សហរដ្ឋអាមេរិក​ពង្រីក​បញ្ជីដាក់​ទណ្ឌកម្ម​​រុស្ស៊ី

Chia sẻ
(VOVWORLD) - អាមេរិកក៏បានដាក់ចេញវិធានការរឹតត្បិតចំពោះកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្ត្ររបស់រុស្ស៊ីផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Ria Novosti របស់រុស្ស៊ីនាថ្ងៃទី ១ ឧសភាបានរាយការណ៍ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីសំដៅលើបុគ្គល និងអង្គការរាប់សិបរបស់រុស្ស៊ី។ តាមនោះ ក្រសួងរតនាគារអាមេរិកបានចាត់វិធានការទាំងនេះ សំដៅទៅលើអង្គការ និងបុគ្គលដែលសហរដ្ឋអាមេរិកសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយស្ថាប័នឧស្សាហកម្ម - យោធារុស្ស៊ី និងអង្គភាពពាក់ព័ន្ធនៅអាស៊ែបៃហ្សង់ ស្លូវ៉ាគី អេមីរ៉ាតអារ៉ាប់រួម (UAE) និងទូរគី។  ឈ្មោះគួរឱ្យកត់សម្គាល់ក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះរួមមាន រោងចក្រផលិតរថយន្ត Bryansk និង Ural ក្រុមហ៊ុន Red Box Energy Services Company របស់សិង្ហបុរី និងក្រុមហ៊ុនតម្លើងនាវា CFU របស់ហុងកុង (ចិន) ដែលត្រូវបានចាត់ទុកថា ជាប់ពាក់ព័ន្ធនឹងគម្រោងឧស្ម័នរាវរបស់រុស្ស៊ីនៅតំបន់អាក់ទិក។ លើសពីនេះ អាមេរិកក៏បានដាក់ចេញវិធានការរឹតត្បិតចំពោះកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្ត្ររបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ