អចិន្ត្រៃយ៍រដ្ឋាភិបាលឯកភាពលើវិធានការបើកទូលាយអាកាសយានដ្ឋាន Tan Son Nhat |
នៅក្នុងកិច្ចប្រជុំនេះ សមាជិកអចិន្ត្រៃយ៍រដ្ឋាភិ បាលបានគំាទ្រនូវវិធានការលើកកម្ពស់កម្រិតទទួលអ្នកដំណើររបស់អាកាសយានដ្ឋាននេះឡើង ពី៤០ដល់៥០លាននាក់ក្នុងមួយឆ្នាំ។
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា វិធានការដែល ADPI នាំចេញនោះ គឺធានាប្រកបដោយប្រសិទ្ធភាពលើ គ្រប់ជ្រុងជ្រោយ ពីការប្រើប្រាស់ទុន ដីធ្លី ក៏ដូចជាសេដ្ឋកិច្ច បច្ចេកវិទ្យានិងសន្តិសុខ សុវត្ថភាព។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាណែនាំឲ្យក្រុមហ៊ុនពិគ្រោះយោបល់ ADPI រួមសហការជាមួយក្រុម ហ៊ុនពិគ្រោះយោបល់ក្នុងប្រទេស ដើម្បីបំពេញនូវវិធានការដោយឈរលើមូលដ្ឋាន ធានាការប្រើប្រាស់ដីធ្លីល្អបំផុតទាំងនៅភាគខាងត្បូងនិងភាគខាងជើងផងដែរ៕