អ្នកជំនាញរុស្ស៊ីសង្កត់ធ្ងន់លើតួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - អ្នកជំនាញ លោកស្រី Ksenia Kuzmina នាយកកម្មវិធីអាស៊ី-ប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាកិច្ចការបរទេសរុស្ស៊ី (RIAC) បានសង្កត់ធ្ងន់ពីសារសំខាន់ នៃការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២) ផងដែរ។
អ្នកជំនាញរុស្ស៊ីសង្កត់ធ្ងន់លើតួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត - ảnh 1 អ្នកជំនាញ លោកស្រី Ksenia អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះ ចាំបាច់ត្រូវសម្របសម្រួល យ៉ាងជិតស្និទ្ធ បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ រួមបញ្ចូលទាំងការផ្លាស់ប្តូរព័ត៌មាន ដើម្បីកសាងនិងពង្រឹងការជឿទុកចិត្តក្នុងចំណោមភាគី។ អ្នកជំនាញ លោកស្រី Ksenia បាននិយាយ ថា ចាំបាច់ត្រូវអនុវត្តយន្តការផ្លាស់ប្តូរព័ត៌មាន ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ក៏ដូច ជា បង្កើនការជឿទុកចិត្តតាម រយៈការផ្លាស់ប្តូរ រវាងយោធា កងកំលាំងយាមល្បាតឆ្នេរសមុទ្រនិង អ្នកជំនាញក្នុងវិស័យជលផលដើម្បីឱ្យកម្លាំងទាំងនេះ មានឥរិយាបទប្រកប ដោយទំនួលខុសត្រូវ។ លើសពីនេះទៀត ប្រទេសទាំងអស់គួរតែអត់ធ្មត់ ចៀសវាងពីសកម្មភាពបង្កហេតុ ដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព និងអាចនាំឱ្យមានជម្លោះឬផលវិបាកដែលមិនអាចគ្រប់គ្រងបាន។

លោកស្រី Ksenia បានបញ្ជាក់ថា រុស្ស៊ីគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈឧបករណ៍នយោបាយ ច្បាប់និងការទូត ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងអន្តរជាតិដែលមានស្រាប់ ក្នុងនោះមាន UNCLOS- ឆ្នាំ ១៩៨២ ទៀតផង៕

ប្រតិកម្មទៅវិញ