៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនិងសិង្ហបុរី៖ ទំនាក់ទំនងបានរីកចម្រើនយ៉ាងខ្លាំងក្លា ជាក់ស្តែង និងកាន់តែរឹងមាំ

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម និងសិង្ហបុរី ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ ខិតខំប្រឹងប្រែងដើម្បី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាន់តែរឹងមាំនិងរីកចម្រើន។ 
នាយប់ថ្ងៃទី ១៧ កក្កដា នៅសណ្ឋាគារ Shangri-La (សិង្ហបុរី) ស្ថានទូតវៀត ណាមប្រចាំនៅសិង្ហបុរីបានប្រារព្ធពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនង ការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រ (២០១៣-២០២៣) រវាងវៀតណាមនិងសិង្ហបុរី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម និងសិង្ហបុរី ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ ខិតខំប្រឹងប្រែងដើម្បី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាន់តែរឹងមាំនិងរីកចម្រើន។ វៀតណាម មានបំណងចង់បន្តពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅនិង ជាក់ស្ដែងថែមទៀត មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុល ភាពរួមក្នុងតំបន់ និងលើពិភពលោកទៀតផង។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានសង្កត់ ធ្ងន់ថា វៀតណាមជានិច្ចកាលជាប្រទេសដែលមានសមិទ្ធិផលឈានមុខគេនៅអាស៊ី។ សហគ្រាសសិង្ហបុរីមានទំនុកចិត្តលើយថាទស្សន៍សេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាម ហើយចាប់តាំងពីឆ្នាំ ២០២០ សិង្ហបុរីគឺជាប្រភពដើមទុនវិនិយោគបរទេសជួរមុខនៅ វៀតណាម។ លោកមានបំណងថាភាគីទាំងពីរនឹងបន្តពង្រឹងសមិទ្ធិផលដែលសម្រេច បានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់វិស័យថ្មីនៃកិច្ច សហប្រតិបត្តិការក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ