អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើ​ជាអធិបតី​កិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម

Chia sẻ
(VOVWORLD) - គណៈកម្មាធិការយោធាមជ្ឈិម ផ្តោតសំខាន់លើការដឹកនាំកងទ័ពទាំងមូល ក្តាប់ជាប់សភាពការណ៍យ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យបានទាន់ពេលវេលានូវដំណោះស្រាយដើម្បីធ្វើចំណាត់ការលើករណីនានា ទាំងស្ថានភាពផ្លូវអាកាស ផ្លូវសមុទ្រ ព្រំដែន និងផ្ទៃក្នុង។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើ​ជាអធិបតី​កិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម

នាថ្ងៃទី ៣ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិម បានរៀបចំកិច្ចប្រជុំលើកទី ៦ អាណត្តិ ២០២០-២០២៥ ដើម្បីវាយតំលៃលទ្ធផលដឹកនាំអនុវត្តន៍ភារកិច្ចយោធា ការពារជាតិ និងកសាងគណៈកម្មាធិការបក្សកងទ័ពក្នុងឆមាសទី ១ ឆ្នាំ ២០២៣; អនុវត្តន៍ភារកិច្ចសំខាន់ៗក្នុងឆមាសទី ២ ឆ្នាំ ២០២៣។ អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានក្រើនរំលឹកថា គណៈកម្មាធិការយោធាមជ្ឈិម ផ្តោតសំខាន់លើការដឹកនាំកងទ័ពទាំងមូល ក្តាប់ជាប់សភាពការណ៍យ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យបានទាន់ពេលវេលានូវដំណោះស្រាយដើម្បីធ្វើចំណាត់ការលើករណីនានា ទាំងស្ថានភាពផ្លូវអាកាស ផ្លូវសមុទ្រ ព្រំដែន និងផ្ទៃក្នុង។  កងទ័ពទាំងមូល បន្តម្ចាស់ការយុទ្ធសាស្ត្រ សិក្សាស្រាវជ្រាវយ៉ាងសកម្ម ធ្វើជាសេនាធិការជូនបក្ស រដ្ឋដើម្បីចេញផ្សាយច្បាប់ស្តីពីយោធា ការពារជាតិ ការពាមាតុភូមិ។ លោកអគ្គលេខាបក្សបានស្នើឲ្យកងទ័ពលើកកម្ពស់គុណភាពហ្វឹកហ្វឺន សមត្ថភាពប្រយុទ្ធ ធ្វើជាមូលដ្ឋានស្នូលក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូលយ៉ាងរឹងមាំ។ ដល់ឆ្នាំ២០២៥ កសាងកងទ័ពខ្លាំងមាំមួនតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សដែលបានកំណត់៕

ប្រតិកម្មទៅវិញ