ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung និងលោក Bemerd Da Santos អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AES (សហរដ្ឋអាមេរិក) |
នាថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិនៅក្នុងជំនួបជាមួយ លោក Bemerd Da Santos អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AES (សហរដ្ឋអាមេរិក) ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានអះអាងថា៖ គោលការណ៍របស់រដ្ឋាភិបាលវៀតណាមគឺលើកទឹកចិត្តវិនិយោគិនធំ ដែលមានបទពិសោធន៍ជាច្រើនចូលរួមអភិវឌ្ឍន៍បណ្ដាគម្រោងការណ៍ប្រភពអគ្គិសនីនៅវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយដើម្បីអភិវឌ្ឍន៍ប្រភពឧណ្ណអគ្គិសនីឧស្ម័ន និងឧណ្ណអគ្គិសនី ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ (ព្រះអាទិត្យ ខ្យល់)សំដៅធានាឱ្យមានអគ្គីសនីគ្រប់គ្រាន់សម្រាប់កំណើន។
វីឯខ្លួនវិញ លោក Bemerd Da Santos បានអះអាងថា សម្ព័ន្ធក្រុមហ៊ុនវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលរបស់រដ្ឋាភិបាលវៀតណាម ក្នុងរយៈពេលកន្លងទៅ ហើយបន្តថា រដ្ឋាភិបាលអាមេរិកក៏យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការណ៍ថាមពល ដែល EAS កំពុង ឬនឹងដំណើរការអនុវត្តនៅវៀតណាម។ ដូច្នេះ EAS សន្យានឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព និងស្ថាប័នទាក់ទិននានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងការណ៍ដែលមានស្រាប់ ក៏ដូចជាពង្រីកកាវិនិយោគលើគម្រោងការណ៍ថាមពល និងអភិវឌ្ឍន៍ប្រភព អគ្គិសនីថ្មីនៅវៀតណាម៕