អ្នកសង្កេតការណ៍អន្តរជាតិ​ វាយតម្លៃជាវិជ្ជមានចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅកម្ពុជា

Chia sẻ
(VOVWORLD) - គ.ជ.ប បានត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងល្ពប្រើសើរសម្រាប់ការបោះឆ្នោតនេះ។
អ្នកសង្កេតការណ៍អន្តរជាតិ​ វាយតម្លៃជាវិជ្ជមានចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅកម្ពុជា - ảnh 1ក្បួនដង្ហែឃោសនាបោះឆ្នោតនៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ (រូបថត៖ Tran Ngoc Long/VNA)

លោក Shamsul Iskandar Bin Mohd Akin និងលោក Hussain Mohamed Latheef បានដឹកនាំអ្នកសង្កេតការណ៍អន្តរជាតិមកពីអង្គការតំណាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) បានអះអាងថា គ្មានបញ្ហាមិនប្រក្រីភាពណាមួយក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលប្រព្រឹត្តិទៅនាថ្ងៃទី ៥ មិថុនានៅកម្ពុជាឡើយ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមិថុនា នៅរាជធានីភ្នំពេញ កម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិរបស់ IPTP បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) សំដៅធានាសន្តិសុខ និងសុវត្ថិភាពជូនអ្នកបោះឆ្នោត និងសមាជិកគណបក្សនយោបាយ បុគ្គលិកបម្រើការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទាំងមុន ក្នុងអំឡុងពេល និងក្រោយការបោះឆ្នោត។ គ.ជ.ប បានត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងល្ពប្រើសើរសម្រាប់ការបោះឆ្នោតនេះ។

គណៈប្រតិភូ IPTP រួមជាមួយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានតាមដានដំណើរការរាប់សន្លឹកឆ្នោត ហើយបានវាយតម្លៃថាដំណើរការនេះមានលក្ខណៈតម្លាភាព និងទូលំទូលាយផងដែរ៕

ប្រតិកម្មទៅវិញ