សកម្មភាពដ៏មានអត្ថន័យជាច្រើន ក្នុងឱកាសខួបលើកទី ១៣៣ នៃទិវាកំណើត​លោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) - ដោយប្រធានបទ "ការផ្លាស់ប្តូរឌីជីថលក្នុងការស្ម័គ្រចិត្តថែទាំសុខភាពសហគមន៍" ទិវាបុណ្យនេះត្រូវបានរៀបចំឡើងជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាពិនិត្យសុខភាព ផ្ដល់ប្រឹក្សាសុខភាពសម្រាប់ប្រជាជន ធ្វើចលនាដល់យុវជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាដើម។ ទិវាបុណ្យថ្នាក់មជ្ឈឹម និងខេត្ត ក្រុងនានាបានដាក់ចេញគោលដៅទាក់ទាញការចូលរួមរបស់គ្រូពេទ្យវ័យក្មេងចំនួន ៦ ០០០ នាក់។ 
សកម្មភាពដ៏មានអត្ថន័យជាច្រើន ក្នុងឱកាសខួបលើកទី  ១៣៣ នៃទិវាកំណើត​លោកប្រធានហូជីមិញ - ảnh 1ពិព័រណ៌ “Nam Dinh ផ្ដិតស្នាមជើងរបស់លោកប្រធានហូជីមិញ (រូបថត៖ VNA)

នាថ្ងៃទី ១៤ ឧសភា នៅទីក្រុង Hai Phong មជ្ឈិមសម្ព័ន្ធយុវជនវៀតណាមបានសហការជាមួយសមាគមគ្រូពេទ្យវ័យក្មេងវៀតណាមរៀបចំ “ទិវាគ្រូពេទ្យវ័យក្មេងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍ឆ្នាំ ២០២៣”។ ដោយប្រធានបទ "ការផ្លាស់ប្តូរឌីជីថលក្នុងការស្ម័គ្រចិត្តថែទាំសុខភាពសហគមន៍" ទិវាបុណ្យនេះត្រូវបានរៀបចំឡើងជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាពិនិត្យសុខភាព ផ្ដល់ប្រឹក្សាសុខភាពសម្រាប់ប្រជាជន ធ្វើចលនាដល់យុវជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាដើម។ ទិវាបុណ្យថ្នាក់មជ្ឈឹម និងខេត្ត ក្រុងនានាបានដាក់ចេញគោលដៅទាក់ទាញការចូលរួមរបស់គ្រូពេទ្យវ័យក្មេងចំនួន ៦ ០០០ នាក់។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ក្នុងឱកាសខួបលើកទី ១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញ។

នាថ្ងៃទី ១២ ខែ ឧសភា នៅសារមន្ទីខេត្ត Nam Dinh បានប្រព្រឹត្តិទៅពិព័រណ៌ “Nam Dinh ផ្ដិតស្នាមជើងរបស់លោកប្រធានហូជីមិញ។ នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសខួបលើកទី១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ