ឧបនាយករដ្ឋមន្ត្រី Vu Duc Dam៖ យកចិត្តទុកដាក់បន្ថែមលើសុខភាពខាងស្មារតីរបស់ប្រជាជន

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអញ្ជើញទៅទស្សនាសកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សកលវិទ្យាល័យជាតិវៀតណាមទីក្រុងហូជីមិញ និងស្វែងយល់ពីសកម្មភាពរបស់ការិយាល័យប្រឹក្សានិងព្យាបាលចិត្តសាស្ត្ររបស់សាលាផងដែរ។

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam៖ យកចិត្តទុកដាក់បន្ថែមលើសុខភាពខាងស្មារតីរបស់ប្រជាជន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ (រូបថត៖ TTXVN)

សាស្ត្រាចារ្យរង បណ្ឌិត Ngo Thi Phuong Lan សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញបានឲ្យដឹងថា ការិយាល័យប្រឹក្សាយោបល់និងព្យាបាលចិត្តសាស្ត្រត្រូវបានសាលាបង្កើតឡើងក្នុងឆ្នាំ ២០១៩។ នេះគឺជាអង្គភាពមួយដែលអនុវត្តន៍ការប្រឹក្សានិងការព្យាបាលចិត្តសាស្ត្រសម្រាប់សិស្សនិងបុគ្គលដែលត្រូវការ។ នេះក៏ជាទីកន្លែងអនុវត្តន៍សម្រាប់និស្សិតផ្នែកចិត្តវិទ្យា និស្សិតបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យាគ្លីនិកដែលកំពុងបណ្តុះបណ្តាលនៅសាលា។

ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានផ្ញើសារជូនពរដល់ក្រុមគរុកោសល្យរបស់សាលា; កោតសរសើរការងាររបស់លោកគ្រូ អ្នកគ្រូនៃសាលា ដែលទាំងបង្រៀនផង អនុវត្តន៍ផង និងគាំទ្រដល់សហគមន៍ផងដែរ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី នាពេលកន្លងមកបញ្ហាសុខភាពផ្លូវចិត្តមិនទាន់ត្រូវបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ទេ តាមរយៈគ្រាផ្ទុះជំងឺរាតត្បាតនេះ បានបង្ហាញថា ទិដ្ឋភាពផ្លូវចិត្តមានសារៈសំខាន់ណាស់ ត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត និងមានដំណោះស្រាយជាក់ស្តែងដើម្បីជួយប្រជាជនក្នុងបណ្តាបញ្ហាទាក់ទងដល់បញ្ហាពាក់ព័ន្ធដល់សុខភាពស្មារតី៕

ប្រតិកម្មទៅវិញ