អាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់

Pham Huan VOV/សហរដ្ឋអាមេរិក
Chia sẻ

(VOVWORLD) - នាថ្ងៃទី ២ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម ដឹកនាំដោយលោក Le Hoai Trung ប្រធានគណៈកម្មាធិការ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។

អាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់ - ảnh 1គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ដឹកនាំដោយសមមិត្ត Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការ បានធ្វើការជាមួយរដ្ឋមន្ត្រីការបរទេស Antony Blinken និងមន្ត្រីការទូតអាមេរិក (រូបថត៖ អ្នកសារព័ត៌មាន/VOV សហរដ្ឋអាមេរិក)

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ គណៈប្រតិភូបានជួបពិភាក្សាការងារនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាមួយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan, អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក Samantha Power, ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកតំបន់អាស៊ីបូព៌ា ប៉ាស៊ីហ្វិក Daniel Kritenbrink,    អនុរដ្ឋមន្ត្រីរងការពារជាតិទទួលបន្ទុកគោលនយោបាយ  Sasha Baker, ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Ted Osius រួមទាំងមេដឹកនាំវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សាធារណៈរដ្ឋអន្តរជាតិ និងវិទ្យាស្ថានសន្តិភាពអាមេរិក, ជួបជាមួយអតីតមន្ត្រីមួយចំនួន, ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកដែលមានចំណាប់អារម្មណ៍និងគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាមនិងអាមេរិក និងជួបប្រាស្រ័យនៅស្ថាប័ន Brookings។

ក្នុងជំនួបទាំងនេះ  ភាគីទាំងពីរបានឯកភាពវាយតម្លៃការអភិវឌ្ឍដ៏រឹងមាំ វិជ្ជមាន និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំនៃទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកបានអះអាងថា អាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់ ដោយយល់ស្របថាទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ រដ្ឋមន្ត្រី Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan និងមន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើបំណងប្រាថ្នា ក្នុងការរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងគ្រប់កម្រិត ព្រមទាំងពង្រឹងនិងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលបៃតង ការអប់រំ ការដោះស្រាយផលវិបាកនៃសង្គ្រាម ការជួបប្រាស្រ័យរវាងប្រជាជន។

រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ លោក Le Hoai Trung បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានាធិបតី Joe Biden ជំរុញការផ្លាស់ប្តូរនិងទំនាក់ទំនងកម្រិតខ្ពស់ បង្កើនប្រសិទ្ធភាពនិងកិច្ចសហប្រតិបត្តិការសំខាន់ៗ កិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស ការទូតរដ្ឋ និងការទូតរបស់ប្រជាជន។

នៅទីក្រុងញូវយ៉ក គណៈប្រតិភូបានជួបការជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយលោក Guy Ryder ពិភាក្សាតាមអ៊ីនធឺណិតជាមួយបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry និងបានជួបជាមួយមិត្តភក្តិអាមេរិកដែលផ្សាភ្ជាប់យូរឆ្នាំជាមួយវៀត ណាម មិត្តឆ្វេងនិយម និងតំណាងបក្សកុម្មុយនិស្តនៃសហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់វៀតណាមក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយមានបំណងចង់ឱ្យវៀតណាមលើកកំពស់តួនាទីសំខាន់របស់ខ្លួនក្នុងការដោះស្រាយបញ្ហាសកល។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ និងបន្តរួមចំណែកយ៉ាងសកម្ម មានទំនួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ។ សម្រាប់មិត្តភក្តិឆ្វេងនិយម និងបក្សកុម្មុយនិស្តសហរដ្ឋអាមេរិក លោក Le Hoai Trung បានពិភាក្សាអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តសហរដ្ឋអាមេរិក អង្គការនយោបាយសង្គម និងអង្គការមហាជនរវាងភាគីទាំងពីរក្នុងរយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ