័ស។ កសិករបានរីកធំធាត់ មានភាពក្លាហានផ្លាស់ប្ដូរថ្មីការត្រិះរិះ មានភាពច្នៃប្រឌិតក្នុងរបៀបធ្វើ ហើយមានគំរូឆ្នើមៗជាច្រើនក្នុងការធ្វើផលិតកម្ម អាជីវកម្ម។ កសិកម្ម ជនបទ និងកសិករបានរួមវិភាគទានយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ; រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពធំៗ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខបងប្អូនកសិករនៅស្រុក Mai Son ខេត្ត Son La។ (រូបថត៖ VOV) |
បើតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណាក់កាលខាងមុខ កសិកម្មគឺជាប្រៀបខ្លាំងមួយរបស់ប្រទេសជាតិ ដោយមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្រ្ដីបានស្នើឲ្យមានការជ្រួតជ្រាបនូវទស្សនៈដែលថា៖ កសិកម្ម ជនបទ កសិករ គឺជាមូលដ្ឋាន និងជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងលឿន ប្រកបដោយនិរន្តរភាព; ការអភិវឌ្ឍន៍កសិកម្ម ជនបទ និងលើកកម្ពស់ជីវភាពរបស់កសិករ គឺជាភារកិច្ចស្នូលនៃប្រព័ន្ធនយោបាយទាំងមូល; ការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្មនូវកសិកម្ម និងជនបទ គឺជាភារកិច្ចចម្បងនៃដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ; កសិករគឺជាម្ចាស់កម្មវត្ថុ ជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍ គោលដៅខ្ពស់បំផុតគឺផលប្រយោជន៍របស់ប្រជាជន ការលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់កសិករ និងប្រជាជននៅតាមជនបទ; កសាងជនបទទំនើប វិបុលភាព និងអរិយធម៌ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមស៊ីសង្វាក់គ្នា តភ្ជាប់ជាមួយតំបន់ទីក្រុង បរិស្ថានបៃតងនិងស្រស់ស្អាត។
ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងនូវភារកិច្ច និងដំណោះស្រាយជាក់លាក់ចំនួន៨។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានស្នើរឲ្យគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកទាំងអស់ ត្រូវលើកកម្ពស់តួនាទី ឋានៈ និងសមត្ថភាពធ្វើម្ចាស់របស់ប្រជាកសិករ ជាពិសេសតាមទិសដៅ “កសិករបញ្ញវ័ន្ត” ដើម្បីធ្វើម្ចាស់លើបច្ចេកវិទ្យាក្នុងការធ្វើផលិតកម្ម អាជីវកម្ម ហើយអាចធ្វើជាអ្នកមានពីកសិកម្ម; អភិវឌ្ឍកសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពតាមទិសដៅអេកូឡូស៊ី អនុវត្តបច្ចេកវិទ្យាខ្ពស់ លើកកម្ពស់គុណភាព តម្លៃបន្ថែម កសាងពាណិជ្ជសញ្ញា ដោយភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃក្នុងស្រុក និងអន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថា៖
“អភិវឌ្ឍកសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាព និរន្តរភាពតាមទិសដៅអេកូឡូស៊ី អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកសិកម្ម កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម; អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ លើកកម្ពស់គុណភាព តម្លៃបន្ថែម កសាងពាណិជ្ជសញ្ញា ដោយតភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ទំនាក់ទំនង ខ្សែសង្វាក់តម្លៃក្នុងស្រុកនិងអន្តរជាតិ”។
លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកផងដែរថា ត្រូវតែកសាងជនបទថ្មី តាមទិសដៅទំនើប ដោយផ្សាភ្ជាប់ជាមួយការធ្វើនគរភាវូបនីយកម្ម ការអភិវឌ្ឍន៍ឧស្សាហកម្ម និងសេវាកម្ម និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ; មានដំណោះស្រាយដើម្បីកាត់បន្ថយអត្រាក្រីក្រយ៉ាងឆាប់រហ័សនៅតំបន់ជនបទ; បង្កើតឱកាសស្មើគ្នាក្នុងការទទួលបានធនធានអភិវឌ្ឍន៍ និងសេវាមូលដ្ឋាន ជាពិសេសវប្បធម៌ ការអប់រំ និងការថែទាំសុខភាពសម្រាប់តំបន់ជនបទ; ផ្តោតសំខាន់លើការសុក្រិតរបៀបរបប គោលនយោបាយ កំណែទម្រង់រដ្ឋបាលក្នុងវិស័យកសិកម្ម ជនបទ និងកសិករ ជាដើម។ ប្រមុខរដ្ឋាភិបាលវៀតណាម ក៏បានស្នើឲ្យកែលម្អបរិយាកាសវិនិយោគ ជំរុញការវិនិយោគលើវិស័យកសិកម្ម និងជនបទ ជាពិសេសសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនធំៗ។ ជំរុញខ្លាំងនិងលើកទឹកចិត្តសហគ្រិនភាព និងនវានុវត្តភាពនៅក្នុងកសិករ; ជំរុញខ្លាំងការអនុវត្ត
វិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្ដូរថ្មីការបណ្តុះបណ្តាលវិជ្ជាជីវៈ។ បង្កើនការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិក រួមចំណែកដោះស្រាយជាស្ថាពរនូវបញ្ហាជ្រៀតចូលទីផ្សារ ការប្រើប្រាស់ផលិតផល និងការកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងនោះ លើកកម្ពស់
សមត្ថភាពផ្គត់ផ្គង់ព័ត៌មាន ការព្យាករណ៍ទីផ្សារ តាមរនោះរួមចំណែកក្នុងការកែ
សម្រួលផលិតកម្មកសិកម្មឲ្យសមស្របក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗ៕