នៅក្នុងសាលប្រជុំនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាថ្ងៃទី៣១ ខែតុលា លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀត ណាម បានអះអាងថា៖ វៀតណាមមានគោលបំណងថា នាពេលខាងមុខ EU នឹងដកចេញសេចក្តីព្រមាន ចំពោះសកម្មភាពរបរនេសាទរបស់វៀតណាម។ លោក Nguyen Xuan Cuong បានលើកឡើងថា៖ “រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីបានផ្សព្វផ្សាយនូវសកម្មភាពដើម្បីលុបចោលកាតលឿងនេះ។ តាមនោះ ខេត្តឆ្នេរសមុទ្រទាំង២៨ រួមទាំងក្រសួង ស្ថាប័ន សហគ្រាស និងអ្នកនេសាទទាំងអស់ត្រូវមានភារកិច្ចចូលរួមដែរ។ ជាក់ស្តែងគឺ ប្រធានគណៈកម្មាធិការប្រជាជននៃខេត្តទាំង២៨មានភារកិច្ច មិនទុកឲ្យអ្នកនេសាទរំលោភច្បាប់ នៅក្រៅតំបន់សមុទ្រវៀតណាម។ គោរពតាមការកំណត់របស់ EU គឺយើងក៏បាលើកកម្ពស់មូលដ្ឋានសំភារៈតាមកំពង់ផែរនានាផងដែរ”។
បច្ចុប្បន្ននេះ គណប្រតិភូរបស់ EU រួមមានសមាជិកចំនួន៧នាក់ កំពុងធ្វើការពិនិត្យសកម្មភាពនេសាទនៅវៀតណាម។ តាមរយៈការត្រួតពិនិត្យជាក់ស្តែង ក្រុមបេសកម្ម EU បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ព្រមទាំងអះ អាងថា រាល់អនុសាសន៍របស់ EU ជាភារកិច្ចរួមរបស់ភាគីទាំងពីរ សំដៅឆ្ពោះទៅគោល ដៅអភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាពនៅវៀតណាម៕