អាមេរិកនៅតែជឿជាក់លើលទ្ធភាពនៃការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិក នៅតែជឿជាក់លើការស្ដារឡើងវិញនូវផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន តែងតែផ្ដោតសំខាន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ។
អាមេរិកនៅតែជឿជាក់លើលទ្ធភាពនៃការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1លោក John Kirby អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (រូបថត៖ VNA)

លោក John Kirby អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី ២៥ ខែមិថុនាបានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោននៅតែមានទំនុកចិត្តលើលទ្ធភាពនៃការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Kirby បាននិយាយថា សហរដ្ឋអាមេរិក នៅតែជឿជាក់លើការស្ដារឡើងវិញនូវផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន តែងតែផ្ដោតសំខាន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ។

សេចក្តីប្រកាសនេះបានធ្វើឡើងខណៈពេលដែលតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខលោក Josep Borrell បាននិយាយថា ការចរចាដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់នឹងត្រូវបានបន្តនាប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amir-Abdollahian ក៏បានបញ្ជាក់ផងដែរថា កិច្ចចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង JCPOA នឹងត្រូវបន្តឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ៕

ប្រតិកម្មទៅវិញ