សិស្សហាណូយឈ្នះមេដាយមាសចំនួន ៥ គ្រឿងនៅអូឡាំពិកគណិតវិទ្យាអន្តរជាតិ

Chia sẻ
(VOVWORLD) - សិស្សហាណូយទាំង៧នាក់ដែលបានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកពិភពលោក (Pangea Math World Olympiad -PMW) ឆ្នាំ២០២៣ បានឈ្នះរង្វាន់ក្នុងនោះមានមេដាយមាស ៥ គ្រឿងនិងមេដាយប្រាក់២ គ្រឿង។ 

មេដាយមាសចំនួន ៥ គ្រឿង បានទៅសិស្ស៖ Tran The Phuc (ថ្នាក់ទី ៧A១ នៃអនុវិទ្យាល័យ Hoang Hoa Tham); Nguyen Thai Duong (ថ្នាក់ទី ៧A៦ អនុវិទ្យាល័យ Giang Vo); Nguyen Tuan Minh (ថ្នាក់ ៧A១ នៃអនុវិទ្យាល័យ Hoang Hoa Tham); Luong Minh Nam (ថ្នាក់ ៧A៦ អនុវិទ្យាល័យ Giang Vo) និង Le Thanh Hai (ថ្នាក់ ៧A៦ អនុវិទ្យាល័យ Giang Vo)។

ការប្រកួតកីឡាអូឡាំពិកពិភពលោក (Pangea Math World Olympiad -PMW) ត្រូវបានរៀបចំឡើងដោយសមាគមមិនរកប្រាក់ចំណេញ Pangea Wettbewerb eV (Frankfurt/M) នៅប្រទេសអាល្លឺម៉ង់ ដើម្បីជួយដល់សិស្សដែលចាប់អារម្មណ៍លើគណិតវិទ្យា សម្រួលដល់ការអភិវឌ្ឍការគិតឆ្ពោះទៅរកការដោះស្រាយកិច្ចការស្មុគស្មាញនាពេលអនាគត។ នៅឆ្នាំ ២០២៣នេះ អូឡាំពិកគណិតវិទ្យាពិភពលោកត្រូវបានប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែឧសភា៕

ប្រតិកម្មទៅវិញ