វៀតណាមតែងតែយកចិត្តទុកដាក់លើប្រជាជនគ្រប់មាគ៌ាអភិវឌ្ឍន៍

Chia sẻ
(VOVWORLD) - ថ្ងៃទី១០ ធ្នូ គឺជាទិវារំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (១៩៤៨ - ២០២៣) ។
វៀតណាមតែងតែយកចិត្តទុកដាក់លើប្រជាជនគ្រប់មាគ៌ាអភិវឌ្ឍន៍ - ảnh 1សម័យបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

នៅប្រទេសវៀតណាម ក្នុងសេចក្ដីប្រកាសឯករាជ្យនៅឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានថ្លែងយ៉ាងច្បាស់លាល់អំពីសិទ្ធិមនុស្សជាមូលដ្ឋាន និងបានភ្ជាប់សិទ្ធិមនុស្សជាមួយនឹងសិទ្ធិរបស់ប្រជាជាតិ។

ជាមួយនឹងវិធីសាស្រ្តផ្តោតសំខាន់លើប្រជាជន វៀតណាមបន្តខិតខំប្រឹងប្រែងដើម្បីការពារ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារ និងលើកកំពស់សិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍន៍ និងធានាថាការអភិវឌ្ឍន៍គឺសម្រាប់ប្រជាជន និងដើម្បីប្រជាជន។ វៀតណាមបានខិតខំប្រឹងប្រែងកសាងរដ្ឋនីតិរដ្ឋសង្គមនិយម កែលម្អ និងលើកកំពស់ប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស។ ការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលមានជំពូកដាច់ដោយឡែកមួយស្តីពី "សិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ" ហើយ ៤ ឆ្នាំក្រោយមក ការអនុម័តឯកសារច្បាប់ជាង ៩០ ទាក់ទងនឹងសិទ្ធិមនុស្ស បានបង្កើតក្របខ័ណ្ឌច្បាប់ដ៏សំខាន់មួយសម្រាប់ការអនុវត្តជាក់ស្តែងសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។

អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា វៀតណាមរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ខណៈដែលនៅតែផ្តោតសំខាន់លើការអភិវឌ្ឍន៍សង្គម អត្រានៃភាពក្រីក្រពហុវិស័យបានថយចុះមកត្រឹម ៤,៣% នៅឆ្នាំ ២០២២។ សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព លំនៅដ្ឋានត្រូវបានកែលម្អយ៉ាងខ្លាំង។ សមភាពយេនឌ័រកំពុងរីកចម្រើនឥតឈប់ឈរជាមួយនឹងអត្រាតំណាងស្ត្រីនៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតឈានដល់ជាង ៣០% ដែលជាអត្រាខ្ពស់ណាស់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។ ជំនឿ សាសនាកាន់តែរីកចម្រើនយ៉ាងសម្បូរបែប ដោយមានពិធីបុណ្យសាសនារាប់ពាន់ដែលប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាអ្នកប្រើប្រាស់អ៊ីនធឺណេតកើនឡើងលឿនជាងគេបំផុតក្នុងពិភពលោកដែលមានចំនួន ៧៨ លាននាក់។

ទន្ទឹមនឹងសមិទ្ធិផលខាងលើ វៀតណាមក៏តែងតែខិតខំប្រឹងប្រែងរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ វៀតណាមត្រូវបានប្រទេសនានាជឿទុកចិត្តដើម្បីជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៤-២០១៦ និង ២០២៣-២០២៥៕

ប្រតិកម្មទៅវិញ