អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងជួយឧបត្ថម្ភទួរគី​ក្រោយគ្រោះមហន្តរាយរញ្ជួយដី

Chia sẻ
(VOVWORLD) - គិតត្រឹមថ្ងៃទី ១៦ កុម្ភៈ កងកម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាមបានជួយទួរគីកំណត់ទីតាំងចំនួន ១១ ដែលមានជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនាពេលកន្លងទៅ ក្នុងនោះមានទីតាំងចំនួន ២ ដែលមានសញ្ញាអំពីមនុស្សនៅរស់រានមានជីវិត។
អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងជួយឧបត្ថម្ភទួរគី​ក្រោយគ្រោះមហន្តរាយរញ្ជួយដី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ AFP)

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ អង្គការសហប្រជាជាតិ បានអំពាវនាវផ្ដល់ជំនួយដល់ទួរគីទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយមនុស្សជាង ៥ លាននាក់ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏កាចសាហាវកាលពីសប្តាហ៍មុននៅប្រទេសនេះ។ ជំនួយនេះគ្រោងនឹងត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយជួយសម្រួលដល់បណ្ដាអង្គការជួយសង្គ្រោះអនុវត្តន៍សកម្មភាពជំនះពុះពារលើផលវិបាកនៃការរញ្ជួយដីដ៏ធំបំផុតក្នុងរយៈពេលមួយសតវត្សរិ៍នៅទួរគី។ កញ្ចប់ជំនួយនឹងផ្តោតលើការធានាសន្តិសុខស្បៀង សុវត្ថិភាពប្រជាជន ការអប់រំ ទឹកស្អាត និងទីជម្រក។ អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានដាស់តឿនដល់សហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភថវិការដល់ការខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយ។

សហគមន៍អន្តរជាតិបានបង្ហាញពីសាមគ្គីភាពនៅពេលចូលរួមជួយសង្គ្រោះទួរគីដើម្បីជំនះពុះពារ លើផលវិបាកនៃការរញ្ជួយដី។ អង្គការមនុស្សធម៌ក៏បានបើកប្រតិបត្តិការជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតផងដែរ។

គិតត្រឹមថ្ងៃទី ១៦ កុម្ភៈ កងកម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាមបានជួយទួរគីកំណត់ទីតាំងចំនួន ១១ ដែលមានជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនាពេលកន្លងទៅ ក្នុងនោះមានទីតាំងចំនួន ២ ដែលមានសញ្ញាអំពីមនុស្សនៅរស់រានមានជីវិត។ គិតត្រឹមព្រឹកថ្ងៃទី ១៧ កុម្ភៈ ចំនួនមនុស្សស្លាប់រសុបក្នុងគ្រោះរញ្ជួយដីនៅទួរគិ និងស៊ីរីគឺជាង ៤៤ ០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ