|
កំណែទម្រង់សំណុំបែបបទរដ្ឋបាលដើម្បីលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ (vietfish.com) |
Vovworld-តួលេខស្ថិតិនាពេលថ្មីៗនេះក្នុងរបាយការណ៍ស្ដីពីបរិយាកាសអាជីវកម្មរបស់ធនាគារពិភពលោកអំពីបរិមាណលើការបង់ពន្ធសំណុំឯកសារ
នោះ វៀតណាមឈរលំដាប់ថ្នាក់ទី១៤៩ក្នុងចំណោមប្រទេសនិងដំបន់ដែនដី
ចំនួន២០០។ ក្នុងវិស័យគយ វៀតណាមឈរលំដាប់ថ្នាក់ទី៦៥ដោយមានរយៈ
ពេល២១ថ្ងៃសម្រេចបែបបទនាំចេញនាំចូលទំនិញ។ បើប្រៀបនឹងកំរិតមធ្យម
របស់បណ្ដាប្រទេសអាស៊ាន ស្ថានភាពជាក់ស្ដែងនេះទាមទាវៀតណាមត្រូវ
កំណែទម្រង់ ពិសេសគឺសន្ទស្សន៍ទាំងពីរនេះទាក់ទិនដល់ចំណាយហានិភ័យ
អាជីវកម្មរបស់អង្គភាពអាជីវកម្ម។
ឆ្លើយតបនឹងទម្លាប់អន្តរជាតិ
នាចុងត្រីមាសទី១ឆ្នាំ២០១៤ រដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសំរេចចិត្តដោយសំណូមពររយៈពេលអនុវត្តបែបបទគយត្រូវថយចុះនៅ១៤ថ្ងៃនិងបែបបទ
ពន្ធថយចុះ១៧១ម៉ោងនាឆ្នាំ២០១៥។ នេះជាសំណូមពរចាំបាច់ដើម្បីឆ្លើយតបនឹងទ
ម្លាប់អន្តរជាតិ។ តាមការគិតគូររបស់អ្នកជំនាញការអន្តរជាតិសឲ្យឃើញថា ប្រសិនបើកាត់បន្ថយពេលវេលា១ថ្ងៃអំពីបែបបទចេញពីគយនោះ វៀតណាមអាច
កាត់បន្ថយបាន១%នៃតំលៃប្រាក់ពាណិជ្ជកម្មសរុបអំពីចំណាយនាំចេញនាំចូលក្នុង
រយៈពេល១ឆ្នាំ។
ក្នុងសារាចរណ៍លេខ២៤ នាយករដ្ឋមន្ត្រីបានសំណូមពរកាត់បន្ថយពេលវេលារាយការណ៍បង់ពន្ធទទួលបានកំរិតមធ្យមរបស់ក្រុមបណ្ដាប្រទេសអាស៊ាន-៦ ខំប្រឹងប្រែងដល់ចុងឆ្នាំ២០១៤មានអង្គភាពអាជីវកម្ម៩៥%រាយការណ៍ពន្ធអេលិច
ត្រូនិក ដំបន់៦៣លើ៦៣លាតត្រដាងអនុវត្តបង់ពន្ធអេលិចត្រូនិកក្នុងឆ្នាំ២០១៥ជា
ដើម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានឲ្យដឹងថា៖
“ពិតប្រាកដពីឥឡូវដល់ដើមខែកញ្ញាឆ្នាំ២០១៤ក្រសួងហិរញ្ញវត្ថុនឹងកាត់បន្ថយ
បណ្ដាបែបបទ បង្កលក្ខណៈល្អជាងទៀតសំរាប់អង្គភាពអាជីវកម្ម។ យើងខ្ញុំនឹងពិនិត្យលុបចោលសំណុំបែបបទមិនចាំបាច់ ដែលបណ្ដាលការលំបាកសំរាប់អ្នកបង់
ពន្ធ។ ទី២គឺការជំនះពុះពារការខុសពីគ្នារវាងចំណូលគណន័យនិងចំណូលគិតពន្ធ
ចំណូលអង្គភាពអាជីវកម្មនឹងបានកាត់បន្ថយប្រមាណ៣៥ម៉ោង។ ទី៣ជំនះពុះពារ
ការខុសពីគ្នាភាពកត់សម្គាល់រវាងចំណាយគណនីជាមួយចំណាយគិតពន្ធបន្ថយ
បានប្រមាណ១០ម៉ោងនិងទី៤ជំរុញបំពេញបង់ពន្ធអេលិចត្រូនិកនឹងថយចុះ
ប្រមាណ២៣ម៉ោង។”
លាតត្រដាងអនុវត្តយ៉ាងសកម្ម
ការពិតជាក់ស្ដែងបានសឲ្យឃើញថា នាពេលកន្លងមក វៀតណាមដំណើរការ
កែទម្រង់សំណុំបែបបទរដ្ឋបាលជាច្រើនអំពីពន្ធសំដៅកាត់បន្ថយពេលវេលា
រាយការណ៍បង់ពន្ធសំរាប់អង្គភាពអាជីវកម្ម ប៉ុន្តែបើប្រៀបនឹងបណ្ដាប្រទេសក្នុង
ដំបន់គឺពេលវេលារាយការណ៍បង់ពន្ធនៅតែខ្ពស់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក
Dinh Tien Dung បានឲ្យដឹងថាបន្ថែមទៀតថា៖
“ក្រសួងហិរញ្ញវត្ថុបានដាក់ជូនរដ្ឋាភិបាលសេចក្តីសំរេចចិត្តដោះស្រាយការលំបាក
រាំងស្ទះជំរុញការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម ក្នុងនោះប្រមូលផ្ដុំយ៉ាងខ្លាំងក្លា
ទៅក្នុងខ្លឹមសារកំណែតម្រង់សំណុំបែបបទពន្ធនិងគយ ខំប្រឹងប្រែងកាត់បន្ថយ
ប្រមាណ២៩០ម៉ោងរាយការណ៍បង់ពន្ធលើបរិមាណសរុប៥៣៧ម៉ោងតាមការ
គិតគូររបស់ធនាគារពិភពលោកក្នុងឆ្នាំ២០១២កន្លងមក។យើងខ្ញុំប្រមូលផ្ដុំទៅ
លើក្រុមដំណោះស្រាយសំខាន់ចំនួន៣គឺ កាត់បន្ថយបរិមាណលើកបង់ពន្ធ ទី២គឺពិនិត្យលុបចោលសំណុំបែបបទ គោលដៅមិនចាំបាច់និងទី៣គឺដំណោះស្រាយពិនិត្យអំពីច្បាប់។”
ដោយមានការប្តេជ្ញាចិត្តកំណែទម្រង់សំណុំបែបបទរដ្ឋបាលលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិរបស់រដ្ឋាភិបាលនិងក្រសួងស្ថាប័ន វៀតណាមអាចសង្ឃឹមកែលំអរតួនាទីប្រគួតប្រជែងក្នុងក្រុមបណ្ដាប្រទេសអាស៊ាន ទន្ទឹមនឹងនោះកែលំអរសកម្មបរិយាកាសអាជីវកម្ម៕