លោក Stewart Beck ប្រធាននិងជានាយកប្រតិបត្តិមូល និធិអាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ TTXVN) |
លោក Stewart Beck ចាត់ទុកថា មានលទ្ធផលសំខាន់ចំនួន២នៃសន្និសីទ នៅ Da Nang។ ទីមួយគឺ ខឿនសេដ្ឋកិច្ចសមាជិកដទៃសុទ្ធតែឃើញថា វៀត ណាមកំពុងក្លាយទៅជាដៃគូសេដ្ឋកិច្ចធំមួយ មិនត្រឹមតែបង្ហាញតាមរយៈលទ្ធផល នៃ APEC ២០១៧និងខឿនសេដ្ឋកិច្ចស្វាហាប់របស់ វៀតណាមប៉ុណ្ណោះទេ ថែម ទាំងតាមរយៈការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាបើប្រៀបនឹងពេលវេលាទទួលរៀបចំ ព្រឹត្តិការណ៍ មុននេះ១១ឆ្នាំទៀតផង។ លទ្ធផលសំខាន់ទី២គឺការសន្យាជាក់ស្ដែងនានាត្រូវបានធ្វើឡើងនៅវេទិកាលើកនេះ។ តាមលោក Stewart Beck ថា មានខឿនសេដ្ឋកិច្ចចំនួន២០ក្នុង ចំណោមខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២១ លើកលែងតែអាមេរិក បាន សន្យាបើកទ្វារជាមួយប្រព័ន្ធពាណិជ្ជកម្មសកល៕