លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅសម័យប្រជុំពិភាក្សារួមអំពីគោលដៅកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍកសិកម្មនិងសន្តិសុខស្បៀងអាហារ។ (រូបថត៖ VOV) |
គណៈកម្មាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃ មហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី ៧៧ កាលពីថ្ងៃទី១២ ខែតុលា បានបើក សម័យប្រជុំពិភាក្សារួម អំពីគោលដៅកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍកសិកម្ម និង សន្តិសុខស្បៀងអាហារ។ តាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែង មតិនៅសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏ សែនសំខាន់នៅអាស៊ីអាគ្នេយ៍ ដែលរួមវិភាគទានគួរឲ្យកត់សម្គាល់ក្នុងការ កិច្ចខិតខំ ប្រឹងប្រែងរួម ដើម្បីកាត់បន្ថយភាពក្រីក្រ ជំនះពុះពារលើបញ្ហាកង្វះអាហារូបត្ថម្ភ និង ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ អាស៊ានបន្តសន្យាពង្រឹងសន្តិសុខស្បៀង អាហារក្នុងតំបន់ តាមរយៈការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការស្បៀងអាហារនិង កសិកម្ម-រុក្ខាប្រមាញ់ដំណាក់កាល ២០១៦-២០២៥ ក្របខណ្ឌសន្តិសុខស្បៀងអាហារ និងយុទ្ធសាស្ត្រសកម្មភាពអំពីសន្តិសុខស្បៀងអាហារដំណាក់កាល ២០២១-២០២៦ និងក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីសកម្មភាពស្តីពីអាហារូបត្ថម្ភដំណាក់កាល ២០១៨ - ២០៣០។ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នាពេលខាងមុខ អាស៊ាន នឹងបង្ហើយផែនការមេស្ដីពីការអភិវឌ្ឍជនបទ។
ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា នេះគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់បំផុតរបស់ អាស៊ាន។ អាស៊ានសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ជាច្រើន ក្នុងការអនុវត្ត គំនិតផ្តួចផ្តើម យុទ្ធសាស្រ្តជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការអភិវឌ្ឍប្រកបដោយ បរិយាប័ន្នក្នុងតំបន់ជនបទ និងទីក្រុង ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ រួមទាំង ក្របខ័ណ្ឌសកម្មភាពយុទ្ធសាស្ត្រ ស្ដីពីការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ ដំណាក់កាល ២០២១-២០២៥ យថាទស្សន៍អភិវឌ្ឍន៍អាស៊ាន និងវេទិកាស្រាវជ្រាវ និងអភិវឌ្ឍន៍សកម្មភាពកាត់បន្ថយភាពក្រីក្រ ក្រោមសហគមន៍សេដ្ឋកិច្ចសង្គម អាស៊ាន៕