អនុប្រធានរដ្ឋជួបប្រធានស្ថាប័នមហាវិទ្យាល័យភាសាបារាំង

Chia sẻ
(VOV)_នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម ​លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយប្រធានស្ថាប័ន​មហាវិទ្យាល័យភាសាបារាំង ( AUF) Adbellatif Miraoui ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។
អនុប្រធានរដ្ឋជួបប្រធានស្ថាប័នមហាវិទ្យាល័យភាសាបារាំង - ảnh 1
អនុប្រធានរដ្ឋវៀតណាម ​លោកស្រី Nguyen Thi Doan (internet)

(VOV)_នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម ​លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយប្រធានស្ថាប័ន​មហាវិទ្យាល័យភាសាបារាំង ( AUF) Adbellatif Miraoui ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ក្នុង​រយះបេល៥០ឆ្នាំកន្លងទៅ AUF បានដើរតួនាទីដ៏សែនសំខាន់ក្នុង​ការរក្សា​និងពង្រីកភាសាបារាំង ក៏ដូចជាភាសាមួយរបស់វិទ្យាសាស្ត្រ អប់រំ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។​វៀតណាមសប្បាយរីករាយណាស់​ ពេលដែល​បានរួមវិភាគទានចូលក្នុងការជោគជ័យរបស់ AUF ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់​ទំនង​ជាមួយបណ្ដាប្រទេសនិយាយភាសាបារាំង និងបណ្ដាស្ថាប័ន Francophone។ ​ទន្ទឹមនឹងនោះក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយ AUF និងដៃគូផ្សេងៗ ទៀតផង៕

ប្រតិកម្មទៅវិញ