ឧបនាយករដ្ឋមន្ត្រី លោក​ Tran Hong Ha ទទួល​ជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ ​​នៅខាងក្រៅសន្និសីទទឹករបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការក្នុងកាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រី លោក​ Tran Hong Ha ទទួល​ជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ ​​នៅខាងក្រៅសន្និសីទទឹករបស់អង្គការសហប្រជាជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបជាមួយប្រធានាធិបតី Tajikistan លោក Emomali Rahmon ។ (រូបថត៖ Quang Huy/TTXVN)

នាថ្ងៃទី ២៣ ខែមីនា ក្នុងក្របខ័ណ្ឌនៃសន្និសីទទឹករបស់អង្គការសហប្រជាជាតិ (UN) ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានបន្តជួបពិភាក្សាជាមួយប្រធានាធិបតី Tajikistan លោក Emomali Rahmon អគ្គនាយកអង្គការកសិកម្មនិងស្បៀងអាហារនៃអង្គការសហប្រជាជាតិ(FAO) លោក Qu Dongyu នាយកប្រតិបត្តិនៃមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) លោកស្រី Natalia Kanem ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង លោក Christophe Béchu និងបេសកជនពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry ។

ឧបនាយករដ្ឋមន្ត្រី លោក​ Tran Hong Ha ទទួល​ជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ ​​នៅខាងក្រៅសន្និសីទទឹករបស់អង្គការសហប្រជាជាតិ - ảnh 2ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ជួបពិភាក្សាការងារជាមួយអគ្គនាយក FAO លោក Qu Dongyu។ (រូបថត៖ Quang Huy/TTXVN)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការក្នុងកាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកនាពេលខាងមុខ។ FAO នឹងគាំទ្រវៀតណាមក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងធនធាន ជាពិសេសដីកសិកម្ម ធនធានទឹកឆ្លងដែន និងធនធានទឹកក្នុងប្រទេស។ UNFPA គាំទ្រវៀតណាមក្នុងការអភិវឌ្ឍនិងអនុវត្តគោលនយោបាយសន្តិសុខ-សង្គម ដោយយកចិត្តទុកដាក់ពិសេសលើក្រុមជនងាយរងគ្រោះ មិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។

ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry បានអះអាងថា សហរដ្ឋអាមេរិកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានៅ COP២៦ ក៏ដូចជាដំណើរការផ្លាស់ប្តូរថាមពល និងកសាងសេដ្ឋកិច្ចបញ្ចេញឧស្ម័នពុលទាបនៅវៀតណាម៕

 

ប្រតិកម្មទៅវិញ