អង់គ្លេសសន្យាជួយឧបត្ថម្ភអ៊ុយក្រែនកសាងហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញគមនាគមន៍ឡើងវិញ

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយសមភាគីអ៊ុយក្រែនលោក Oleksandr Kubrakov រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនអង់គ្លេសលោក Grant Shapps បានប្រកាសថា អ្នកជំនាញអង់គ្លេសនឹងផ្តល់ចំណេះដឹងបច្ចេកទេសក្នុងការកសាងឡើងវិញនូវអាកាសយានដ្ឋាន ផ្លូវរត់សម្រាប់យន្តហោះ និងកំពង់ផែ ក៏ដូចជាជួយកំណត់ឱកាសបណ្តុះបណ្តាលសម្រាប់បុគ្គលិកអាកាសយានដ្ឋាន អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងសន្តិសុខអាកាសចរណ៍របស់អ៊ុយ
ក្រែន។
អង់គ្លេសសន្យាជួយឧបត្ថម្ភអ៊ុយក្រែនកសាងហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញគមនាគមន៍ឡើងវិញ - ảnh 1អគារដែលរងការខូចខាតដោយជម្លោះក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។
(រូបថត៖ Xinhua/VNA)

កាលពីថ្ងៃទី ២៥ ខែសីហា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា គេទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយការសន្យា នឹងចែករំលែកជំនាញបច្ចេកទេសជាមួយអ៊ុយក្រែន ក្រោមក្របខ័ណ្ឌកញ្ចប់ជំនួយថ្មី ដើម្បីជួយប្រទេសអឺរ៉ុបបូព៌ានេះកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញគមនា
គមន៍។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយសមភាគីអ៊ុយក្រែនលោក Oleksandr Kubrakov រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនអង់គ្លេសលោក Grant Shapps បានប្រកាសថា អ្នកជំនាញអង់គ្លេសនឹងផ្តល់ចំណេះដឹងបច្ចេកទេសក្នុងការកសាងឡើងវិញនូវអាកាសយានដ្ឋាន ផ្លូវរត់សម្រាប់យន្តហោះ និងកំពង់ផែ ក៏ដូចជាជួយកំណត់ឱកាសបណ្តុះបណ្តាលសម្រាប់បុគ្គលិកអាកាសយានដ្ឋាន អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងសន្តិសុខអាកាសចរណ៍របស់អ៊ុយក្រែន។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Kubrakov បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការខឿនសេដ្ឋកិច្ចរឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការប្រកបដោយស្ថេរភាព។ ក្រុមអ្នកវិភាគបានចាត់ទុកថា អ៊ុយក្រែនជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតលើពិភពលោក ដូច្នេះហើយវិធានការជួយឧបត្ថម្ភដ៏សំខាន់ពោលខាងលើនឹងជួយឲ្យសេដ្ឋកិច្ចប្រទេសនេះស្ដារឡើងវិញ និងបន្ធូរបន្ថយសម្ពាធលើតម្លៃស្បៀងអាហារសកល៕

ប្រតិកម្មទៅវិញ