ឧទ្ទេសនាមអំពីវណ្ណកម្មគំនូររបស់វិចិត្រការិនីភាគទាំងបីវៀតណាម

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៣០តុលា នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមនៃទីក្រុងហាណូយ បានបើកតាំងពិព័ណ៍ ដោយប្រធាន បទ“ពណ៌” ឧទ្ទេសនាមនូវណ្ណកម្មគំនូរចំនួន ៤៥ របស់វិចិត្រការិនីចំនួន១៥នាក់មកពីភាគទាំងបីរបស់ប្រទេសជាតិ។ 
ឧទ្ទេសនាមអំពីវណ្ណកម្មគំនូររបស់វិចិត្រការិនីភាគទាំងបីវៀតណាម - ảnh 1អ្នកទស្សនាមកទស្សនាការតាំងពិព័ណ៌ (រូបថតៈ Ngoc Nga) 

 

ដោយបាន រួមផ្សំវត្ថុធាតុផ្សេងគ្នា ដូចជា គំនូរប្រេង គំនូរ acrylic ឬគំនូរចម្រុះ វិចិត្រការិនីទាំង អស់បានច្នៃប្រឌិតនូវវណ្ណកម្មគំនូរដ៏វិសេសវិសាល មានរចនាបទដោយឡែក លើក តម្កើងសោភ័ណ្ណភាពរបស់ធម្ម ជាតិ មនុស្សនិងទឹកដីវៀតណាម។ វិចិត្រការិនី Tran Thanh Thuc នៅទីក្រុងហាណូយបានឲ្យដឹងថា៖

“ក្រុមវិចត្រការិនីយើងខ្ញុំបានសហការគ្នារៀបចំការតាំងពិព័ណ៍ចំនួន៩លើក ហើយ យើងខ្ញុំធ្វើសកម្មភាពតាមស្មារតីស្ម័គ្រចិត្តនិងក្តីស្រឡាញ់ជាមួយវិស័យវិចិត្រ សិល្បៈ។ វិចិត្រការិនីមកពីតំបន់ណាគឺនាំមកនូវវណ្ណកម្មលេចធ្លោបំផុតនិងស្អាតបំផុត ដើម្បីស្ងើចសរសើរអំពីតំបន់ដីដែលខ្លួនកំពុងរស់នៅផងដែរ”៕

ប្រតិកម្មទៅវិញ