អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតខ័ណ្ឌ Dong Da, Ba Dinh និង Hai Ba Trung (រូបថត៖VOV) |
កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលលេខ១ បានធ្វើឡើងមុនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី១៥។ នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានសម្តែងនូវទំនុកចិត្តទាំងស្រុងចំពោះគោលការណ៍ណែនាំ និងសេចក្តីសម្រេចរបស់បក្ស និងរដ្ឋ ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំះរយ៉ាងប្រសើរ ស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមានការផ្លាស់ប្តូរជាវិជ្ជមាន។ ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា គ្មានតំបន់ហាមឃាត់ ហើយប្រជាពលរដ្ឋក៏ស្រុះចិត្តគំនិតផងដែរ។
កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលលេខ១ បានធ្វើឡើងមុនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី១៥ (រូបថត៖VOV) |
ចំណែកលោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលនូវមតិយោបល់និងទំនួលខុសត្រូវរបស់អ្នកបោះឆ្នោត។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល និងមិនអាចទាយទុកជាមុនបាន ប៉ុន្តែប្រទេសជាតិនៅតែសម្រេចបានសមិទ្ធិផលសំខាន់ៗ ដែលត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់។ វៀតណាមមិនដែលមានឱកាស សក្ដានុពល តំណែង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ។ អំពីមតិរបស់អ្នកបោះឆ្នោតទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមានរបស់បក្ស និងរដ្ឋនាពេលកន្លងមក រួមទាំងដំណោះស្រាយនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ “ជាទូទៅ សំណុំរឿងចាស់ត្រូវបានដោះស្រាយរួចហើយ។ មានបុគ្គលមួយចំនួនតូចបានរត់គេចខ្លួនទៅបរទេស ប៉ុន្តែលាក់ខ្លួនមិនបានយូរទេ។ តុលាការកាត់ទោសកំបាំងមុខរួចហើយ មុខសញ្ញានេះមិនមែនជាពលរដ្ឋវៀតណាមទៀតទេ។ យោងតាមច្បាប់អន្តរជាតិ វៀតណាមមានសិទ្ធិសម្របសម្រួលជាមួយប្រទេសផ្សេងៗ ដើម្បីចាប់ខ្លួនមុសសញ្ញានោះ។ យើងធ្វើដោយម៉ឺងម៉ាត់។ នោះជាការប្រព្រឹត្តប្រកបដោយលក្ខណៈមនុស្សសាស្ត្រ មានចិត្តមេត្តាធម៌ មិនមែនជាការកាត់ទោសធ្ងន់ធ្ងរឡើយ”៕