ប្រធានប្តូរវែន AIPA លោកស្រី Puan Maharani ថ្លែងក្នុងសន្និសីទកាសែត ( រូបថត៖ អាយប៉ា) |
នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៦ ខែសីហា ប្រធាន AIPA ប្តូរវេនក៏បានសម្តែងក្តីសង្ឃឹមថា សភាអាចមានប្រតិកម្មយ៉ាងឆាប់រហ័សក្នុងដំណើរការឆ្លើយតប និងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមក៏ដូចជាវិបត្តិដែលតំបន់បាននិងកំពុងជួបប្រទះ។
AIPA-៤៤ បានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន រួមទាំងតម្រូវការកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយដែលបណ្តាលមកពីការប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗនៅអាស៊ីអាគ្នេយ៍; ស្ថានភាពមីយ៉ាន់ម៉ា; កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ដើម្បីជួយដោះស្រាយវិបត្តិអាកាសធាតុ; លើកកំពស់ការចូលរួមកាន់តែខ្លាំងរបស់យុវជនក្នុងវេទិកានយោបាយ ក្នុងនោះមានសភាផងដែរ៕