ការតាំងពិពណ៌ជាច្រើនក្នុង​ឱកាសរំលឹកខួប ៧០ ឆ្នាំទិវាជ័យជំនះ Dien Bien Phu

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែឧសភា នៅតាមមូលដ្ឋាននានាទូទាំងប្រទេសបានប្រព្រឹត្តទៅការតាំងបង្ហាញ និងតាំងពិព័រណ៌ជាច្រើន ដើម្បីអបអរសាទរខួប ៧០ឆ្នាំ ទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ បានបើកការតាំងពិព័រណ៌ក្រោមប្រធានបទ “ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu - វីរចម្រៀងនៃសម័យហូជីមិញ”។ ការតាំងបង្ហាញបានឧទ្ទេសនាមរូបថតឯកសារចំនួន ១៣០ ដែលបង្ហាញទស្សនៈនិងការវាយតម្លៃប្រកបដោយសត្យានុម័ត អំពីតម្លៃប្រវត្តិសាស្ត្រ ឋានៈ និងសារៈសំខាន់នៃយុទ្ធនាការ Dien Bien Phu និងអំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញ។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅរហូតដល់ចុងខែកញ្ញា។

ការតាំងពិពណ៌ជាច្រើនក្នុង​ឱកាសរំលឹកខួប ៧០ ឆ្នាំទិវាជ័យជំនះ Dien Bien Phu - ảnh 1គណៈប្រតិភូបានទស្សនាការតាំងពិព័រណ៌ប្រធានបទ “ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu - វីរចម្រៀងនៃសម័យហូជីមិញ”។ រូបថត៖ nhandan.vn

នៅទីក្រុងហូជីមិញ គណៈកម្មាធិការរៀបចំការប្រារព្ធពិធីបុណ្យធំៗនៅទីក្រុងហូជីមិញបានរៀបចំការតាំងពិព័រណ៌ “ជ័យជំនះ Dien Bien Phu - កម្លាំងរបស់វៀតណាម ភាពរឹងមាំនៃយុគសម័យ” នៅទីតាំងចំនួន ៣៖ វិថីដើរថ្មើរជើង Nguyen Hue វិថី Dong Khoi និងទល់មុខឧទ្យាន Chi Lang ។ ពិព័រណ៍នេះបានប្រព្រឹត្តីទៅរហូតដល់ថ្ងៃទី១២ ខែឧសភា។

ការតាំងពិពណ៌ជាច្រើនក្នុង​ឱកាសរំលឹកខួប ៧០ ឆ្នាំទិវាជ័យជំនះ Dien Bien Phu - ảnh 2ពិព័រណ៍ “ជ័យជំនះ Dien Bien Phu - កម្លាំងរបស់វៀតណាម ភាពរឹងមាំនៃសម័យកាល” នៅវិថីដើរថ្មើរជើង Nguyen Hue ទីក្រុងហូជីមិញ។ រូបថត៖ TTXVN

នាយប់ថ្ងៃដដែល នៅវិមាន Cam Tu (ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ) បានប្រព្រឹត្តិទៅការបញ្ចាំងផ្ទាំងគំនូរ "យុទ្ធនាការ Dien Bien Phu" ដោយប្រើប្រាស់បច្ចេកវិទ្យា 3D។ នេះជាផ្ទាំងគំនូរបែប Panorama ដែលបង្ហាញឡើងវិញនូវប្រវត្តិសាស្ត្រវីរភាព ជួយប្រជាជនក្នុងស្រុក និងមិត្តភក្កិអន្តរជាតិឱ្យមានអារម្មណ៍ និងយល់កាន់តែច្បាស់អំពីដំណើរការ និងសារៈសំខាន់ប្រវត្តិសាស្ត្រនៃជ័យជំនះ Dien Bien Phu។ កម្មវិធីនេះ បានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ០៥ ខែឧសភា៕

ប្រតិកម្មទៅវិញ