អ៊ីរ៉ង់លើកលក្ខខណ្ឌ ដើម្បីអាមេរិកអាចចូលរួមបណ្ដាកិច្ចប្រជុំ P4 + 1

Chia sẻ
(VOVWORLD) -ស្ដីពីសេចក្ដីប្រកាសបង្កើនការចម្រើនអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ជប៉ុនបានអំពាវនាវដល់ប្រទេសនេះគោរពរាល់កិច្ចសន្យារបស់ខ្លួនក្នុង JCPOA ជាមួយបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក ព្រមទាំងទប់ស្កាត់រាល់សកម្មភាពដែលអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងនេះផងដែរ៕
អ៊ីរ៉ង់លើកលក្ខខណ្ឌ ដើម្បីអាមេរិកអាចចូលរួមបណ្ដាកិច្ចប្រជុំ P4 + 1 - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi (រូបថត៖ vnanet.vn)

នាថ្ងៃទី ៧ ខែកក្កដា នៅក្នុងសន្និសីទកាសែតមួយ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានឲ្យដឹងថា អាមេរិកអាចចូលរួមកិច្ចប្រជុំជាមួយបណ្ដាភាគីហត្ថលេខីនៃលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ដោយដាក់លក្ខខណ្ឌថាទីក្រុងវ៉ាស៊ីនតោនលុបចោលបទដាក់ទណ្ឌកម្មលើវិស័យប្រេងនិងធនាគាររបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង JCPOA នឹងមិនត្រូវបានចរចាឡើងវិញ មិនថាកាលៈទេសៈណាឡើយ។

ក្នុងពេលនោះ ស្ដីពីសេចក្ដីប្រកាសបង្កើនការចម្រើនអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ជប៉ុនបានអំពាវនាវដល់ប្រទេសនេះគោរពរាល់កិច្ចសន្យារបស់ខ្លួនក្នុង JCPOA ជាមួយបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក ព្រមទាំងទប់ស្កាត់រាល់សកម្មភាពដែលអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងនេះផងដែរ៕ នាយករងខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Yasutoshi Nishimura បានសង្កត់ធ្ងន់ថាប្រទេសជប៉ុននឹងបន្តរួមសហការជាមួយប្រទេសផ្សេងៗទៀត ក្នុងការបន្ថូរស្រាលភាពតានតឹង និងរក្សាស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ាផងដែរ៕

ប្រតិកម្មទៅវិញ