WEF Tianjin ឆ្ពោះទៅរកដំណោះស្រាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ប្រកបដោយ​ចីរភាព

Chia sẻ
(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ ថ្នាក់ដឹកនាំថ្មីនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឬហៅថា "វេទិកាដាវ៉ូសរដូវក្តៅ " កំពុងប្រព្រឹត្តទៅនៅទីក្រុង Tianjin ចិនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មុថិនា។ គោលដៅស្នូលនៃវេទិកាគឺ ដើម្បីជំរុញកម្លាំងចលករច្នៃប្រឌិត ស្មារតីអាជីវកម្មនៅតំបន់អាស៊ី និងនៅលើពិភពលោក សំដៅស្វែងរកផ្លូវស្ដារឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយតម្លាភាព និងចីរភាព វាយតម្លៃលើយថាទស្សន៍សេដ្ឋកិច្ចរបស់ចិន ក៏ដូចជារបស់តំបន់អាស៊ីទាំងមូលផងដែរ។
WEF Tianjin ឆ្ពោះទៅរកដំណោះស្រាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ប្រកបដោយ​ចីរភាព - ảnh 1វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

កិច្ចសហប្រតិបត្តិការ៖ របៀបតែមួយគត់ដើម្បីដោះស្រាយបញ្ហាសកលលោកជាបន្ទាន់បំផុត

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ ថ្នាក់ដឹកនាំថ្មីនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រព្រឹត្តិទៅ ខណៈពេលដែលពិភពលោកឆ្លង កាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅអំពីប្រព័ន្ធ នឹម្នាបនកម្មសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា ដែលគម្រាមកំហែងដល់គំរូប្រពៃណី។ ដើម្បីធ្វើជាម្ចាស់ដំណើរការផ្លាស់ប្ដូរនេះ ហើយដើម្បីបង្កើត

ពិភពលោកមួយប្រកបដោយចីរភាពជាង បត់បែនជាង និងផ្សារភ្ជាប់ជាង គឺតម្រូវឲ្យមានស្មារតីអាជីវកម្ម និងសហប្រតិបត្តិការ។ យោងតាមលោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា  កិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំថ្មី គឺជាឱកាសបង្កើតមូលដ្ឋានគ្រឹះដ៏វិសេសវិសាល ដើម្បីជំរុញការផ្លាស់ប្ដូរថ្មី និងបង្កើនការខិតខំប្រឹងប្រែងសហប្រតិបត្តិការនៅកម្រិតពិភពលោក។ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende បានអះអាងថា៖ ដោយសារយើងកំពុងរស់នៅក្នុងពិភពលោកដែលត្រូវប្រះស្ដាំ និងបែកបាក់ ដូច្នេះហើយ WEF ជឿជាក់ថា រាល់បញ្ហាសកលលោកជាបន្ទាន់បំផុតអាចដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ។ ក្នុងពេលនោះនោះ អញ្ជើញថ្លែងក្នុងពិធីបើក (ថ្ងៃទី២៧ ខែមិថុនា) នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ប្រទេសទាំងអស់បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ហើយប្រការនេះបានសរឲ្យឃើញពីកម្លាំពលំដ៏ធំធេងរបស់មនុស្សជាតិរួមសាមគ្គី និងយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាក។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីចិនបានអះអាងថាបណ្តាប្រទេសជុំវិញពិភពលោកត្រូវគោរពផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ រួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល និងជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។លោកបានអំពាវនាវឱ្យបណ្ដាប្រទេសខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីថែរក្សាសមភាព និងយុត្តិធម៌ ការពារសន្តិសុខរួម ក៏ដូចជាថែរក្សាបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងស្ថិរភាពផងដែរ។

ស្វែងរកផ្លូវស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព

របៀបវារៈនៃកិច្ចប្រជុំឆ្នាំនេះផ្ដោតសំខាន់ពិភាក្សាលើវិស័យថ្មីៗ ក្នុងនោះលើកកម្ពស់តួនាទីរបស់បណ្ដាខឿនសេច្ឋកិច្ចលេចចេញថ្មី ហើយមានសក្តានុពលជាច្រើន។ អង្គប្រជុំ WEF Tianjin បានពិភាក្សាលើប្រធានបទស្នូលចំនួន ៦ រួមមាន៖ ស្ដារកំណើនឡើងវិញ; ចិនក្នុងបរិបទសកល; ដំណើការផ្លាស់ប្តូរថាមពលនិងសម្ភារៈ; ការពារធម្មជាតិនិងអាកាសធាតុ; អតិថិជនក្រោយជំងឺរាតត្បាត និងអនុវត្តន៍ការផ្លាស់ប្ដូរថ្មី។ ថ្នាក់ដឹកនាំរដ្ឋាភិបាល សហគ្រាស សង្គមស៊ីវិល និងអង្គការអន្តរជាតិជាង ១ ៥០០នាក់ រួមជាមួយអ្នកប្រាជ្ញបានអញ្ជើញចូលរួមកិច្ចប្រជុំ។

WEF Tianjin ឆ្ពោះទៅរកដំណោះស្រាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ប្រកបដោយ​ចីរភាព - ảnh 2ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende

យោងតាម ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende ថា WEF កំពុងផ្តោតសំខាន់ជាច្រើនលើដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំនានាបានចាត់ទុកថា ថាមពលបៃតង បច្ចេកវិទ្យាជឿនលឿន និងលកក្ខណៈបរិយាប័ន្នយ៉ាងទូលំទូលាយអាច ជួយធានាការស្ដារសេដ្ឋកិច្ចសកលឡើងវិញ។ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Chris Hipkins ដែលផ្តល់អាទិភាពលើការដាក់បញ្ជូលបញ្ហាអាកាសធាតុទៅក្នុងមជ្ឈភាពនៃខឿនសេដ្ឋកិច្ចជាតិបានសង្កត់ធ្ងន់ថា នូវែលសេឡង់ធានាផលិតកម្មស្អាត បៃតង និងនិរន្តរភាព។ លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចពឹងផ្អែកលើ "ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើក្រិតក្រមអន្តរជាតិ" ហើយបានចង្អុលបង្ហាញពីភាពជោគជ័យនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាឧទាហរណ៍អំពីកិច្ចសហប្រតិបត្តិការពហុភាគី។

ក្នុងពេលនោះនោះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសនឹងអនុវត្តន៍វិធានការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពន្លឿនដំណើរការផ្លាស់ប្ដូរបៃតង ក៏ដូចជាជំរុញការវិនិយោគបរទេសលើវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។ អគ្គនាយុកាអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បានអំពាវនាវឱ្យប្រទេសនានាពិចារណាលើវិស័យស្និទ្ធស្នាលជាមួយបរិស្ថាន ដើម្បីវិនិយោគ។ លោកស្រីក៏បានលើកឡើងអំពីពាណិជ្ជកម្មបៃតង និងសេវាកម្មឌីជីថលគឺជាវិស័យកំណើនទាំងពីរ ដែលអាចជួយមនុស្សកាន់តែច្រើនចែករំលេកភាពរុងរឿងផ្នែកសេដ្ឋកិច្ច។

WEF គឺជាវេទិកាមួយ ក្នុងចំណោមវេទិកាដ៏មានកិត្យានុភាព និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ទាក់ទាញការយកចិត្តទុកដាក់ និងការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសមហាអំណាច អង្គការអន្តរជាតិ ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោកស្ទើរតែទាំងអស់។ ក្រៅពីកិច្ចប្រជុំប្រចាំឆ្នាំដែលបានរៀបចំឡើងនាចុះខែមករាជារៀងរាល់ឆ្នាំនៅទីក្រុង Davos ប្រទេសស្វីស កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ដឹកនាំថ្មីៗរបស់ WEF បានប្រព្រឹត្តិទៅនៅទីក្រុង Tianjin (ឬ Dalian) ប្រទេសចិនក៏ជាព្រឹត្តិការណ៍ផ្លូវការ និងសំខាន់ៗរបស់ WEF ។ ការដែលថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អង្គការអន្តរជាតិនានាបានពិភាក្សា និងវិភាគលើបញ្ហាអភិវឌ្ឍន៍របស់តំបន់នៅ WEF Tianjin ២០២៣ រួមចំណែកជំរុញស្មារតីអាជីវកម្មនៅអាស៊ី ស្វែងរកផ្លូវស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ