ឥណ្ឌូណេស៊ី៖ ការឯកភាព ៥ ចំណុចនៅតែជាឯកសារយោងសំខាន់របស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi កាលពីថ្ងៃទី ៣០ ខែមករា បានស្វាគមន៍ការសន្យារបស់សមាជិកអាស៊ាន បន្តជំរុញការអនុវត្ត ការឯកភាព ៥ ចំណុច (5PC) ដើម្បីដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេស លោកស្រី Retno បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំមុន ឥណ្ឌូនេស៊ីបានផ្ទេរទៅប្រទេសឡាវ ដែលជាប្រធានអាស៊ានឆ្នាំនេះ នូវកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ ឥណ្ឌូណេស៊ីសង្ឃឹមថា គ្មានភាគីណាមួយនឹងចាត់វិធានការរារាំងការអនុវត្តការឯកភាព៥ ចំណុចនោះទេ។

ឥណ្ឌូណេស៊ី៖ ការឯកភាព ៥ ចំណុចនៅតែជាឯកសារយោងសំខាន់របស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា - ảnh 1 រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi។ រូបថត៖ Huu chien/TTXVN

រដ្ឋមន្ត្រីការបរទេស Retno បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីបានត្រៀមខ្លួនជាស្រេច បន្តជួយមីយ៉ាន់ម៉ាបញ្ឈប់វិបត្តិដោយមានការសម្របសម្រួលជាមួយប្រទេសឡាវក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ និងម៉ាឡេស៊ីដែលជាប្រធានប្លុកនៅឆ្នាំក្រោយ តាមរយៈយន្តការ Troika ។ ភាគីនានានឹងពិភាក្សាអំពីការសម្របសម្រួលផ្តល់ជំនួយមនុស្សធម៌ និងជំរុញកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ។

នៅឯកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុង Luang Prabang  (ឡាវ) នៅថ្ងៃទី ២៩ ខែមករា ភាគីនានាបានឯកភាពគាំទ្រគំនិតផ្តួចផ្តើមរបស់ថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយសារជម្លោះនៅមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានក៏បានស្វាគមន៍ចំពោះមីយ៉ាន់ម៉ាដែលបានបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវ ហើយបានសម្តែងទំនុកចិត្តថា ការបង្កើនទំនាក់ទំនងនឹងជួយមីយ៉ាន់ម៉ានិងសមាជិកអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិឱ្យយល់គ្នាទៅវិញទៅមកកាន់តែប្រសើរឡើង។ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានឲ្យដឹងថា ការផ្តល់ជំនួយនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ បន្ទាប់ពីមីយ៉ាន់ម៉ានិងថៃបានកំណត់តំបន់ជាច្រករបៀងតភ្ជាប់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ