សហគ្រាសវៀតណាម​ឆ្លៀតយកឱកាសឈានមុខគេក្នុងវិស័យផលិតកម្មបៃតង

Chia sẻ
(VOVWORLD) - “ការរត់ប្រណាំងបៃតងជាសកល៖ ចាប់ពីយុទ្ធសាស្ត្ររហូតដល់ការអនុវត្តអាជីវកម្មប្រកបដោយចីរភាព” គឺជាប្រធានបទនៃវេទិកាសហគ្រាសអភិវឌ្ឍន៍ប្រកបដោយចីរភាពវៀតណាម (VCSF) ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែសីហា នៅទីក្រុងហាណូយ។

នេះជាលើកទី ១០ ហើយដែល VCSF ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម (VBCSD) ។

សហគ្រាសវៀតណាម​ឆ្លៀតយកឱកាសឈានមុខគេក្នុងវិស័យផលិតកម្មបៃតង - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha អញ្ជើញថ្លែងមតិនៅវេទិកានេះ។ (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្សាភ្ជាប់ជាមួយការអភិវឌ្ឍប្រកបដោយបរិយាប័ន្នលើសសសរទ្រូងទាំង ៣ គឺការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការអភិវឌ្ឍសង្គម វប្បធម៌ និងមនុស្សប្រកបដោយចីរភាព និងការអភិវឌ្ឍបរិស្ថានប្រកបដោយចីរភាព។ ដូច្នេះ សហគ្រាសទាំងអស់ មិនថានៅក្នុងទ្រង់ទ្រាយណាក៏ដោយ ក្នុងវិស័យណាក៏មានឱកាស ឋានៈ សក្តានុពល និងសន្យានឹងមានការរួមចំណែកជាច្រើនក្នុងការរត់ប្រណាំងបៃតងសកល អភិវឌ្ឍន៍ប្រកបដោយចីរភាពនាបច្ចុប្បន្ន។ លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នាពេលខាងមុខនេះ រដ្ឋាភិបាលនឹងបន្តដឹកនាំការអនុវត្តដោយសមកាលកម្មនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើគ្រប់វិស័យ ដែលក្នុងនោះបន្តគាំទ្រដល់អាជីវកម្មក្នុងការអនុវត្តដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងការរត់ប្រណាំងឆ្ពោះទៅអនាគតបៃតងបើកទូលាយ ថ្នាក់ដឹកនាំសហគ្រាសត្រូវចាត់ទុកការអភិវឌ្ឍប្រកបដោយចីរភាពជាឱកាសជាជាងការសាកល្បង។ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្នែកបញ្ច្រៀសនៃទីផ្សារចាំបាច់ត្រូវបានលុបចោលដើម្បីធានាបាននូវទិសដៅនិងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ បណ្ដាសហគ្រាសត្រូវកសាងយុទ្ធសាស្ត្រធ្វើអាជីវកម្មឆ្លៀតយកឱកាសឈានមុខគេក្នុងវិស័យផលិតកម្មបៃតង៕

ប្រតិកម្មទៅវិញ