ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny

Chia sẻ
(VOVWORLD) -  ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរការវិនិយោគ និងអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន Sunny នៅខេត្ត Thai Nguyen និងផែនការពង្រីកការវិនិយោគនៅខេត្ត Thai Nguyen ដែលមានតម្លៃពី ២-២,៥ ពាន់លានដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny (រូបថត៖ VGP/Hai Minh)

នារសៀលថ្ងៃទី ៨ មិនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានទទួលជួបលោក Ye Liaoning ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny (ចិន)។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរការវិនិយោគ និងអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន Sunny នៅខេត្ត Thai Nguyen និងផែនការពង្រីកការវិនិយោគនៅខេត្ត Thai Nguyen ដែលមានតម្លៃពី ២-២,៥ ពាន់លានដុល្លារអាមេរិក។ យោងតាមឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ជាមួយនឹងការវិនិយោគនេះ សម្ព័ន្ធក្រុមហ៊ុន Sunny អាចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់នៅ Thai Nguyen ដើម្បី អនុវត្តន៍បច្ចេកវិទ្យាថ្មីភ្លាមៗចំពោះផលិតផល និង ផ្ទេរប្រគល់បច្ចេកវិទ្យាសម្រាប់វៀតណាមយ៉ាងងាយស្រួល។ ឧបនាយករដ្ឋមន្ត្រីបានលើកសំណើថា ក្រៅពីខេត្ត Thai Nguyen ក្រុមហ៊ុន Sunny Group អាចពង្រីកការវិនិយោគក្នុងតំបន់ផ្សេងទៀតដើម្បីបង្កើតប្រព័ន្ធអេកូ Sunny នៅវៀតណាម។ តាមនោះ ជួយសម្រួលដល់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់វៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍ជំនួយរបស់ Sunny។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny លោក Ye Liaoning បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង Sunny និងមូលដ្ឋាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មនៅវៀតណាមបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ